leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh ទទួលជួបលោក Tim Huxley នាយកប្រតិបត្តិ IISS នៅប្រទេសសិង្ហបុរី

នៅជំនួប លោក Tim Huxley នាយកប្រតិបត្តិ IISS នៅប្រទេសសិង្ហបុរី បានជម្រាបជូនលោកអនុរដ្ឋមន្ត្រី Nguyen Chi Vinh អំពីរបៀបវារៈកម្មវិធី និងប្រធានបទមួយចំនួននៅកិច្ចសន្ទនា Shangri - La ២០១៩។ លោក Tim Huxley បានឲ្យដឹងថា រដ្ឋមន្ត្រីការពារជាតិចំនួន ២១ រូបនឹងចូលរួមកិច្ចសន្ទនា Shangri – La និងរដ្ឋមន្ត្រីចំនួន ១៣ រូបនឹងថ្លែងមតិនៅកិច្ចប្រជុំ។ លោកវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមក្នុងរយៈពេលកន្លងមក ព្រមទាំងអះអាងថា ការចូលរួមរបស់វៀតណាមនឹងរួមចំណែកនាំមកនូវភាពជោគជ័យសម្រាប់កិច្ចសន្ទនានានា ក៏ដូចជាសន្តិភាពនៅក្នុងតំបន់ និងនៅលើពិភពលោក។

លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានអះអាងថា វៀតណាមគាំទ្រជានិច្ច ហើយនឹងរួមវិភាគទានយ៉ាងសកម្មនៅកិច្ចសន្ទនាលើកនេះ។ លោកក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់កិច្ចសន្ទនា Shangri – La និងប្រធានបទដែលត្រូវបានយកមកពិភាក្សានៅកិច្ចសន្ទនា Shangri – La ២០១៩ ផងដែរ៕

បកប្រែដោយ Huyen Trang