leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Hoang Kim Phung ប្រធាននាយកដ្ឋានរក្សាសន្តិភាពវៀតណាមបានទទួលជួបលោកឧត្តមសេនីយ៍ត្រី Jensit Konsil នាយកមជ្ឈមណ្ឌលរក្សាសន្ដិភាពថៃ

 

ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូថៃ សំដៅជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងថៃក្នុងវិស័យរក្សាសន្ដិភាពនៃអង្គការសហប្រជាជាតិ។

នៅក្នុងជំនួបធ្វើការ លោកឧត្តមសេនីយ៍ត្រី Hoang Kim Phung បានវាយតម្លៃខ្ពស់ចំពោះការជួយគាំទ្ររបស់ថៃចំពោះ​វៀតណាមក្នុងវិស័យរក្សាសន្ដិភាព។ វៀតណាមមានបំណងចង់ចែករំលែកនិងរៀនសូត្របទពិសោធន៍របស់ថៃក្នុងការរៀបចំវគ្គហ្វឹកហ្វឺន និងជំរុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់លើវិស័យរក្សាសន្ដិភាពនៃអង្គការសហប្រជាជាតិ។

ភាគីទាំងពីរបានសិក្សាស្រាវជ្រាវអំពីលទ្ធភាពនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងមជ្ឈមណ្ឌលរក្សាសន្តិភាពថៃនិងនាយកដ្ឋានរក្សាសន្ដិភាពវៀតណាមស្តីពីការផ្លាស់ប្តូរគណៈប្រតិភូ ការចូលរួមវគ្គបណ្ដុះបណ្ដាលនិងហ្វឹកហ្វឺនរក្សាសន្ដិភាពដែលរៀបចំឡើងដោយប្រទេសរៀងៗខ្លួន។

* នាថ្ងៃដដែល នាយកដ្ឋានរក្សាសន្ដិភាពវៀតណាមបានរៀបចំកិច្ចប្រជុំស្ដីពីការផ្លាស់ប្ដូរជំនាញនៃកងវិស្វកម្មចូលរួមរក្សាសន្ដិភាពនៃអង្គការសហប្រជាជាតិរវាងវៀតណាមនិងអង់គ្លេស។ នេះជាឱកាសសម្រាប់កម្មាភិបាលនិងបុគ្គលិកនៃក្រុមកងវិស្វកម្មចូលរួមរក្សាសន្ដិភាពវៀតណាមដកបទពិសោធន៍ដ៏មានតម្លៃពីជំនាញការអង់គ្លេស ៣នាក់។ 

ក្រុមជំនាញអង់គ្លេសដឹកនាំដោយលោកវរសេនីយ៍ឯក Tom Marsden មេបញ្ជាការកងវិស្វកម្មលេខ ១២។ ខ្លឹមសារនិងប្រធានបទនៃការពិភាក្សារួមមាន៖ ការត្រៀមរៀបចំបរិក្ខានិងកងកម្លាំង ការដាក់ពង្រាយកងវិស្វកម្ម ការរស់នៅនិងធ្វើការរបស់កងវិស្វកម្មចូលរួមរក្សាសន្ដិភាពនៃអង្គការសហប្រជាជាតិ រួមទាំងកិច្ចការភស្ដុភារ ការប្រើប្រាស់និងជួសជុលគ្រឿងបរិក្ខាផងដែរ៕

បកប្រែដោយ Pham Diep