leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Hoang Kim Phung ប្រធាននាយកដ្ឋានរក្សាសន្ដិភាពវៀតណាមទទួលតួនាទីជាប្រធាន​បន្ដ​វេននៃ AAPTC 2020 ពីប្រទេសថៃ (រូបថត៖ vnanet.vn)

 

សិក្ខាសាលានិងសន្និសីទប្រចាំឆ្នាំនៃ AAPTC ធ្វើឡើងចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែមេសា នៅទីក្រុងបាងកក ប្រទេសថែ ក្រោមប្រធានបទ "ការយកឈ្នះលើបញ្ហាប្រឈមនានា៖ សកម្មភាពនិងកិច្ចខិតខំរបស់អាស៊ី- ប៉ាស៊ីហ្វិកដើម្បីលើកកម្ពស់ប្រសិទ្ធភាពក្នុងប្រតិបត្តិការរក្សាសន្តិភាព។ សិក្ខាសាលានិងសន្និសីទមានការចូលរួមពីគណៈប្រតិភូចំនួន ២១ មកពីបណ្តាប្រទេសជាសមាជិកដូចជា កាណាដា អូស្ត្រាលី នូវែលសេឡង់ បង់ក្លាដែសនិងបណ្តាប្រទេសជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកលែងតែឡាវ។ គណៈប្រតិភូវៀតណាមដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី Hoang Kim Phung ប្រធាននាយកដ្ឋានរក្សាសន្តិភាពបានចូលរួមសន្និសីទនេះ។ គណៈប្រតិភូវៀតណាមចូលរួមក្នុងសន្និសីទប្រចាំឆ្នាំលើកនេះ ក្រៅពីជាសមាជិកចូលរួមយ៉ាងសកម្មនិងមានការទទួលខុសត្រូវរបស់សមាគម វៀតណាមនៅទទួលតួនាទីជាប្រធានបន្ដវេននៃ AAPTC 2020 ពីប្រទេសថៃផងដែរ។ នេះគឺជាលើកដំបូងដែលវៀតណាមទទួលតួនាទីជាប្រធាន ចាប់តាំងពីពេលចូលរួមជាផ្លូវការនៅក្នុងប្រតិបត្តិការរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិនៅឆ្នាំ ២០១៤ និងជាសមាជិកនៃ AAPTC ។

ថ្លែងនៅក្នុងសន្និសីទនេះ លោកឧត្តមសេនីយ៍ត្រី Hoang Kim Phung បានសង្កត់ធ្ងន់ទៅលើកិច្ចខិតខំប្រឹងប្រែងនិងលទ្ធផលដំបូងដែលវៀតណាមសម្រេចបាននៅពេលចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិកាលពី ៥ ឆ្នាំមុន៕

បកប្រែដោយ Pham Diep