leftcenterrightdel
កម្មាភិបាល និងយុទ្ធជនកងទ័ពជើងទឹកលេខ២ ប្រមូល និងបែងចែកសំណល់ សម្អាតឆ្នេរសមុទ្រ

អញ្ជើញចូលរួមពិធីមានវត្តមានរបស់ថ្នាក់ដឹកនាំទីក្រុង Vung Tau តំណាងអគ្គស្នងការនយោបាយ ថ្នាក់ដឹកនាំបញ្ជាការដ្ឋានកងទ័ពជើងទឹកតំបន់លេខ២ ជាមួយកម្មាភិបាល យុទ្ធជនកងទ័ពជើងទឹកវៀតណាម និងប្រជាជនជាង ២០០ នាក់។ ក្រោមប្រធានបទ “រក្សាបរិស្ថានបៃតង កាត់បន្ថយកាកសំណល់ប្លាស្ទិក” ថ្នាក់ដឹកនាំទីក្រុង Vung Tau បានអំពាវនាវឲ្យស្ថាប័នប្រជាជនគ្រប់ជាន់ថ្នាក់ លើកខ្ពស់ចំណេះដឹងអំពីសារៈសំខាន់របស់សមុទ្រ កោះ និងការការពារបរិស្ថាន លើកតម្កើងតម្លៃរបស់មហាសមុទ្រចំពោះជីវិតមនុស្ស។ បន្ទាប់ពីពិធីបំផុស កម្មាភិបាល និងយុទ្ធជនកងទ័ពជើងទឹកតំបន់លេខ២ អង្គភាពកងទ័ពជើងទឹកលេខ១២៨ និងអង្គភាពកងទ័ពជើងទឹកលេខ១២៩ បានប្រមូល បែងចែកសំណល់ជាង ៤ តោន សម្អាតឆ្នេរសមុទ្រ និងផ្លូវនៅទីក្រុង៕

បកប្រែដោយ Thuy Anh