លោកឧត្តមសេនីយ៍ត្រី Hoang Kim Phung នាយកនៃនាយកដ្ឋានរក្សាសន្តិភាពវៀតណាម បានឲ្យដឹងថា កម្មវិធីនេះបានជួយឲ្យសិក្ខាកាមទាំងឡាយមានជំណេះដឹងជាទូទៅអំពីការដឹកជញ្ជូនខាងសុខាភិបាល ផ្នែកសង្គ្រោះបន្ទាន់ តាមផ្លូវអាកាសចរណ៍សម្រាប់សកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ក៏ដូចជាការបំពេញភារកិច្ចយោធា រួមចំណែកពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិរវាងវៀតណាម និងអូស្ត្រាលី។

leftcenterrightdel
ប្រតិភូទាំងឡាយថតរូបជាអនុស្សាវរីយ៍

កម្មវិធីនេះបានផ្តោតសំខាន់ទៅលើបញ្ហាជាទូទៅអំពីការដឹកជញ្ជូនខាងសុខាភិបាលតាមផ្លូវអាកាសចរណ៍ តាមបទដ្ឋានអន្តរជាតិ; ការស្រាវជ្រាវអំពីវិស័យសុខាភិបាល និងកសាងផែនការក្នុងការដឹឺកជញ្ជូនខាងសុខាភិបាល ផ្នែកសង្គ្រោះជាបន្ទាន់ តាមផ្លូវអាកាសចរណ៍; គោលការណ៍នៃការដឹកជញ្ជូនខាងសុខាភិបាល និងបញ្ហាសុវត្ថិភាព; ការចែករំលែកអំពីការដឹកជញ្ជូនខាងសុខាភិបាលតាមផ្លូវអាកាសចរណ៍នៅបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិដែលមានការចូលរួមរបស់កងទ័ពអូស្ត្រាលី៕

បកប្រែដោយ Thanh Cong