leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ថ្លែងមតិក្នុងជំនួបធ្វើការ

 

លោកឧត្តមសេនីយ៍ទោ Do Quyet បានថ្លែងថា ភារកិច្ចនយោបាយរបស់វិទ្យាស្ថានពេទ្យយោធាគឺបណ្តុះបណ្តាលជំនាញវេជ្ជសាស្ដ្រនិងឱសថសាស្ដ្រថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង ថ្នាក់ក្រោយឧត្ដមសិក្សាជូនកងទ័ពដើម្បីបំរើដំណើរការឧស្សាហូបនីយកម្ម ទំនើបកម្ម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ហើយនិងពិនិត្យសុខភាពនិងព្យាបាលសុខភាពជូនកម្មាភិបាលនិងយុទ្ធជន រួមទាំងការបណ្ដុះបណ្ដាលកងពេទ្យកម្រិត២ លេខ ២ ដើម្បីចូលរួមបំពេញបេសកកម្មរក្សាសន្ដិភាពនៃអង្គការសហប្រជាជាតិនាចុងឆ្នាំ ២០១៩។

leftcenterrightdel
លោកនាយឧត្ដមសេនីយ៍ Ngo Xuan Lich លើកទឹកចិត្ដកម្មាភិបាល និងយុទ្ធជននៅកងពេទ្យកម្រិត ២ លេខ២ ដែលកំពុងបណ្ដុះបណ្ដាលនៅវិទ្យាស្ថានពេទ្យយោធា

 

លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលទាំងឡាយដែលវិទ្យាស្ថានពេទ្យយោធាសម្រេចបានក្នុងប៉ុន្មានឆ្នាំកន្លងមក ជាពិសេសគឺសមិទ្ធិផលទាំងឡាយក្នុងការស្រាវជ្រាវវិទ្យាសាស្រ្ត ការបង្រៀន និងការពិនិត្យសុខភាពជូនកម្មាភិបាល យុទ្ធជន និងសិក្ខាកាម។

leftcenterrightdel
លោកនាយឧត្ដមសេនីយ៍ Ngo Xuan Lich ពិនិត្យការបណ្ដុះបណ្ដាលនៅមន្ទីរពេទ្យយោធា ១០៣

 

លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានស្នើឱ្យវិទ្យាស្ថានពេទ្យយោធាបន្ដផ្លាស់ប្ដូរខ្លឹមសារ កម្មវិធីបណ្ដុះបណ្ដាលដើម្បីឆ្លើយតបតម្រូវការសង្គមនិងកងទ័ពក្នុងស្ថានភាពថ្មី។ លោកនាយឧត្ដមសេនីយ៍ Ngo Xuan Lich និយាយបន្ដថា វិទ្យាស្ថានពេទ្យយោធាគួរតែបន្ដសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នមានសមត្ថកិច្ចនៃក្រសួងការពារប្រទេសនិងម្ចាស់ម៉ៅការសំណង់ដើម្បីជំរុញដំណើរការសាងសង់គម្រោងនានា ជាពិសេសគឺជំរុញការ​សាង​សង់មន្ទីរពេទ្យយោធា ១០៣ ឲ្យសម្រេចបានឆាប់ៗដើម្បីបំរើការអប់រំនិងបណ្តុះបណ្តាល និងលើកកម្ពស់គុណភាពនៃការពិនិត្យ និងព្យាបាលសុខភាពជូនកងទ័ព និងប្រជាជនផងដែរ៕

បកប្រែដោយ Thanh Cong