leftcenterrightdel
ប្រតិភូទាំងឡាយថតរូបជាអនុស្សាវរីយ៍ 

 

ប្រតិភូទាំងឡាយនឹងផ្តោតលើការវិភាគ និងវាយតម្លៃលើស្ថានភាពជួញដូរនិងដឹកជញ្ជូនគ្រឿងញៀនខុសច្បាប់ក្នុងតំបន់  ហើយ​ពិភាក្សាការងារនិងឯកភាពគ្នាលើដំណោះស្រាយចាំបាច់និងយុទ្ធសាស្ដ្រដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រឿងញៀនឆ្លង​ដែន​ប្រកបដោយប្រសិទ្ធភាព។

ថ្លែងក្នុងពិធីបើកសន្និសីទ  លោកឧបនាយករដ្ឋមន្រ្តី Truong Hoa Binh បានសង្កត់ធ្ងន់ថា៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក រដ្ឋាភិបាលវៀតណាមតែងតែប្រកាន់ខ្ជាប់នូវគោលនយោបាយដោយដឹកនាំឲ្យបណ្ដាស្ថាប័នចាត់វិធានការនានាដើម្បីកាត់បន្ថយឧក្រិដ្ឋកម្មគ្រឿងញៀន។ វៀតណាមបានពិនិត្យឡើងវិញនិងវាយតម្លៃលើការអនុវត្តនិងការធ្វើវិសោធនកម្មច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅឆ្នាំ ២០០០។ វៀតណាមក៏បានបង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសក្នុងតំបន់អង្គការអន្ដរជាតិនិងប្រទេសដៃគូនានាក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន.....។

ក្រៅពីអង្គប្រជុំពេញអង្គ សន្និសីទក៏​​មានកិច្ចប្រជុំតាមក្រុមរវាងវៀតណាម - ថៃ - ឡាវ - មីយ៉ាន់ម៉ា;  វៀតណាម - ចិន - ឡាវ; វៀតណាម - ហ្វីលីពីន -DEA-AFP-UNODC ផងដែរ៕

បកប្រែដោយ Pham Diep