ថ្លែងនៅពិធីបើក លោកវរសេនីយ៍ឯក Nguyen Nhu Canh នាយករងនៃនាយកដ្ឋានរក្សាសន្តិភាពវៀតណាម បានឲ្យដឹងថា សកម្មភាពបង្វឹកបង្ហាត់លើកនេះ សំដៅវាយតម្លៃចំពោះសមត្ថភាពទូទៅ ជាពិសេសការដោះស្រាយបញ្ហាសុខាភិបាល រួមចំណែកលើកកម្ពស់សមត្ថភាពរបស់កងពេទ្យកំរិត២ លេខ២។ តាមរយៈសកម្មភាពបង្វឹកបង្ហាត់នេះ​ដើម្បី​រកឃើញចំណុចខ្វះខាត់​ដែលត្រូវតែពុះពារមុនពេលទៅ​បំ​ពេញ​ភារកិច្ចនៅតំបន់ Bentiu ប្រទេសស៊ូដង់ខាងត្បូង។

leftcenterrightdel
ប្រតិភូទាំងឡាយថតរូបជាអនុស្សាវរីយ៍ជាមួយអ្នកជំនាញអន្តរជាតិនានានៅពិធី

សកម្មភាពទាំងនេះដោយ​មានការចូលរួមពីអ្នកជំនាញខាងពេទ្យយោធាចំនួន ១៧ នាក់ មកពីប្រទេសអង់គ្លេស សហរដ្ឋអាមេរិក និងអូស្ត្រាលីបាន​រួមចំណែកក្នុង​ការ​ជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម និងបណ្តាប្រទេសជាដៃគូលើវិស័យរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ ជំនួសមុខអ្នកជំនាញអន្តរជាតិនានា លោក James Ralph នាយកផ្នែកសុខាភិបាលនៃសកលវិទ្យាល័យបង្វឹកបង្ហាត់ពេទ្យយោធាភូមមិន្ទអង់គ្លេស បានសំដែងនូវចំណាប់អារម្មណ៍ចំពោះការខំប្រឹងប្រែងរបស់វៀតណាមក្នុងការត្រៀមរៀបចំវគ្គបង្វឹកបង្ហាត់លើការអនុវត្តភារកិច្ចសម្រាប់កងពេទ្យកំរិត២ លេខ២ លើកនេះ៕

បកប្រែដោយ Huyen Trang