leftcenterrightdel
ថ្នាក់ដឹកនាំវិទ្យាស្ថានកងទ័ពជើងទឹកវៀតណាមបានជូនពរក្រុមការងារនៃនាវាក្ដោងលេខ ២៨៦- Le Quy Don បានសម្រេចភារកិច្ចរបស់ខ្លួន

 

ក្នុងអំឡុងពេលនៃការហ្វឹកហ្វឺន សិក្ខាកាមបានអនុវត្តជាក់ស្ដែងមុខវិជ្ជាទាំងអស់ដូចជា នាវាចរណ៍ អាវុធ និងទាក់ទងព័ត៌មាន-រ៉ាដា ធានាតាមពេលវេលាកំណត់ រួមចំណែកលើកកម្ពស់ចំណេះដឹងនិងជំនាញវិជ្ជាជីវៈសម្រាប់សិក្ខាកាម។

សកម្មភាពនៃការធ្វើទស្សនកិច្ចនិងជួបសំណេះសំណាលជាមួយកងទ័ពជើងទឹកបណ្ដាប្រទេសត្រូវបានរៀបចំយ៉ាងមហោឡារិក តាម​រយៈនោះរួមចំណែកក្នុងការបង្កើនការយល់ដឹង ការទុកចិត្ដនិងពង្រឹងសាមគ្គីភាពនិងមិត្តភាពរវាងកងទ័ពជើងទឹកវៀតណាមជាមួយកងទ័ពជើងទឹកនៃប្រទេសសិង្ហបុរីនិងឥណ្ឌូណេស៊ី។

ក្នុងឱកាសនេះដែរ វិទ្យាស្ថានកងទ័ពជើងទឹកបានប្រគល់ប័ណ្ណសរសើរជូនអង្គភាពនាវាក្ដោងលេខ ២៨៦ - Le Quy Don និងបុគ្គលមានស្នាដៃល្អក្នុងការបំពេញដំណើរទស្សនកិច្ចលើកនេះ៕

បកប្រែដោយ Pham Diep