leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Trong Nghia ទៅទស្សនាកិច្ច និងសួរសុខទុក្ខកម្មាភិបាល និងយុទ្ធជននៅស្ថានីយ៍ DK1

 

មុនពេលចាកចេញពីកំពង់ផែ Cat Lai កងពលតូចលេខ១២៥ នៃតំបន់លេខ២ កងទ័ពជើងទឹក ក្រុមបេសកកម្មបានអុជធូបនៅស្ដូបវីរជនពលីរបស់ក្រុមនាវាគ្មានស្លាក​លេខនៃកងពលតូចលេខ១២៥។ បន្ទាប់មក ក្រុមបេសកកម្មបានទៅសួរសុខទុក្ខ និងជូនអំណោយឲ្យកងទ័ព និងប្រជាជនមួយចំនួននៅប្រជុំកោះ Truong Sa និងស្ថានីយ៍ DK1។

leftcenterrightdel
ក្រុមបេសកកម្មទៅសួរសុខទុក្ខ និងជូនអំណោយឲ្យប្រជាជននៅប្រជុំកោះ Truong Sa

លោកឧត្តមសេនីយ៍ឯក Nguyen Trong Nghia បានទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះការរួមវិភាគទាន​ និងសមិទ្ធផលដ៏ល្អរបស់កងទ័ព និងប្រជាជននៅប្រជុំកោះ Truong Sa។ លោកជឿជាក់ថា កងទ័ព និងប្រជាជននៅប្រជុំកោះ Truong Sa នឹងបន្តពង្រីកប្រពៃណីដ៏ក្លាហាន សាមគ្គីភាព ប្ដេជ្ញាចិត្តឆ្លងកាត់ការលំបាក កសាងកោះឲ្យរឹងមាំលើគ្រប់វិស័យ៕

បកប្រែដោយ Thuy Anh