សកម្មភាពនេះក្នុងគោលបំណងបង្កើនការឃោសនាផ្សព្វផ្សាយនិងអប់រំប្រពៃណីស្នេហាជាតិនិងមោទនភាពជាតិ ក៏ដូចជារំលឹកឡើងវិញនូវប្រពៃណីប្រវត្តិសាស្រ្តដ៏ត្រចះត្រចង់របស់ប្រជាជនវៀតណាម ព្រមទាំងលើកតម្កើងតួនាទី អត្ថន័យរបស់សៀវភៅនិងបំផុសចលនាអានសៀវភៅចំពោះកម្មាភិបាល និងយុទ្ធជននៃអគ្គសេនាធិការដ្ឋាន ដើម្បីលើកកម្ពស់ស្មារតីនយោបាយ មោទនភាព ការប្តេជ្ញាចិត្ត ពុះពារជំនះការលំបាក និងខិតខំបំពេញភារកិច្ចដែលបានប្រគល់ជូន។

leftcenterrightdel
ឈុតសំដែងសិល្បៈក្នុងកម្មវិធី
leftcenterrightdel
ប្រតិភូទាំងឡាយទស្សនាសៀវភៅ

 

ថ្លែងនៅក្នុងកម្មវិធី លោកវរសេនីយ៍ឯក Chu Van Doan លេខារងគណៈកម្មាធិការបក្សនិងជាប្រធាននយោបាយនៃអគ្គសេនាធិការដ្ឋានបានសង្កត់ធ្ងន់ថា ចំពោះការឃោសនាអំពីជ័យជំនះ Dien Bien Phu ជាប្រវត្ដិសាស្ដ្រ ស្ថាប័ននិងអង្គភាពនានាបានដឹកនាំបញ្ជាឲ្យរៀបចំល្អនូវការឃោសនាផ្សព្វផ្សាយ និងអប់រំដល់កម្មាភិបាលនិងយុទ្ធជនអំពីលទ្ធផល អត្ថន័យជាប្រវត្ដិសាស្ដ្រនិងតម្លៃនៃជ័យជំនះ Dien Bien Phu ៕

បកប្រែដោយ Pham Diep