leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំស្តីពីការការពារសម័យប្រជុំ  CISM (រូបថត៖ baophapluat.vn)

ចាប់ពីខែធ្នូ ឆ្នាំ២០១៨ យោធភូមិភាគទី៧ កងទ័ពប្រជាជនវៀតណាម បានសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័ននានារបស់ក្រសួងការពារប្រទេស អនុវត្តផែនការ រៀបចំការហ្វឹកហ្វឹនសម្រាប់កងកម្លាំងយោធានានាដើម្បីបម្រើសម័យប្រជុំប្រកបដោយជោគជ័យ  រួមចំណែកលើកកម្ពស់ឋានៈរបស់ កីឡាកងទ័ពប្រជាជនវៀតណាមនៅ ក្នុងការប្រកួតកីឡាយោធាអន្តរជាតិ។

លោក Edson Aita ប្រធានពិធីការ និងចាត់តាំងព្រឹត្តិការណ៍របស់ CISM បានឲ្យដឹងថា សម័យប្រជុំនៃមហាសន្និបាតក្រុមប្រឹក្សាកីឡាយោធាពិភពលោកលើកទី ៧៤ គឺជាសម័យប្រជុំដែលទាក់ទាញការចូលរួមពីប្រទេសច្រើនបំផុតតាំងពីមុនមក។ លោកក៏បានជឿជាក់ថា ដោយមានការត្រៀមរៀបចំយ៉ាងម៉ត់ចត់ក្នុងស្មារតីទទួលខុសត្រូវខ្ពស់របស់វៀតណាម សម័យប្រជុំនឹងប្រព្រឹត្តទៅប្រកបដោយជោគជ័យ៕

បកប្រែដោយ Thanh Cong