leftcenterrightdel
ប្រធានអគ្គស្នងការនយោបាយ ថតរូបជាមួយប្រតិភូទាំងឡាយ

 

ថ្លែងនៅក្នុងជំនួបសំណេះសំណាល លោកនាយឧត្តមសេនីយ៍ Luong Cuong បានជម្រាបជូនប្រតិភូទាំងឡាយអំពីស្ថានភាពក្នុងប្រទេសនិងពិភពលោក និងលទ្ធផលនៃការងារយោធានិងការពារជាតិរបស់ប្រទេស កងទ័ពទាំងមូលនិងអគ្គស្នងការដ្ឋាននយោបាយក្នុងរយៈពេលកន្លងមក។

លោកនាយឧត្តមសេនីយ៍ Luong Cuong បានសង្កត់ធ្ងន់ថា៖ នាពេលខាងមុខ អគ្គស្នងការដ្ឋាននយោបាយបន្ដលើកកម្ពស់គុណភាពនៃការផ្តល់យោបល់ ការដឹកនាំ  ការអនុវត្តការងារបក្សនិងការងារនយោបាយ រួមចំណែកក្នុងការកសាងកងទ័ពរឹងមាំខាងនយោបាយ ព្រមទាំងបន្តកសាងអង្គភាពឱ្យបានស្អាតស្អំ រឹងមាំ និងបំពេញល្អនូវភារកិច្ច រួមចំណែកលើកកម្ពស់កិត្យានុភាពនិងតួនាទីរបស់អគ្គស្នងការដ្ឋាននយោបាយក្នុងកងទ័ពទាំងមូលនិងប្រព័ន្ធនយោបាយរបស់ប្រទេសជាតិ។ 

ក្នុងឱកាសអបអរសាទរខួបលើកទី ៧៥ នៃទិវាប្រពៃណីអគ្គស្នងការដ្ឋាននយោបាយ លោកនាយឧត្តមសេនីយ៍ Luong Cuong បានជូនពរអតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយនិងប្រតិភូទាំងឡាយឲ្យមានសុខភាពល្អបរិបូរនិងសុភមង្គល៕

បកប្រែដោយ Thanh Cong