leftcenterrightdel
លោកវរនាវីឯក Nguyen Viet Thuan ទទួលស្វាគមន៍លោកវរនាវីឯក Tagamolila

 

leftcenterrightdel
កងទ័ពជើងទឹកវៀតណាមចែករំលែកព័ត៌មានលើ​វិ​ស័យ​នាវាចរណ៍ជាមួយកងទ័ពជើងទឹកហ្វីលីពីន

 

ថ្លែងក្នុងពិធីជួបជុំផ្លាស់ប្តូរការងារនេះ លោកវរនាវីឯក Nguyen Viet Thuan បានសម្តែងក្តីរីករាយដោយឃើញថាក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះទំនាក់ទំនងវៀតណាម - ហ្វីលីពីនមានការរីកចម្រើនលើគ្រប់វិស័យ។ កិច្ចសហប្រតិបត្តិការរវាងកងទ័ពនិងកងទ័ពជើងទឹកនៃប្រទេសទាំងពីរក៏មានភាពរីកចម្រើន​ជាច្រើនផងដែរ។ លោកវរនាវីឯក Nguyen Viet Thuan សង្កត់ធ្ងន់ថា “ដោយផ្អែកលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិដែលបានចុះហត្ថលេខាដោយក្រសួងការពារជាតិទាំងពីរកាលពីខែតុលា ឆ្នាំ ២០១០ កងទ័ពជើងទឹកប្រជាជនវៀតណាម និងកងទ័ពជើងទឹកហ្វីលីពីនក៏បានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការចំនួនពីរគឺអនុស្សរណៈយោគយល់គ្នាស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការ និងការចែករំលែកព័ត៌មាន បទប្បញ្ញត្តិស្តីពីការជួបជុំផ្លាស់ប្តូរការងារខាងបុគ្គលិកនៅលើកោះ Song Tu Tay និងកោះ Song Tu Dong ។ នេះជាមូលដ្ឋានដ៏សំខាន់ក្នុងការជំរុញទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរឲ្យកាន់តែរីកច្រើនថែមទៀត” ។

យោងតាមលោកវរនាវីឯក Nguyen Viet Thuan​ ឱ្យដឹងថា ការជួបជុំផ្លាស់ប្តូរការងារខាងបុគ្គលិករវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរបានបង្ហាញពីបំណងប្រាថ្នានិងសុឆន្ទៈក្នុងការកសាងបរិយាកាសសន្តិភាព និងស្ថិរភាពនៅតំបន់ ប្រជុំកោះ Truong Sa និយាយដោយឡែកនិងនៅសមុទ្រខាងកើតនិយាយជារួម ព្រមទាំងបានបង្ហាញការទទួលខុសត្រូវរបស់កងទ័ពជើងទឹកនៃប្រទេសទាំងពីរក្នុងការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវសេចក្តីថ្លែងការស្តីពីប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC)។

leftcenterrightdel
សមាជិកនៃគណៈប្រតិភូទាំងពីរបានថតរូបអនុស្សាវរីយ៍នៅរូបសំណាកលោកTran Hung Dao លើកោះ Song Tu Tay 

 

leftcenterrightdel
សមាជិកនៃគណៈប្រតិភូទាំងពីរចូលរួមប្រកួតកីឡារ

 

leftcenterrightdel
លោកវរនាវីឯក Nguyen Viet Thuan ប្រគល់វត្ថុអនុស្សាវរីយ៍ជូនលោកវរនាវីឯក Tagamolila

 

ចំណែកលោកវរនាវីឯក Tagamolila បានសម្តែងចំណាប់អារម្មណ៍ចំពោះការរៀបចំយ៉ាងហ្មត់ចត់និងអធិកអធមរបស់ភាគី​វៀតណាម។ យោងតាមលោកវរនាវីឯក Tagamolila ឲ្យដឹងថា ការផ្លាស់ប្តូរការងារបែបនេះនឹងជួយលើកកម្ពស់ការយល់ដឹងនិងការទុកចិត្តគ្នាទៅវិញទៅមករវាងកងទ័ពជើងទឹកវៀតណាមនិងកងទ័ពជើងទឹកហ្វីលីពីនដែលបានរួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ ហើយក៏ជាការរួមចំណែកដ៏សំខាន់ក្នុងការថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ និងសុវត្ថិភាពដែនសមុទ្រនៃប្រទេសនីមួយៗនិងតំបន់ផងដែរ៕

បកប្រែដោយ Duy Hoan