leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ថ្លែងក្នុងមជ្ឈមណ្ឌលថែទាំយុទ្ធជនពិការ Lang Giang

 

តាងនាមឲ្យគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេសវៀតណាម លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានប្រគល់អំណោយដល់មជ្ឈមណ្ឌល និងយុទ្ធជនពិការ Lang Giang ព្រមទាំងសម្ដែងការដឹងគុណចំពោះការលះបង់សាច់ស្រស់ឈាម​ស្រស់របស់យុទ្ធជនពិការដើម្បីបុព្វហេតុតស៊ូរំដោះជាតិ និងការពារមាតុភូមិ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ប្រគល់អំណោយដល់មជ្ឈមណ្ឌលថែទាំយុទ្ធជនពិការ Lang Giang
leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានប្រគល់អំណោយជូនយុទ្ធជនពិការដែលកំពុងទទួលការព្យាបាលនៅមជ្ឈមណ្ឌលថែទាំយុទ្ធជនពិការ Lang Giang

 

លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានស្នើឱ្យថ្នាក់ដឹកនាំខេត្ដអាជ្ញាធរមានសមត្ថកិច្ចបន្តយកចិត្ដទុកដាក់ និងជួយមជ្ឈមណ្ឌលថែទាំយុទ្ធជនពិការ Lang Giang ដើម្បីលើកកម្ពស់គុណភាពព្យាបាល និងថែទាំល្អសំរាប់យុទ្ធជនពិការ។

* គួររំលឹកថា នាព្រឹកថ្ងៃទី ២០ ខែកក្កដា លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅបញ្ជាការដ្ឋានយោធាខេត្ត Bac Giang។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ថ្លែងក្នុងជំនួបធ្វើការជាមួយបញ្ជាការដ្ឋានយោធាខេត្ដ Bac Giang

 

បន្ទាប់ពីបានស្តាប់របាយការណ៍អំពីកិច្ចការការពារជាតិនិងយោធានៅខេត្ដក្នុងឆមាសទី១ ឆ្នាំ២០១៩  លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានកោតសរសើរចំពោះលទ្ធផលដែលកម្មាភិបាលនិងយុទ្ធជនខេត្ដសម្រេចបានក្នុងរយៈពេលកន្លងមក ព្រមទាំងលោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានស្នើឲ្យបញ្ជាការដ្ឋានយោធាខេត្ដបន្តខិតខំប្រឹងប្រែង អនុវត្តឲ្យបានល្អនូវភារកិច្ចក្នុងឆមាសទី២ ឆ្នាំ២០១៩ ដែលក្នុងនោះផ្តោតលើការអនុវត្តល្អនូវភភារកិច្ចការពារជាតិនិងយោធានៅមូលដ្ឋាននិងដឹកនាំបញ្ជាឲ្យបញ្ជាការដ្ឋានយោធាស្រុកនិងទីក្រុងនានារៀបចំការហ្វឹកហាត់ ទប់ទល់នឹងគ្រោះធម្មជាតិ ស្វែង​រកនិងសង្គ្រោះជនរងគ្រោះ និងទប់ស្កាត់ភ្លើងឆេះព្រៃ.....។ ជាមួយគ្នានោះ រក្សាការប្រចាំការនិងសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័ននិងអង្គភាពនានានៅមូលដ្ឋាន ក្ដាប់ជាប់នូវស្ថានភាពដើម្បីដោះស្រាយស្ថានការណ៍ទាន់ពេលវេលាដែលអាចកើតឡើងជាយថហេតុ៕

បកប្រែដោយ Thanh Cong