ធនាគារពិភពលោកបានឲ្យដឹងថា វៀតណាមកំពុងឆ្ពោះទៅរកសេដ្ឋកិច្ចបៃតងប្រកបដោយនិរន្តរភាព និងគ្របដណ្តប់។ ធនាគារពិភពលោកបានវាយតម្លៃថា រដ្ឋាភិបាលវៀតណាមកំពុងមានការបោះជំហានយ៉ាងខ្លាំងក្នុងការឆ្ពោះទៅរកបច្ចេកវិទ្យាឌីជីថលដែលក្នុងនោះប្រព័ន្ធព័ត៌មានសម្រាប់ការប្រជុំ និងដោះស្រាយការងាររបស់រដ្ឋាភិបាល (e-Cabinet) ត្រូវបានបើកដំណើរការជាផ្លូវការនាពេលថ្មីៗនេះ ជាព្រឹត្តិការណ៍ដ៏សំខាន់។

leftcenterrightdel
នាយកធនាគារពិភពលោកប្រចាំប្រទេសវៀតណាមលោក Ousmane Dione (រូបថត៖ vietnamfinance.vn)

នាយកធនាគារពិភពលោកប្រចាំប្រទេសវៀតណាមលោក Ousmane Dione បានសង្កត់ធ្ងន់ថា នៅពេលដែលរដ្ឋាភិបាលមានគំនិតច្នៃប្រឌិត ប្រជាជននឹងទទួលបានផលប្រយោជន៍ច្រើនពីការផ្តល់សេវាលឿនជាង ល្អប្រសើរជាងហើយការចំណាយតិចជាង។ វាជាការលើកទឹកចិត្តខ្លាំងណាស់ដោយឃើញថាវិស័យឯកជនត្រូវបានរដ្ឋទទួលស្គាល់យ៉ាងច្បាស់ជាង។ ធនាគារពិភពលោកពិតជាមានមោទនភាពក្នុងតួរនាទីជាទីប្រឹក្សាដែលគួរឱ្យជឿទុកចិត្តនៅក្នុងពេលវេលាដ៏សំខាន់នេះពីព្រោះយុទ្ធសាស្រ្តដែលបានកសាងនាពេលបច្ចុប្បន្ននេះនឹងកំណត់ផ្លូវអភិវឌ្ឍន៍សម្រាប់រយៈពេលជាច្រើនឆ្នាំខាងមុខនេះ "៕

បកប្រែដោយ Duy Hoan