អញ្ជើញចូលរួមនៅមានថ្នាក់ដឹកនាំក្រសួងការពារប្រទេសវៀតណាម រួមទាំងតំណាងស្ថានទូត និងអនុព័ន្ធយោធានៃបណ្ដាប្រទេសនិងអង្គការអន្ដរជាតិប្រចាំនៅវៀតណាមផងដែរ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh ថ្លែងក្នុងកិច្ចប្រជុំ

 

ថ្លែងរបាយការណ៍បូកសរុបការងារ ៥ ឆ្នាំ លោកឧត្តមសេនីយ៍ត្រី Hoang Kim Phung ប្រធាន​នាយកដ្ឋានរក្សាសន្ដិភាពវៀតណាមបានឲ្យដឹងថា ឆ្នាំ២០១៤ ជាចំណុចរបត់មួយក្នុងការចូលរួមជាផ្លូវការរបស់វៀតណាមក្នុងបេសកកម្មរក្សាសន្ដិភាព តាមរយៈការបានបង្កើតមជ្ឈមណ្ដលរក្សាសន្ដិភាពវៀតណាមនិងចាត់បញ្ជូននាយទាហានចំនួន ២ នាក់ ទៅចូលរួមរក្សាសន្ដិភាពរបស់​អង្គការសហប្រជាជាតិប្រទេសនៅស៊ូដង់ខាងត្បូង។ ក្រោយរយៈពេល ៥ ឆ្នាំ វៀតណាមបានចាត់បញ្ជូនកម្មាភិបាល និងនាយទាហានចំនួន ៣០ នាក់ទៅចូលរួមបេសកកម្មរក្សាសន្ដិភាពរបស់អង្គការសហប្រជាជាតិដែលក្នុងនោះមានចូលរួមពីកងពេទ្យកំរិត ២ និងកំពុងត្រៀមរៀបចំយ៉ាងសកម្មដើម្បីចាត់បញ្ជូនក្រុមកងវិស្វកម្មទៅចូលរួមដែរ។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Hoang Kim Phung ថ្លែងរបាយការណ៍បូកសរុបការងារ៥ឆ្នាំ

 

លោក Kamal Malhotra អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិប្រចាំនៅវៀតណាមបានកោតសរសើរចំពោះការរួមចំណែករបស់កងកម្លាំងរក្សាសន្ដិភាពវៀតណាមក្នុងរយៈពេលកន្លងមក ព្រមទាំងលោកបញ្ជាក់ថា វៀតណាមបានបំពេញភារកិច្ចដ៏ល្អនៅប្រទេសស៊ូដង់ខាងត្បូង ហើយអង្គការសហប្រជាជាតិចង់វៀតណាមបន្តចាត់បញ្ជូនកងវិស្វកម្មទី ២ ទៅកាន់ប្រទេសស៊ូដង់ខាងត្បូងនាពេលខាងមុខ។  "អង្គការសហប្រជាជាតិត្រូវការអង្គភាពជាច្រើនដូចជាកងពេទ្យកំរិត ២ និងកងវិស្វកម្មរបស់វៀតណាមក្នុង​បេសកកម្មរក្សាសន្ដិភាពសម្រាប់រយៈពេល ៥ ដល់ ១០ ឆ្នាំខាងមុខនេះ"  នោះជាការបញ្ជាក់របស់លោក Kamal Malhotra។

leftcenterrightdel
ប្រតិភូចូលរួមកិច្ចប្រជុំ

 

ក្នុងបរិបទដែលស្ថានភាពក្នុងតំបន់និងអន្ដរជាតិមានការវិវត្ដន៍យ៉ាងស្មុគស្មាញ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានដឹកនាំបញ្ជាឲ្យស្ថាប័ន អង្គភាពក្នុងកងទ័ពទាំងមូល ជាពិសេសគឺកម្លាំងរក្សាសន្ដិភាពត្រូវការបង្កើនការយល់ដឹងនិងការទទួលខុសត្រូវក្នុងការអនុវត្តភារកិច្ច។ ព្រមទាំងបន្ដលើកកម្ពស់ប្រសិទ្ធភាព ការបញ្ជា និងការគ្រប់គ្រងកងកម្លាំងចូលរួមបេសកកម្មរក្សាសន្ដិភាពវៀតណាមក្រោមឆ័ត្រអង្គការសហប្រជាជាតិដើម្បីឆ្លើយតបតម្រូវការភារកិច្ចនៅគ្រប់ទិដ្ឋភាពទាំងអស់។

លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh មានបំណងចង់បណ្តាប្រទេសជាដៃគូនឹងបន្តជួយឧបត្ថម្ភដល់កងទ័ពវៀតណាមនិយាយដោយឡែកនិងវៀតណាមនិយាយរួមដើម្បីរួមចំណែកដល់បុព្វហេតុទូទៅរបស់មនុស្សជាតិដើម្បីសន្តិភាពនិងវិបុលភាពរបស់បណ្ដាប្រទេសជាតិនៅលើពិភពលោក៕

បកប្រែដោយ Pham Diep