leftcenterrightdel
ទិដ្ឋភាពនៃជំនួបការងារ

នៅជំនួបការងារ លោកឧត្តមសេនីយ៍ឯក Le Chiem បានជម្រាបជូនឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពវៀតណាមប្រចាំនៅប្រទេសអូស្ត្រាលី លោក Ngo Huong Nam អំពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៅអូស្ត្រាលី ជាពិសេស ខុទ្ទការល័យគណៈបញ្ជាណែនាំជាតិ ទទួលបន្ទុកការស្វែងរកប្រមូល និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី បានទទួល “គម្រោងមូលដ្ឋានទិន្ន័យឌីជីថលពាក់ព័ន្ធនឹងកងទ័ពវៀតណាមដែលពលីជីវិតនៅក្នុងការតស៊ូប្រឆាំងនឹងចក្រពត្តិអាមេរិក”។

លោកឧត្តមសេនីយ៍ឯក Le Chiem ក៏បានរំពឹងថា លោកឯកអគ្គរដ្ឋទូត Ngo Huong Nam នឹងស្នើឲ្យរដ្ឋាភិបាល និងស្ថាប័ននានារបស់អូស្ត្រាលី យកចិត្តទុកដាក់ និងជំរុញការចែរំលែក ផ្តល់ព័ត៌មាន និងឯកសារពាក់ព័ន្ធនឹងកងទ័ពវៀតណាម ដែលពលីជីវិត និងបាត់ខ្លួននៅក្នុងសង្គ្រាម ដើម្បីបម្រើការស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលី ឆ្លើយតបនឹងបំណងប្រាថ្នារបស់ក្រុមគ្រួសារនៃយុទ្ធជនពលី៕

បកប្រែដោយ Huyen Trang