leftcenterrightdel
អនុរដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ លោកឧត្តមសេនីយ៍ទោ Phuvong Vongphom មានប្រសាសន៍នៅពិធី (រូបថត៖ nhandan.com.vn)

 

មានប្រសាសន៍នៅពិធីនេះ អនុរដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ លោកឧត្តមសេនីយ៍ទោ Phuvong Vongphom បានបញ្ជាក់ថា ជ័យជំនះ Dien Bien Phu មិនត្រឹមតែជាជ័យជំនះរបស់កងទ័ព និងប្រជាជនវៀតណាមប៉ុណ្ណោះទេ ថែមទាំងជាជ័យជំនះរបស់ប្រជាជនឡាវ និងប្រជាជនកម្ពុជាទៀតផង ដែលបានរួមគ្នាតស៊ូប្រឆាំងនឹងសត្រូវរួម រំដោះប្រទេសជាតិ និងដណ្តើមបានឯករាជ្យជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដីវៀតណាម ឡាវ និងកម្ពុជា រួមចំណែកដ៏សំខាន់ក្នុងការផ្តួលរំលំអាណានិគមនិយមចាស់នៅលើពិភពលោក។

leftcenterrightdel
អនុព័ន្ធយោធាវៀតណាមប្រចាំនៅឡាវ លោកវរសេនីយ៍ឯក Tao Van Thai មានប្រសាសន៍នៅពិធី (រូបថត៖ nhandan.com.vn)

អនុព័ន្ធយោធាវៀតណាមប្រចាំនៅឡាវ លោកវរសេនីយ៍ឯក Tao Van Thai បានសំដែងឡើងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះបក្ស រដ្ឋ កងទ័ព និងប្រជាជនឡាវ ដែលបានជួយគាំទ្របដិវត្តន៍វៀតណាម កងទ័ពប្រជាជនវៀតណាម ក្នុងការតស៊ូ រំដោះប្រទេសជាតិ ក៏ដូចជាក្នុងការកសាង និងការពារមាតុភូមិនាបច្ចុប្បន្ននេះ៕

leftcenterrightdel
ទិដ្ឋភាពនៃការរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥ នៃជ័យជំនះ Dien Bien Phu នៅប្រទេសឡាវ (រូបថត៖ nhandan.com.vn)

បកប្រែដោយ Huyen Trang