leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh ផ្តល់វត្ថុអនុស្សាវរីយ៍ជូនលោកវរសេនីយ៍ឯក Thomas Stevenson

នៅជំនួប លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានអបអរសាទរលោកវរសេនីយ៍ឯក Thomas Stevenson ដែលត្រូវបានតែងតាំងជាអនុព័ន្ធយោធាអាមេរិកប្រចាំនៅវៀតណាម ព្រមទាំងលោកបានអះអាងថា ទំនាក់ទំនងការពារជាតិរវាងវៀតណាម និងអាមេរិក បានអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ការពុះពារផលវិបាកដោយសារសង្គ្រាម ការបណ្តុះបណ្តាល ការចែករំលែកបទពិសោធន៍ក្នុងការចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ កិច្ចសហប្រតិបត្តិការលើការស្វែងរក និងជួយសង្គ្រោះ និងពេទ្យយោធាជាដើម។ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានរំពឹងថា លោកវរសេនីយ៍ឯក Thomas Stevenson នឹងរួមចំណែកយ៉ាងសកម្មក្នុងការជំរុញទំនាក់ទំនងការពារជាតិរវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅ និងនាំមកនូវប្រសិទ្ធភាពជាក់ស្តែងបន្ថែមទៀត។

រីឯលោកវរសេនីយ៍ឯក Thomas Stevenson បានអះអាងថា លោកនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីជំរុញទំនាក់ទំនងសហប្រតិបត្តិការការពារជាតិ វៀតណាម-អាមេរិក ឲ្យកាន់តែអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ៕

បកប្រែដោយ Huyen Trang