leftcenterrightdel
នាយទាហាននៃបណ្តាប្រទេសចូលរួមការហាត់សម

ការហាត់សមលើកនេះទាក់ទាញការចូលរួមពីមនុស្សជាង ៥០០ នាក់ មកពីប្រទេសជាសមាជិកអាស៊ានទាំង១០ និង ប្រទេស ADMM + ចំនួន ៨ រួមមាន៖ អាមេរិក ចិន កូរ៉េខាងត្បូង ណូវែលហ្សេឡង់ ឥណ្ឌា រុស្ស៊ី អូស្ត្រាលី និងជប៉ុន។ ក្រុមក្រសួងការពារប្រទេសវៀតណាមដែលចូលរួមការហាត់សម រួមមានកម្មាភិបាល និងនាយទាហានចំនួន ៣៣ នាក់ ចែកជា២ ក្រុមតូច៖ ក្រុមចូលរួមការហាត់សមស្តីពីការរក្សាសន្តិភាព ដឹកនាំដោយលោកវរសេនីយ៍ឯក Nguyen Nhu Canh អនុប្រធាននាយកដ្ឋានរក្សាសន្តិភាពវៀតណាម និងក្រុមចូលរួមការហាត់សមស្តីពីសកម្មភាពបោសសម្អាតមីនមនុស្សធម៌ ដឹកនាំដោយលោកវរសេនីយ៍ឯ Pham Huu Tuan អនុប្រធានសេនាធិការកងឯកភាពទ័ពវិស្វកម្ម។

leftcenterrightdel
ក្រុមក្រសួងការពារប្រទេសវៀតណាម ចូលរួមការហាត់សម

 

លោកវរសេនីយ៍ឯក Nguyen Nhu Canh បានចាត់ទុកថា នេះជាលើកដំបូងដែលវៀតណាមចូលរួមការហាត់សមរក្សាសន្តិភាព ហើយការចូលរួមរបស់វៀតណាមលើកនេះ បានបញ្ជាក់ពីទំនួលខុសត្រូវរបស់វៀតណាម ក្នុងសកម្មភាពរួមរបស់អាស៊ាន និងយន្តការ ADMM+។ លោកវរសេនីយ៍ឯក Nguyen Nhu Canh បានឲ្យដឹងបន្ថែមទៀតថា បន្ទាប់ពីឥណ្ឌូនេស៊ី និងអូស្ត្រាលីជាសហប្រធាននៃក្រុមអ្នកជំនាញរក្សាសន្តិភាព ADMM+ នោះ វៀតណាម និងជប៉ុន នឹងជាសហប្រធានក្រុមអ្នកជំនាញនេះក្នុងដំណាក់កាល ២០២០-២០២៣។ នេះជាឱកាសដ៏ល្អមួយសម្រាប់វៀតណាម ក្នុងការស្រាវជ្រាវ និងដកបទពិសោធន៍ដើម្បីរៀបចំសកម្មភាពហាត់សមពហុភាគីស្តីពីការរក្សាសន្តិភាព៕

បកប្រែដោយ Huyen Trang