leftcenterrightdel
តំណាងចូលរួមសន្និបាតនយោបាយយោធាឆមាសទី១ ឆ្នាំ២០១៩

ការដាក់ពង្រាយអនុវត្តភារកិច្ចលើគ្រប់ជ្រុងជ្រោយ ប្រកបដោយសកម្ម

ក្នុងរបាយការណ៍ស្តីពីលទ្ធផលនៃរាល់សកម្មភាពរបស់កងទ័ព និងភារកិច្ចការពារប្រទេសដែលបានថ្លែងនៅអង្គសន្និបាតដោយលោកឧត្តមសេនីយ៍ឯក Phan Van Giang ប្រធានអគ្គសេនាធិការ បានបញ្ជាក់ថា៖ ក្នុងឆមាសទី១ ឆ្នាំ២០១៩ គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេសបានណែនាំដឹកនាំដល់គ្រប់ស្ថាប័នអង្គភាពនៃកងទ័ពទាំងមូលសម្រេចបានភារកិច្ចទាំងអស់ប្រកបដោយជោគជ័យ ដែលក្នុងនោះផ្តោតលើការអនុវត្តភារកិច្ចសំខាន់ៗដូចជាការក្តាប់ឲ្យបានជាប់ និងព្យាករណ៍ស្ថានភាពបានត្រឹមត្រូវ ម្ចាស់ការក្នុងការផ្តល់ប្រឹក្សាជូនបក្ស រដ្ឋដើម្បីដាក់ចេញនូវវិធានការទាន់ពេលក្នុងការដោះស្រាយគ្រប់បញ្ហាដែលកើតមានឡើងប្រកបដោយប្រសិទ្ធភាព មិនទុកឲ្យបាត់ភាពម្ចាស់ការ ការពារយ៉ាងរឹងមាំនូវឯករាជភាព អធិបតេយ្យភាព និងបូរណភាពទឹកដី កសាងផែនការអនុវត្តនូវរាល់យុទ្ធសាស្រ្តការពារជាតិ សន្តិសុខ ធានានូវភារកិច្ចការពារប្រទេសជាតិក្នុងរយៈពេលខ្លី និងរយៈពេលវែងជាដើម។ 

ក្នុងរយៈពេលថ្មីៗនេះ គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេសបានសហការយ៉ាងល្អ និងស្អិតល្មួតជាមួយបណ្តាស្ថាប័ន ក្រសួង ស្ថាប័នមជ្ឈិម និងមូលដ្ឋាន ដើម្បីពង្រាយអនុវត្តកិច្ចការបរទេស ជាពិសេសគឺកិច្ចការបរទេសរបស់ថ្នាក់ដឹកនាំបក្ស និងរដ្ឋប្រកបដោយលទ្ធផលផ្លែផ្កា។ រីឯកិច្ចការបរទេស និងការធ្វើសមាហរណកម្មអន្តរជាតិវិញត្រូវបានពង្រីកឲ្យកាន់តែទូលំទូលាយ ស៊ីជម្រៅ មានប្រសិទ្ធភាព និងរួមចំណែកក្នុងការរក្សារឹងមាំនូវបរិយាកាសប្រកបដោយសន្តិភាព ស្ថិរភាព ដើម្បីកសាង និងអភិវឌ្ឍប្រទេសជាតិ និងក្លាយទៅជាសសរស្តម្ភមួយនៃកិច្ចការបរទេសរបស់បក្ស និងរដ្ឋ រួមចំណែកកសាងជំនឿទុកចិត្ត យុទ្ធសាស្ត្រ លើកកំពស់តួនាទី និងកិត្យានុភាពអន្តរជាតិ ពង្រឹងប្រព័ន្ធការពារប្រទេស និងការពារជាតិឱ្យបានពីចម្ងាយ រក្សាបរិយាកាសសន្តិភាព ស្ថិរភាព ដើម្បីអភិវឌ្ឍប្រទេស ...

