មានប្រសាសន៍នៅទីនេះ លោកឧត្តមសេនីយ៍ទោ Do Can បានជម្រាបជូនគណៈប្រតិភូអំពីសកម្មភាពមួយចំនួនរបស់កងទ័ពទាំងមូល ព្រមទាំងអះអាងថា ក្នុងប៉ុន្មានឆ្នាំកន្លងមក គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេសធ្វើសេនាធិការជាប្រចាំយ៉ាងសកម្មជូនបក្ស រដ្ឋ ក្នុងការផ្សាយប្រកាស និងអនុវត្តគោលនយោបាយដែលពាក់ព័ន្ធនឹងកងទ័ព និងសមរភូមិក្រោយកងទ័ព; គោលនយោបាយសម្រាប់អ្នកមានគុណូបការៈ និងចលនា “តបស្នងសងគុណ”។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Do Can ផ្តល់អំណោយជូនអ្នកមានគុណូបការៈរបស់ខេត្ត Thua Thien -Hue

ទន្ទឹមនឹងនោះ ក្រសួងការពារប្រទេសក៏បានរួមវិភាគទានយ៉ាងសំខាន់ រួមជាមួយបក្សទាំងមូល ប្រជាជនទាំងមូល ថែទាំជីវភាពរស់នៅទាំងខាងសម្ភារៈ និងស្មារតីរបស់អ្នកទទួលបានរបបឧបត្ថម្ភគោលនយោបាយពីរដ្ឋ និងអ្នកមានគុណូបការៈ ព្រមទាំងរំពឹងថា ប្រតិភូទាំងឡាយនឹងបន្តពង្រីកប្រពៃណី រួមវិភាគទានជាវិជ្ជមានក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការកសាងមូលដ្ឋាននយោបាយប្រកបដោយរឹងមាំផងដែរ៕

បកប្រែដោយ Huyen Trang