នេះជាសិក្ខាសាលាស្ថិតក្នុងសន្និសីទជាបន្តបន្ទាប់ដែលរៀបចំឡើងតាមគំនិតផ្តួចផ្តើមរបស់ក្រសួងនគរបាលនៃប្រទេសម្ចាស់ផ្ទះវៀតណាមក្នុងបំណងពិភាក្សារកដំណោះស្រាយដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលាចំពោះការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៃស្ថានភាពឧក្រិដ្ឋកម្មគ្រឿងញៀននៅក្នុងតំបន់នាពេលកន្លងមក។

leftcenterrightdel
ទិដ្ឋភាព​នៃសិក្ខាសាលា

នៅក្នុងសិក្ខាសាលានេះ ប្រតិភូទាំងឡាយបានចែករំលែកព័ត៌មានថ្មីៗស្តីពីស្ថានភាពឧក្រិដ្ឋកម្មទាក់ទងនឹងគ្រឿងញៀនតាមផ្លូវសមុទ្រ។ ប្រតិភូទាំងឡាយបានទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែង និងលទ្ធផលជាវិជ្ជមាននៃកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសអាស៊ានក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រឿងញៀនតាមផ្លូវសមុទ្រ ហើយ​ពិភាក្សាអំពីការលំបាក និងឯកភាពលើដំណោះស្រាយមួយចំនួនក្នុងការគ្រប់គ្រងគ្រឿងញៀនតាមផ្លូវសមុទ្រ។ សិក្ខាសាលាក៏បានឯកភាពថា យន្តការសហប្រតិបត្តិការនេះគឺជាក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការដ៏សំខាន់មួយ​របស់តំបន់ បន្តដើរតួនាទីជាវេទិកាសម្រាប់ការផ្លាស់ប្តូរព័ត៌មាន ការចែករំលែកបទពិសោធន៍ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រឿងញៀនតាមផ្លូវសមុទ្រ៕

បក​ប្រែ​ដោយ Duy Hoan