បន្តការខិតខំប្រឹងប្រែងសម្រេចឲ្យបានគោលដៅចុងឆ្នាំ

មានប្រសាសន៍ដឹកនាំអង្គសន្និបាត នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះសមិទ្ធផលរបស់កម្មាភិបាល យុទ្ធជននៃកងទ័ពទាំងមូលក្នុងរយៈពេលឆមាសទី១ ឆ្នាំ២០១៩។ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ ថ្វីត្បិតតែនៅជួបប្រទះបញ្ហាប្រឈមជាច្រើនក្តី ប៉ុន្តែដោយមានការប្តេជ្ញាចិត្តខ្ពស់ ការខំប្រឹងប្រែងដ៏ធំធេងរបស់បក្សទាំងមូល កងទ័ពទាំងមូល ប្រជាជនទាំងមូល ប្រទេសរបស់យើងសម្រេចបាននូវសមិទ្ធផលដ៏សំខាន់ ហើយនេះជាមូលដ្ឋានរឹងមាំដើម្បីបន្តបំពេញភារកិច្ចនៅឆ្នាំ២០១៩ នេះ។

និយាយពីម៉ាក្រូសេដ្ឋកិច្ចមានស្ថិរភាព នេះគឺជាកត្តាដ៏សំខាន់មួយចំពោះប្រទេសដែលមានប្រជាជនជិត ១០០ លាននាក់។ ផលិតផលក្នុងស្រុកសរុបក្នុងរយៈពេលឆមាសទី១ ឆ្នាំ២០១៩ បានកើនឡើង ៦,៧៦% ខ្ពស់ជាងអត្រាកំណើននៃឆមាសទី១ នៃបណ្តាឆ្នាំពី ២០១១ ដល់ឆ្នាំ ២០១៧។ ដោយយល់ស្របជាមួយរបាយការណ៍ស្តីពីលទ្ធផលនៃកិច្ចការយោធា និងការពារប្រទេសក្នុងរយៈពេលឆមាសទី១ ឆ្នាំ ២០១៩ និងទិសដៅភារកិច្ចរបស់ឆមាសទី២ ដែលត្រូវបានបង្ហាញនៅក្នុងអង្គសន្និបាតនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់លើខ្លឹមសារមួយចំនួនដែលត្រូវតែយកចិត្តទុកដាក់យ៉ាងខ្លាំងនាពេលបច្ចុប្បន្ន និងនាពេលខាងមុខ ហើយបានជឿជាក់ថា កងទ័ពនឹងបន្តអនុវត្តប្រកបដោយជោគជ័យនូវភារកិច្ចទាំងអស់ និងស័ក្តិសមជាមួយការជឿទុកចិត្តរបស់បក្ស រដ្ឋ និង ប្រជាជន។

មានមតិបិទសន្និបាត រួមជាមួយនឹងការលើកឡើងនូវគុណសម្បត្តិដែលត្រូវបានកោតសរសើរនោះ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ក៏បានស្នើឱ្យស្ថាប័ន និងអង្គភាពទាំងអស់ត្រូវតែដោះស្រាយយ៉ាងម៉ឺងម៉ាត់យ៉ាងឆាប់រហ័សនូវរាល់បញ្ហាអវិជ្ជមាន ចំណុចនៅមានកម្រិតអន់ខ្សោយក្នុងការអនុវត្តតកិច្ច។ រីឯអំពីទិសដៅការងារនៃឆមាសទី២ ឆ្នាំ ២០១៩ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានស្នើឱ្យស្ថាប័ន និងអង្គភាពទាំងអស់ត្រូវតែផ្តោតសំខាន់ទៅលើការដឹកនាំ និងការវាយតម្លៃច្បាស់លាស់ ការព្យាករណ៍ស្ថានភាពបានត្រឹមត្រូវ សំដៅផ្តល់យោបល់ប្រឹក្សាជូនបក្ស រដ្ឋ ដើម្បីមានគោលនយោបាយដោះស្រាយស្ថានភាពប្រកបដោយជោគជ័យ មិនទុកឱ្យបាត់ភាពម្ចាស់ការឡើយ។

