ក្នុងឱកាសនេះ លោកវរៈសេនីយ៍ឯក Ngo Van Dinh នាយរងសេនាធិការកងឯកភាពទ័ពជំនាញគីមីសាស្ដ្រ និងជាប្រធានក្រុមគីមីសាស្ដ្រនៃកងទ័ពប្រជាជនវៀតណាមបានផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានកាសែតកងទ័ពប្រជាជនអំពីលទ្ធផលដែលក្រុមគីមីសាស្ដ្រសម្រេចបាន។

leftcenterrightdel
លោកវរៈសេនីយ៍ឯក Ngo Van Dinh

អ្នកយកព័ត៌មាន៖ ចំពោះលទ្ធផលខ្លះដែលក្រុមគីមីសាស្ដ្រសម្រេចបានក្នុងរយៈពេល ១០ ថ្ងៃកន្លងមក តើលោកវាយតម្លៃយ៉ាងដូចម្តេច?

លោកវរៈសេនីយ៍ឯក Ngo Van Dinh៖ នាជាលើកដំបូងហើយដែលកងទ័ពប្រជាជនវៀតណាមបានចាត់បញ្ជូនក្រុមគីមីសាស្ដ្រចូលរួមវិញ្ញាសាគីបឡានស៊ើបការណ៍ក្នុងការបំពេញភារកិច្ច “ បរិស្ថានសុវត្ថិភាព”។

ហេតុនេះហើយ ការដែលក្រុមគីមីសាស្ដ្រ បានជាប់​ចំណាត់ថ្នាក់ទី៣ក្នុងវិញ្ញាសាគីបឡានស៊ើបការណ៍បំពេញភារកិច្ច “បរិស្ថានសុវត្ថិភាព” បានបញ្ជាក់ពីការប្តេជ្ញាចិត្ត និងសមត្ថភាពលើវិស័យបច្ចេកទេស យុទ្ធសាស្ត្រ ក៏ដូចជាស្មារតីសាមគ្គីភាព និងការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ កម្លាំងចិត្តរបស់សមាជិកទាំងឡាយនៃក្រុមគីមីសាស្ត្រ។

អ្នកយកព័ត៌មាន៖ តើអ្វីជាបញ្ហាប្រឈមធំរបស់ក្រុមគីមីសាស្ត្រដែលជួបប្រទះនៅក្នុងការប្រកួត? ហើយដើម្បីដោះស្រាយការលំបាក តើគណៈបង្វឹកបង្ហាត់បានមានដំណោះស្រាយអ្វីខ្លះ?

លោកវរៈសេនីយ៍ឯក Ngo Van Dinh៖ វិញ្ញាសាគីបឡានស៊ើបការណ៍បំពេញភារកិច្ច “បរិស្ថានសុវត្ថិភាព” រួមមានវគ្គប្រកួតចំនួន៣។ នៅវគ្គប្រកួតនីមួយៗ ក្រុមគីមីសាស្ត្រវៀតណាមបានប្រឈមមុខនឹងបញ្ហាផ្សេងៗគ្នា ដូច្នេះវាពិបាកក្នុងការនិយាយថាតើផ្នែកណាមួយនៃការប្រកួតគឺពិបាកបំផុត។ ប៉ុន្តែ នៅវគ្គប្រកួត "រត់បណ្តាក់" ទាមទារឱ្យសមាជិកទាំងអស់នៃក្រុមមានការសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធ ឆាប់​រហ័ស​ និងត្រឹមត្រូវ។

អ្នកយកព័ត៌មាន៖ តើយើងទទួល​បាន​បទពិសោធន៍អ្វីខ្លះពីក្រុមរបស់បណ្តាប្រទេសតាមរយៈការចូលរួមការប្រកួត Army Games លើកនេះ?

លោកវរៈសេនីយ៍ឯក Ngo Van Dinh៖ ក្រុមគីមីសាស្ត្រនៃកងទ័ពប្រជាជនវៀតណាមបានចូលរួមការប្រកួត Army Games លើកនេះក្នុងស្មារតីផ្លាស់ប្តូរបទពិសោធន៍ក្នុងការបង្វឹកបង្ហាត់ ការប្រើប្រាស់គ្រឿងបរិក្ខារគីមីសាស្ត្រ ក៏ដូចជាបទពិសោធន៍ក្នុងការរៀបចំការប្រកួតកីឡាយោធាសំខាន់ៗផងដែរ។

អ្នកយកព័ត៌មាន៖ Army Games មិនត្រឹមតែជាកន្លែងប្រកួតប៉ុណ្ណោះទេ ថែមទាំងជាស្ពានតភ្ជាប់មិត្តភាពរវាងបណ្តាប្រទេសដែលចូលរួមការប្រកួតផងដែរ។ តើក្រុមគីមីសាស្ដ្រនៃកងទ័ពប្រជាជនវៀតណាមទទួលបានក្តីស្រឡាញ់ពីក្រុមមិត្តយ៉ាងដូចម្តេច។ ហើយ​លោកចាប់អារម្មណ៍បំផុតចំពោះក្រុមនៃប្រទេសមួយណាដែរ?

លោកវរៈសេនីយ៍ឯក Ngo Van Dinh៖ នៅការប្រកួត Army Games 2019 យុទ្ធជនទាំងឡាយរបស់វៀតណាមបានបង្ហាញស្មារតីដ៏ឧត្តុងឧត្តម និងគោរពក្រុមមិត្ត។ អ្នកជំនាញការ និងគ្រូបង្វឹកនៃប្រទេសម្ចាស់ផ្ទះ បានវាយតម្លៃខ្ពស់ចំពោះស្មារតីប្តេជ្ញាចិត្ត វិធីសាស្ត្រធ្វើការ និងឆន្ទៈប្រកួតរបស់ក្រុមគីមីសាស្ដ្រនៃកងទ័ពប្រជាជនវៀតណាម។ ទន្ទឹមនឹងនោះ សមាជិកទាំងឡាយនៃក្រុមគីមីសាស្ត្រក៏បានបង្ហាញឲ្យមិត្តភក្តិអន្តរជាតិពីរូបភាពនៃប្រជាជនវៀតណាប្រកបដោយស្និទ្ធស្នាល រាក់ទាក់ គោរពអត្តសញ្ញាណវប្បធម៌របស់ប្រជាជាតិទាំងឡាយនៅលើពិភពលោក។ ក្រុមគីមីសាស្ត្រនៃកងទ័ពប្រជាជនវៀតណាម បានបន្សល់ទុកនូវចំណាប់អារម្មណ៍ល្អសម្រាប់ប្រទេសម្ចាស់ផ្ទះ និងមិត្តភក្តិអន្តរជាតិ។

ក្រៅពីប្រទេសម្ចាស់ផ្ទះចិនដែលជាក្រុមខ្លាំងនោះ ក្រុមមកពីប្រទេសរុស្ស៊ី ក៏បានបន្សល់ទុកនូវចំណាប់អារម្មណ៍ល្អនៅការប្រកួតដែរ។

អ្នកសារព័ត៌មាន៖ សូមអរគុណលោក!

បកប្រែដោយ Huyen Trang