អញ្ជើញចូលរួមមានលោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រីវៀតណាម អតីតថ្នាក់ដឹកនាំ  និងលោកនាយឧត្ដមសេនីយ៍ Ngo Xuan Lich រដ្ឋមន្ដ្រីការពារប្រទេសវៀតណាម ថ្នាក់ដឹកនាំមកពីក្រសួង ស្ថាប័នមជ្ឈិមនិងអង្គភាពនានា រួមជាមួយវីរអ្នកម្ដាយវៀតណាមនិងអតីតយុទ្ធជនផងដែរ។

leftcenterrightdel
លោកនាយករដ្ឋមន្ដ្រី Nguyen Xuan Phuc បានបំពាក់គ្រឿងឥស្សរិយយសការពារមាតុភូមិថ្នាក់ទី ២ ជូនអង្គទ័ពលេខ ១២
leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phan Van Giang ប្រធានអគ្គសេនាធិការនិងជាអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានថ្លែងសុន្ទរកថា

 

នៅក្នុងពិធី តាងនាមឲ្យគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេសវៀតណាម លោកឧត្តមសេនីយ៍ឯក Phan Van Giang ប្រធានអគ្គសេនាធិការនិងជាអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានថ្លែងសុន្ទរកថារំលឹកខួបលើកទី ៦០ នៃទិវាបើកផ្លូវហូជីមិញនិងថ្ងៃប្រពៃណីកងទ័ព Truong Son។

leftcenterrightdel
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានជូនសេចក្ដីសម្រេចចិត្ដទទួលស្គាល់កេរ្ដិ៍ដំណែលប្រវត្ដិសាស្ដ្រផ្លូវ Truong Son- ផ្លូវហូជីមិញជាកេរ្ដិ៍ដំណែលពិសេស
leftcenterrightdel
លោកស្រី Dang Thi Ngoc Thinh អនុប្រធានរដ្ឋវៀតណាមបានបំពាក់គ្រឿងឥស្សរិយយសថ្នាក់ទី២ ជូនសមាគមប្រពៃណីផ្លូវហូជីមិញវៀតណាម

 

លោកឧត្តមសេនីយ៍ត្រី Vo So ប្រធានសមាគមប្រពៃណី Truong Son - ផ្លូវហូជីមិញវៀតណាមបានរំលឹកឡើងវិញនូវប៉ុន្មានឆ្នាំដ៏អង់អាចក្លាហានរបស់កងទ័ព Truong Son ដែលឆ្លងកាត់ការលំបាកវេទនា ការតស៊ូនិងការលះបង់ជីវិតរបស់កងទ័ព Truong Son។​​ ក្នុងឆ្នាំ ២០១១ សមាគមប្រពៃណី Truong Son -ផ្លូវហូជីមិញវៀតណាមត្រូវបានបង្កើតឡើង។ រហូតមកដល់ពេលនេះ សមាគមបានក្លាយទៅជាដំបូលផ្ទះតែមួយរបស់អតីតកម្មាភិបាល យុវជនស្ម័គ្រចិត្តនិងកងទ័ព Truong Son។

leftcenterrightdel
ថ្នាក់ដឹកនាំនិងអតីតថ្នាក់ដឹកនាំបក្ស រដ្ឋ និងកងទ័ពថតរូបជាអនុស្សាវរីយ៍

 

នៅក្នុងពិធីនេះ តាងនាមឲ្យថ្នាក់ដឹកនាំបក្ស រដ្ឋ លោកនាយករដ្ឋមន្ដ្រី Nguyen Xuan Phuc បានបំពាក់គ្រឿងឥស្សរិយយសការពារមាតុភូមិថ្នាក់ទី ២ ជូនអង្គទ័ពលេខ ១២។ លោកស្រី Dang Thi Ngoc Thinh អនុប្រធានរដ្ឋវៀតណាមបានបំពាក់គ្រឿងឥស្សរិយយសថ្នាក់ទី២ ជូនសមាគមប្រពៃណីផ្លូវហូជីមិញវៀតណាម។ ក្នុងឱកាសនេះដែរ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ក៏បានប្រគល់សេចក្ដីសម្រេចចិត្ដដែលទទួលស្គាល់កេរ្ដិ៍ដំណែលប្រវត្ដិសាស្ដ្រផ្លូវ Truong Son- ផ្លូវហូជីមិញជាកេរ្ដិ៍ដំណែលពិសេស៕

បកប្រែដោយ Pham Diep