សន្និសីទអាស៊ានណាប៉ូល លើកទី៣៩ (ASEANAPOL CONFERENCE 39th) ក្រោមប្រធានបទ «ការលើកកម្ពស់ភាពជាដៃគូ រក្សាបាននូវចំណងសាមគ្គីភាព» ដោយមានការចូលរួមពីប្រតិភូជាង ៣០០ នាក់។ លោកឧត្តមសេនីយ៍ទោ Tran Van Ve នាយខុទ្ទកាល័យនៃស្ថាប័នប៉ូលីសស៊ើបអង្កេត ក្រសួងនគរបាលវៀតណាមបានមានប្រសាសន៍ថា បន្ទាប់ពីរយៈពេល ៣ ថ្ងៃធ្វើការយ៉ាងមមាញឹក ប្រកបដោយការទទួលខុសត្រូវ និងមានប្រសិទ្ធិភាព សន្និសីទអាស៊ានណាប៉ូល លើកទី៣៩ (ASEANAPOL CONFERENCE 39th) បានបញ្ចប់ប្រកបដោយជោគជ័យ។ ប្រតិភូទាំងឡាយបានចូលរួមពិភាក្សានៅឯកិច្ចប្រជុំចំនួន ៨  ដោយវាយតម្លៃលើលទ្ធផលដែលសម្រេចបាន រួម​ទាំង​ការលំបាកនិងឧបសគ្គនៃកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនរវាងបណ្តាប្រទេសជាសមាជិកអាស៊ានណាប៉ូល ក៏ដូចជាជាមួយដៃគូសន្ទនា និងអ្នកសង្កេតការណ៍នានារបស់អាស៊ានណាប៉ូល ។ ជាពិសេស សន្និសីទអាស៊ានណាប៉ូល លើកទី៣៩ បានចេញសេចក្តីថ្លែងការណ៍រួមដែលតម្រង់​ទិស​សម្រាប់​សកម្មភាពសហប្រតិបត្តិការរវាងកងកម្លាំងនគរបាលនៅក្នុងតំបន់ ក៏ដូចជាជាមួយដៃគូនានានៅលើជុំវិញពិភពលោក។

leftcenterrightdel
បណ្តា​ប្រធានប្រតិភូចូលរួមសន្និសីទអាស៊ានណាប៉ូល លើកទី៣៩ ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមនៃសន្និសីទ

លោកឧត្តមសេនីយ៍ទោ Tran Van Ve បានអះអាងថាក្នុងនាមជាប្រធានសន្និសីទអាស៊ានណាប៉ូល លើកទី៣៩ កងកម្លាំងនគរបាលវៀតណាមនឹងខិតខំប្រឹងប្រែងដើម្បីបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មរវាងបណ្តាប្រទេសជាសមាជិកអាស៊ានណាប៉ូល ក៏ដូចជាជាមួយដៃគូសន្ទនា និងអ្នកសង្កេតការណ៍របស់អាស៊ានណាប៉ូល។ ដើម្បីសម្រេច​ឲ្យ​បា​ន​នូវ​ជោគជ័យទាំង​នេះ កងកម្លាំងនគរបាលវៀតណាមមានបំណងចង់ទទួលបានការគាំទ្រពីសហសេវិកមកពីកងកម្លាំងនគរបាលនៃបណ្តាប្រទេសជាសមជិក និងដៃគូទាំងឡាយក្នុងតំបន់ និងលើពិភពលោក៕

បកប្រែដោយ Duy Hoan