កងទ័ពទាំងមូលបន្តអនុវត្តល្អតួនាទីស្នូលរបស់ខ្លួនក្នុងការកសាងខឿនការពារប្រទេសប្រជាជនទាំងមូល ប្រៀបការពារប្រទេស​ដោយ​ប្រជាជនទាំងមូលត្រូវតែភ្ជាប់នឹងប្រៀបសន្តិសុខរបស់ប្រជាជន ឆ្លើយតបនឹងតម្រូវការ នៃភារកិច្ច។ សម្របសម្រួលក្នុងការកសាងតំបន់ យោធភូមិភាគ ខេត្ដ និងទីក្រុង ដែលស្ថិតក្នុងតំបន់ការពាររឹងមាំ។ រក្សាយ៉ាងតឹងរឹងនូវរបបត្រៀមប្រយុទ្ធជាស្រេច ម្ចាស់ការសំរបសំរួលយ៉ាងសកម្មជាមួយបណ្តាកងកម្លាំងការពារឲ្យរឹងមាំនូវអធិបតេយ្យភាព បូរណភាពទឹកដី ព្រឹត្តិការណ៍នយោបាយនានា  រក្សាសន្តិសុខនយោបាយនៅទូទាំងប្រទេស និងសកម្មភាពសេដ្ឋកិច្ចសមុទ្រ  សកម្មចូលរួមប្រយុទ្ធប្រឆាំងនឹងបរទេសដែលបំពានលើអធិបតេយ្យភាពដែនសមុទ្រ កោះ និងព្រំដែននៃប្រទេសជាតិដោយសន្ដិវិធី បង្កើតបរិយាកាសសន្តិភាពដើម្បីអភិវឌ្ឍប្រទេស។ អនុវត្តប្រកបដោយប្រសិទ្ធភាពនូវយុទ្ធសាស្រ្តអភិវឌ្ឍ អប់រំ និងបណ្ដុះបណ្ដាល បន្តកសាងសាលារៀនឆ្លាតវៃឆ្ពោះទៅរកបដិវត្តន៍ឧស្សាហកម្ម ៤,០ លើកកម្ពស់ប្រសិទ្ធិភាពនៃការប្រយុទ្ធលើបណ្តាញអ៊ីនធឺណែត ។

បន្តអនុវត្តយ៉ាងល្អនូវសេចក្តីសម្រេចរបស់គណៈកម្មាធិការបក្សយោធាមជ្ឈិមក្នុងការដឹកនាំការអនុវត្តភារកិច្ចការពារប្រទេស និងកសាងបក្សភាគយោធានៅឆ្នាំ២០១៩ ដែលក្នុងនោះ ផ្តោតសំខាន់ទៅលើការកសាងបណ្តាអង្គការបក្សនៃកងទ័ពប្រកបដោយស្អាតស្អំ រឹងមាំលើគ្រប់ជ្រុងជ្រោយ។ កសាងរូបភាពស្អាតនៃកងទ័ពប្រជាជនវៀតណាម ក្នុងសម័យថ្មី។ ធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃការ អប់រំនយោបាយ សតិអារម្មណ៍ ការប្រឆាំងធ្វើឲ្យបរាជ័យគ្រប់ឧបាយកលនៃអនុភាពអមិត្ត ពួកប្រតិកិរិយា។

ជំរុញការបង្កើនផលិតកម្មធ្វើឲ្យបានល្អនូវសកម្មភាព ទប់ស្កាត់ជំងឺឆ្លង ថែទាំសុខភាពកងទ័ព និងចូលរួមយ៉ាងសកម្មក្នុងការការពារនិងថែរក្សាសុខភាពប្រជាជន។ ធានាបានល្អនូវសម្ភារៈយុទ្ធភណ្ឌយោធា សម្រាប់ការអនុវត្តយ៉ាងមានប្រសិទ្ធិភាពភារកិច្ចស្រាវជ្រាវវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាសំខាន់។

អនុវត្តឲ្យបានព្រមៗគ្នា និងប្រសិទ្ធភាពលើការអភិវឌ្ឍ ឧស្សាហកម្មយោធា សន្តិសុខ និង  លើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការអន្តរជាតិអំពីឧស្សាហកម្មយោធា...៕

បកប្រែដោយ Minh Trung