នៅជំនួបការងារ លោកឧត្តមសេនីយ៍ទោ Le Huy Vinh មេបញ្ជាការកងទ័ពការពារដែនអាកាស និងទ័ពជើងអាកាស បានជម្រាបជូនលោករដ្ឋមន្ត្រី Ngo Xuan Lich អំពីសភាពការណ៍ និងកិច្ចប្រតិបត្តិការនៃកងទ័ពការពារដែនអាកាស និងទ័ពជើងអាកាសក្នុងរយៈពេលកន្លងមក។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ធ្វើជាអធិបតីនៃជំនួបការងារ

ជំនួសមុខគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានលើកសរសើរ និងទទួលស្គាល់ចំពោះការខិតខំប្រឹងប្រែង និងលទ្ធផលដែលកងទ័ពការពារដែនអាកាស និងទ័ពជើងអាកាស សម្រេចបានក្នុងរយៈពេលកន្លងមក ជាពិសេសកងកម្លាំងទ័ពជើងអាកាស។ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានស្នើថា នាពេលខាងមុខ កងទ័ពការពារដែនអាកាស និងទ័ពជើងអាកាសនឹងបន្តបញ្ជ្រាបសេចក្តីសម្រេចចិត្ត  សារាចររបស់បក្ស កាតព្វកិច្ចការពារមាតុភូមិក្នុងស្ថានភាពថ្មី និងធ្វើសេនាធិការឱ្យគណៈកម្មាធិការបក្សយោធាមជ្ឈិមលើវិស័យទ័ពការពារដែនអាកាស និងទ័ពជើងអាកាស ព្រមទាំងអនុវត្តយ៉ាងម៉ឹងម៉ាត់នូវផែនការនៃការពិនិត្យ ឃ្លាំមើល និងលើកកម្ពស់គុណភាពនៃការអប់រំនយោបាយមនោគមវិជ្ជា ដើម្បីឆ្លើយតបនឹងតម្រូវការនៃភារកិច្ច៕

បកប្រែដោយ Thanh Cong