លោកឧត្តមសេនីយ៍ត្រី Bui Anh Chung មេបញ្ជាការរងទ័ពការពារដែនអាកាស និងទ័ពជើងអាកាសបានទទួលជួបគណៈប្រតិភូនិងឧទ្ទេសនាមដល់គណៈប្រតិភូអំពីលទ្ធផលនៃគម្រោង។ នាខែមេសា ឆ្នាំ២០១១ រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមបានចុះហត្ថលេខាលើសេចក្តីសម្រេចចិត្តលេខ 1078/QĐ-BQP ស្ដីពីការផ្ដល់សប្ចាប័នលើគម្រោងបោសសម្អាតបរិស្ថានដែលត្រូវបំពុលដោយសារធាតុ dioxin នៅព្រលានយន្តហោះ Da Nang និងប្រគល់ឲ្យទ័ពការពារដែនអាកាសនិងទ័ពជើងអាកាស វៀតណាម  សហការជាមួយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ប្រចាំនៅវៀតណាមអនុវត្តគម្រោងនេះ។ 

leftcenterrightdel
គណៈប្រតិភូអ្នកជំនួយការសមាជិកសភាអាមេរិកបានទៅទស្សនកិច្ចនៅកន្លែងនៃគម្រោងបោសសម្អាតបរិស្ថានដែលត្រូវបំពុលដោយសារធាតុ dioxin នៅព្រលានយន្តហោះ Da Nang

ក្នុងរយៈពេល ៧ ឆ្នាំដំណើរការ  ផ្ទៃដី ៣០ ហិកតា ត្រូវបានសម្អាតសម្រាប់ការបើកទូលាយព្រលានយន្តហោះអន្តរជាតិ Da Nang និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ទីក្រុង។ តាមរយៈការអនុវត្តគម្រោងនេះ អ្នកជំនាញការវៀតណាមនិងអាមេរិក ទទួលបានបទពិសោធន៍ដ៏មានតម្លៃជាច្រើន៕

បកប្រែដោយ Thuy Anh