leftcenterrightdel
ការសំដែងសិល្បៈក្នុងកម្មវិធី

 

leftcenterrightdel
លោក Aliaksei Siarheyeu ថតរូបជាអនុស្សាវរីយ៍ជាមួយសិល្បករវៀតណាម

 

បទចម្រៀងជាច្រើនស្តីពីកងទ័ពប្រជាជនវៀតណាមដែលសម្តែងដោយក្រុមសិល្បៈវប្បធម៍ ជាពិសេសការសម្តែងលោតអង្រែបានទាក់ទាញភ្ញៀវយ៉ាងច្រើនកុះករមកទស្សនា។ ក្នុងរយៈពេលតែ ២ ម៉ោងប៉ុណ្ណោះ មានប្រជាជនរុស្ស៊ីរាប់រយនាក់ និងសមាជិកនៃក្រុមប្រកួត Army Games 2019 បានមកទស្សនាស្តង់តាំងបង្ហាញរបស់វៀតណាម និងចូលរួមកម្មវិធីនៅអគារមិត្តភាព។ ជាមួយគ្នានោះ ទស្សនិកជនបានពិសារមុខម្ហូបប្រពៃណីរបស់វៀតណាមដូចជា សាច់ជ្រូកអាំងហូបជាមួយនំបញ្ចុក ដំឡូងស្ងោ និងពិសារតែជាដើម។

leftcenterrightdel
 
leftcenterrightdel
អ្នកទស្សនានៅកន្លែងសម្ដែងសិល្បៈ

 

leftcenterrightdel
 
leftcenterrightdel
 
leftcenterrightdel
អ្នកទស្សនាចាប់អារម្មណ៍ចំពោះការសំដែងលោតអង្រែប្រពៃណីរបស់វៀតណាម

 

លោក Aliaksei Siarheyeu ជនជាតិបេឡារុស្សបានចែករំលែកថា៖ “ក្នុងនាមជាសិល្បករ Saxophone ម្នាក់ ខ្ញុំមាន​ការ​ចាប់​អារ​ម្មណ៍​ចំំ​ពោះ​សូរសំលេងដ៏ពិសេសរបស់ក្រុមសិល្បៈវៀតណាម។ ពិតជា​អស្ចារ្យណាស់! កម្មវិធីវប្បធម៌សិល្បៈនឹងជួយឲ្យ​អ្នក​ទាំង​អស់​ខិតជិតគ្នា។  ហើយការផ្លាស់ប្ដូរវប្បធម៌នេះក៏​ជួយជំរុញទំនាក់ទំនងមិត្ដភាពរវាងកងទ័ពនៃបណ្ដាប្រទេស តាម​រយៈនោះរួមចំណែកពង្រីកទំនាក់ទំនងសហប្រតិបត្ដិការរវាងបណ្ដាប្រទេសជាតិផងដែរ”។

ក្រុមវប្បធម៌និងសិល្បៈរួមជាមួយក្រុមចុងភៅនៃកងទ័ពវៀតណាមបានត្រៀមរៀបចំយកម្មវិធីផ្លាស់ប្ដូរវប្បធម៌យ៉ាងល្អិតល្អន់ សំដៅ​ផ្សព្វផ្សាយរូបភាពទឹកដីវៀតណាម វប្បធម៌វៀតណាម និងកងទ័ពប្រជាជនវៀតណាមជូន​ចំ​ពោះ​មិត្ដភក្ដិអន្ដរជាតិ៕

បកប្រែដោយ Pham Diep