leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានជួបទ្វេភាគីជាមួយលោក Prawit Wongsuwan​ រដ្ឋមន្រ្តីក្រសួងការពារជាតិថៃ 

 

នៅក្នុងជំនួបទ្វេភាគីជាមួយរដ្ឋមន្រ្តីក្រសួងការពារជាតិថៃ រដ្ឋមន្ដ្រីទាំងពីរបានឲ្យដឹងថា ចាប់តាំងពីដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិថៃលោក  Prawit Wongsuwan មកកាន់ប្រទេសវៀតណាមកាលពីខែមករាឆ្នាំ ២០១៩ មក ទំនាក់ទំនងការពារជាតិនៃប្រទេសទាំងពីរបានមានការវិវឌ្ឍជាវិជ្ជមាន ជាពិសេសក្នុងការផ្លាស់ប្ដូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់  កិច្ចសហប្រតិបត្ដិការ​​រវាងអង្គភាពនានានៃប្រទេសទាំងពីរ និងវេទិកាពហុភាគី។

ចំពោះទិសដៅនៃកិច្ចសហប្រតិបត្ដិការក្នុងរយៈពេលខាងមុខ រដ្ឋមន្ត្រីទាំងពីរបានឯកភាពបន្តលើកកម្ពស់ប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការដែលមានស្រាប់ ព្រមទាំងបន្ដពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួនដូចជា ភស្ដុភារ ការរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិការដោះស្រាយផលវិបាកដោយសារគ្រាប់បែកគ្រាប់មីន ពេទ្យយោធា និងការអនុវត្តច្បាប់នៅក្នុងសមុទ្រ ... ចំពោះកិច្ចសហប្រតិបត្តិការពហុភាគី ភាគីទាំងពីរក៏បានឯកភាពបង្កើនការពិគ្រោះយោបល់ និងគាំទ្រគ្នាទៅវិញទៅមកក្នុងយន្តការសហប្រតិបត្តិការពហុភាគីលើវិស័យការពារជាតិ - យោធាដែលភាគីទាំងពីរជាសមាជិក។

*ក្នុងឱកាសនេះដែរ លោកនាយឧត្ដមសេនីយ៍ Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានជួបទ្វេភាគីជាមួយលោកនាយឧត្ដមសេនីយ៍ Chansamone Chanyalath រដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ។ 

leftcenterrightdel
លោកនាយឧត្ដមសេនីយ៍ Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានជួបទ្វេភាគីជាមួយលោកនាយឧត្ដមសេនីយ៍ Chansamone Chanyalath រដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ

 

នៅក្នុងជំនួបនេះ រដ្ឋមន្ត្រីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិនៃប្រទេសទាំងពីរក្នុងរយៈពេលកន្លងមក ហើយបញ្ជាក់ថា ការពង្រឹងទំនាក់ទំនងការពារជាតិរវាងប្រទេសទាំងពីរនាបច្ចុប្បន្ននេះមានផលប្រយោជន៍​​យ៉ាងសំខាន់សំរាប់បុព្វហេតុបដិវត្តន៍នៃប្រទេសទាំងពីរ។

leftcenterrightdel
លោកនាយឧត្ដមសេនីយ៍ Ngo Xuan Lich និងលោកនាយឧត្ដមសេនីយ៍ Chansamone Chanyalath ប្រគល់វត្ថុអនុស្សាវរីយ៍គ្នាទៅវិញទៅមក

 

រដ្ឋមន្ត្រីទាំងពីរបានអះអាងថា កិច្ចសហប្រតិបត្តិការការពារជាតិរវាងវៀតណាមនិងឡាវត្រូវបានចាត់ទុកថាជាសរសរស្ដម្ភមួយដ៏សំខាន់ក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរ។ ឆ្នាំ ២០១៩ ជាឆ្នាំដ៏មានអត្ថន័យពីព្រោះភាគីទាំងពីរនឹងពិនិត្យឡើងវិញនូវពិធីសារ ៥ ឆ្នាំ ២០១៥-២០១៩ និងបង្កើតពិធីសារសម្រាប់រយៈពេល ៥ ឆ្នាំបន្ដបន្ទាប់ (២០២០-២០២៤)។ អាស្រ័យហេតុនេះ ភាគីទាំងពីរបានឯកភាពនិងសហការគ្នាក្នុងការពិនិត្យឡើងវិញលើលទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងរយៈពេលកន្លងមក។

ដើម្បីកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនិងជ្រាលជ្រៅថែមទៀតក្នុងពេលខាងមុខ រដ្ឋមន្ត្រីទាំងពីរបានឯកភាពថាភាគីទាំងពីរគួរតែបន្តពង្រីកការឃោសនានិងអប់រំដល់ជំនាន់ក្រោយអំពីទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងសាមគ្គីភាពពិសេសរវាងប្រទេសទាំងពីរនិងកងទ័ពទាំងពីរឲ្យមានប្រសិទ្ធភាពថែមទៀត៕

បកប្រែដោយ Pham Diep