ក្នុងឱកាសនេះ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich និងក្រុមបេសកកម្មបានទៅទស្សនាផលិតផលយោធា និងផលិតផលសេដ្ឋកិច្ចថ្មីៗរបស់រោងចក្រ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich និងក្រុមបេសកកម្ម ទៅទស្សនារោងចក្រ Z117

លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានលើកសរសើរចំពោះលទ្ធផលដែលរោងចក្រសម្រេចបានក្នុងរយៈពេលកន្លងមក។ លោករដ្ឋមន្ត្រីបានស្នើឲ្យរោងចក្របន្តផ្តោតសំខាន់ទៅលើការផលិតទំនិញយោធា ព្រមទាំងជំរុញការផលិតទំនិញសេដ្ឋកិច្ច ធានាប្រភពការងារប្រកបដោយស្ថិរភាពសម្រាប់ពលករ។ រោងចក្រគប្បីយកចិត្តទុកដាក់លើការស្រាវជ្រាវជ្រាវវិទ្យាសាស្ត្រ ការផ្តួចផ្តើមគំនិត ការលើកកម្ពស់គុណភាព និងការកាត់បន្ថយតម្លៃផលិតផល។ ទន្ទឹមនឹងនោះ លោករដ្ឋមន្ត្រីក៏បានស្នើឲ្យរោងចក្រមានគោលនយោបាយល្អដើម្បីទាក់ទាញអ្នកមានជំនាញវិជ្ជាជីវៈខ្ពស់ផងដែរ៕

បកប្រែដោយ Huyen Trang