នេះគឺជាដំណាក់កាលហ្វឹកហ្វឺនទ្រឹស្ដីមុនពេលចូលដល់ដំណាក់កាលអនុវត្តន៍លើភូមិសាស្ដ្រជាក់ស្តែង និងជួយឲ្យកម្មាភិបាលនិងបុគ្គលិកនៃកងពេទ្យកម្រិត២ លេខ២  យល់ច្បាស់ពីសកម្មភាពនៃកងពេទ្យកម្រិត២។

leftcenterrightdel
អ្នកជំនាញវៀតណាមនិងអន្ដរជាតិផ្លាស់ប្ដូរយោបល់
leftcenterrightdel
អ្នកជំនាញវៀតណាមផ្លាស់ប្ដូរយោបល់ជាមួយអ្នកជំនាញអង់គ្លេស លោកវរសេនីយ៍ឯក James Ralph 

 

លោកវរសេនីយ៍ទោ Vo Van Hien នាយកកងពេទ្យកម្រិត២ លេខ ២ បានឲ្យដឹងថា តាមរយៈការហ្វឹកហាត់នៅលើប្លង់ សមាជិកទាំងអស់នៃកងពេទ្យនឹងឃើញពីតួនាទីនិងភារកិច្ចរបស់ខ្លួននៅកងពេទ្យ។ អ្នកជំនាញអន្តរជាតិមកពីបណ្តាប្រទេសជាដៃគូ រួមមានចក្រភពអង់គ្លេស សហរដ្ឋអាមេរិកនិងអូស្ត្រាលី ចូលរួមជួយណែនាំ ត្រួតពិនិត្យនិងវាយតម្លៃលើលទ្ធភាពរបស់កងពេទ្យលើកនេះសុទ្ធតែជាអ្នកមានបទពិសោធន៍ជាច្រើនដែលធ្លាប់ចូលរួមនៅបណ្ដាកងពេទ្យនិងអនុវត្ដភារកិច្ចផ្សេងៗរបស់អង្គការសហប្រជាជាតិ។  លោកវរសេនីយ៍ទោ Vo Van Hien និយាយថា “យើងខ្ញុំធ្វើការជាមួយក្រុមអ្នកជំនាញអន្ដរជាតិគឺជាឱកាសសម្រាប់កម្មាភិបាល និងបុគ្គលិកនៃកងពេទ្យលើកកម្ពស់សមត្ថភាពផ្លាស់ប្ដូរយោបល់ជាភាសាអង់គ្លេស និងងាយស្រួលធ្វើការនៅក្រោមឆ័ត្រអង្គការសហប្រជាជាតិ។

leftcenterrightdel
 
leftcenterrightdel
អ្នកជំនាញអន្ដរជាតិចែករំលែកបទពិសោធន៍ជាមួយកម្មាភិបាលនិងបុគ្គលិកនៃកងពេទ្យកម្រិត២ លេខ ២

 

ប្រទេសវៀតណាមមានបទពិសោធន៍គ្រប់គ្រាន់ក្នុងការបញ្ជាការហ្វឹកហ្វឺន

ការហ្វឹកហ្វឺននៅលើប្លង់ត្រូវបានបែងចែកជាក្រុមតាមផ្នែកនីមួយៗនៃកងពេទ្យ។ លោកវរសេនីយ៍ឯក James Ralph បានឲ្យដឹងថា ក្រុមនីមួយៗមានអ្នកជំនាញអន្តរជាតិចូលរួមពិភាក្សាជាមួយតំណាងនៃផ្នែកនីមួយៗក្នុងកងពេទ្យ អំពីរបៀបទទួលអ្នកជំងឺ ក៏ដូចជាដំណើរការពិនិត្យនិងព្យាបាលជំងឺដែរ ...

ក្នុងរយៈពេលពីរសប្តាហ៍នៃការហ្វឹកហាត់ អ្នកជំនាញដែលមកពីចក្រភពអង់គ្លេសសហរដ្ឋអាមេរិកនិងអូស្ត្រាលី រួមទាំងអ្នកជំនាញមកពីនាយកដ្ឋានរក្សាសន្តិភាពវៀតណាមនឹងសហការគ្នាក្នុងការតាមដាននិងវាយតម្លៃលើសមត្ថភាពរបស់កងពេទ្យកម្រិត២ លេខ២។  លោកវរសេនីយ៍ឯក James Ralph បានសង្កត់ធ្ងន់ថា "ជាមួយបទពិសោធន៍ដូចបច្ចុប្បន្ននេះ វៀតណាមអាចគ្រប់គ្រងការហ្វឹកហ្វឺនរបស់ខ្លួនបាននិងមានការវាយតម្លៃពីអ្នកជំនាញអន្ដរជាតិ ហើយឥឡូវនេះវៀតណាមបានមានបទពិសោធន៍គ្រប់គ្រាន់ក្នុងការដឹកនាំបញ្ជាការហ្វឹកហ្វឺននេះ"៕

បកប្រែដោយ Pham Diep