យោងតាមលោកវរនាវីឯក Tun Lu បានឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់នាវាលេខ ០១២ - Ly Thai To ទៅកាន់ប្រទេស​មីយ៉ាន់ម៉ាគឺជាជំហានដ៏ល្អសម្រាប់ដំណើរទស្សនកិច្ចបន្ដបន្ទាប់របស់នាវាទ័ពជើងទឹកវៀតណាមទៅកាន់មីយ៉ាន់ម៉ា រួមចំណែកក្នុងការពង្រីកចំណងមិត្តភាពរវាងប្រទេសទាំងពីរ។

នៅថ្ងៃដដែលគណៈប្រតិភូនាវាលេខ ០១២ - Ly Thai To របស់វៀតណាម ដឹកនាំដោយលោកវរនាវីឯក Nguyen Cong Son អនុប្រធាននយោបាយតំបន់លេខ ៤  នៃកងទ័ពជើងទឹកវៀតណាម ជួបសំដែងការគួរសមជាមួយលោកឧត្ដមនាវីត្រី Zwe Win Myint មេបញ្ជាការកងទ័ពជើងទឹកតំបន់ Tanin Tharyi និងលោកឧត្ដមសេនីយ៍ត្រី Thaung Htike Shwe មេបញ្ជាការយោធភូមិភាគនៃតំបន់ Myeik និងលោកវរសេនីយ៍ឯក U Kyaw Zaya រដ្ឋមន្ដ្រីទទួលបន្ទុកសន្តិសុខ និងតំបន់ព្រំដែន Tanin Tharyi។

leftcenterrightdel
គណៈប្រតិភូកងទ័ពជើងទឹកវៀតណាមទទួលលោកវរនាវីឯក​​ Tun Lu ឡើងនាវាលេខ ០១២ - Ly Thai To
leftcenterrightdel
លោកវរសេនីយ៍ឯក Nguyen Duc Giang អនុព័ន្ធយោធាវៀតណាមប្រចាំនៅមីយ៉ាន់ម៉ា ទទួលលោកវរនាវីឯកTun Lu មេបញ្ជាការរងកងទ័ពជើងទឹកតំបន់ Tanin Tharyi ឡើងនាវាលេខ ០១២ - Ly Thai To
leftcenterrightdel
លោកវរនាវីឯក Nguyen Cong Son ប្រគល់វត្ថុអនុស្សាវរីយ៍ជូនលោកឧត្ដមសេនីយ៍ត្រី Thaung Htike Shwe មេបញ្ជាការយោធភូមិភាគនៃតំបន់ Myeik
leftcenterrightdel
លោកវរសេនីយ៍ឯក U KyawZaya រដ្ឋមន្ដ្រីទទួលបន្ទុកសន្តិសុខ និងតំបន់ព្រំដែន Tanin Tharyi ប្រគល់វត្ថុអនុស្សាវរីយ៍ជូនលោកវរនាវីឯក Nguyen Cong Son
leftcenterrightdel
លោកវរសេនីយ៍ឯក U KyawZaya រដ្ឋមន្ដ្រីទទួលបន្ទុកសន្តិសុខ និងតំបន់ព្រំដែន Tanin Tharyi ថតរូបជាអនុស្សាវរីយ៍ជាមួយគណៈប្រតិភូនាវាលេខ ០១២ - Ly Thai To

 

នៅក្នុងជំនួប តំណាងកងទ័ពជើងទឹកមីយ៉ាន់ម៉ា បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងសហប្រតិបត្ដិការមិត្តភាពរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ។ ជាមួយគ្នានោះ ទំនាក់ទំនងរវាងកងទ័ពជើងទឹកវៀតណាម និងកងទ័ពជើងទឹកមីយ៉ាន់ម៉ា ក៏ទទួលបានជំហានល្អតាម​រយៈដំណើរទស្សនកិច្ចគ្រប់ជាន់ថ្នាក់។

លោកឧត្ដមសេនីយ៍ត្រី Thaung Htike Shwe បានបញ្ជាក់ថា ទំនាក់ទំនងរវាងមីយ៉ាន់ម៉ា និងវៀតណាមកំពុងមានការរីកចម្រើនដ៏ល្អប្រសើរ។ មីយ៉ាន់ ម៉ាវាយតម្លៃខ្ពស់ចំពោះសមត្ថភាពរបស់កងទ័ពប្រជាជនវៀតណាម។

លោកវរនាវីឯក Nguyen Cong Son បានជឿជាក់ថា ដំណើរទស្សនកិច្ចលើកនេះនឹងរួមចំណែកបង្កើនការយល់ដឹង និងទំនុកទុកចិត្តគ្នាទៅវិញទៅមករវាងកងទ័ពនៃប្រទេសទាំងពីរ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកវៀតណាម និង​មីយ៉ាន់ម៉ា។ កងទ័ពជើងទឹកវៀតណាមមានបំណងចង់បន្ដរក្សាសកម្មភាពជួបប្រាស្រ័យ និងកិច្ចសហប្រតិបត្ដិការជាមួយកងទ័ពជើងទឹកមីយ៉ាន់ម៉ា រួមចំណែកជំរុញទំនាក់ទំនងសហប្រតិបត្ដិការលើវិស័យការពារជាតិ ក៏ដូចជាទំនាក់ទំនងរវាងវៀតណាមនិងមីយ៉ាន់ម៉ាផងដែរ៕

បកប្រែដោយ Pham Diep