ក្នុងកិច្ចប្រជុំ តំណាងទាំងឡាយបានវាយតំលៃថា កិច្ចការទាក់ទងបរទេសលើវិស័យការពារជាតិនៅត្រីមាសទី១ ត្រូវបានអនុវត្តយ៉ាងសកម្មលើគ្រប់វិស័យដោយស្ថាប័ន និងអង្គភាពទាំងឡាយ។ កិច្ចសហប្រតិបត្តិការត្រូវបានជម្រុញឲ្យស៊ីជម្រៅ និងប្រកបដោយប្រសិទ្ធភាព រួមចំណែកដល់ការពង្រឹង និងពង្រីកទំនុកទុកចិត្តជាមួយប្រទេស និងអង្គការអន្តរជាតិ ការពារអធិបតេយ្យភាពទឹកដី លើកកម្ពស់តួនាទីរបស់ប្រទេស និងកងទ័ព ព្រមទាំងបន្តរួមចំណែកដល់ការកសាងកងទ័ពរៀបរយនិងទំនើប។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Vu Chien Thang ថ្លែងក្នុងកិច្ចប្រជុំ

ចំពោះទិសដៅនៃត្រីមាសទី២ អង្គកិច្ចប្រជុំចាត់ទុកថា កិច្ចការទាក់ទងបរទេសលើវិស័យការពារជាតិគប្បីអនុវត្តតាមផែនការ ធ្វើសេនាធិការឲ្យទាន់វេលាជូនបក្ស និងរដ្ឋដើម្បីដោះស្រាយបញ្ហាក្នុងការការពារ និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសដទៃទៀត សហការជាមួយស្ថាប័នទាក់ទងបរទេសរបស់បក្ស និងរដ្ឋដើម្បីរៀបចំសកម្មភាពពាក់ព័ន្ធដល់ការទាក់ទងបរទេសលើវិស័យការពារជាតិ។

ទន្ទឹមនឹងនោះ តំណាងទាំងឡាយចាត់ទុកថា ការទាក់ទងបរទេសលើវិស័យការពារជាតិគប្បីផ្ដោតទៅលើកិច្ចសហប្រតិបត្តិការទ្វេភាគី ចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិពហុភាគី ផ្តោតទៅលើការអនុវត្តល្អផែនការផ្លាស់ប្តូរគណៈប្រតិភូរបស់ថ្នាក់ដឹកនាំក្រសួងការពារប្រទេសវៀតណាម និងទទួលគណៈប្រតិភូយោធាជាន់ខ្ពស់នៃប្រទេសនានា៕

បកប្រែដោយ Thuy Anh