leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Nguyen Van Duc ថ្លែង​ក្នុង​សន្និសីទសារព័ត៌មាន

ក្នុងសន្និសីទសារព័ត៌មាន លោកឧត្តមសេនីយ៍ត្រី Cao Dinh Kiem ប្រធាននយោបាយ នៃបញ្ជាការដ្ឋានការពារវិមានតម្កល់សពលោកប្រធានហូជីមិញ បានជូនដំណឹងអំពីខ្លឹមសារជាមូលដ្ឋាននៃការងារថែរក្សាសព ការកសាង និងការពារវិមានតម្កល់សពលោកប្រធានហូជីមិញ រួមទាំងសមិទ្ធិផលដែលសម្រេចបានអត្ថន័យជាប្រវត្តិសាស្ត្រ និងមេរៀនបទពិសោធន៍ក្នុងរយៈពេល ៥០ ឆ្នាំនៃការថែរក្សា និងការពារសុវត្តិភាពសពលោកប្រធានហូជីមិញ។ លោកឧត្តមសេនីយ៍ត្រី Cao Dinh Kiem បានអះអាងថា ការថែរក្សាសពលោកប្រធានហូជីមិញគឺជាកិច្ចការដ៏ពិសិដ្ឋ ជាការទទួលខុសត្រូវដ៏ធំធេង និង​ជាមនោសញ្ចេតនា និងការទទួលខុសត្រូវដែលបក្ស រដ្ឋ និងប្រជាជនប្រគល់ឱ្យកងទ័ព ហើយបំ​ពេញ​ភារកិច្ច​ដោយ​ផ្ទាល់គឺបញ្ជាការដ្ឋានការពារវិមានតម្កល់សពលោកប្រធានហូជីមិញ។ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់បក្ស និងរដ្ឋ ដែលផ្ទាល់គឺគណៈកម្មាធិការបក្សយោធាមជ្ឈិម - ក្រសួងការពារប្រទេស កម្មាភិបាល និងយុទ្ធជនគ្រប់ជំនាន់ បានឆ្លងកាត់រាល់ឧបសគ្គ លើកកំពស់ស្មារតីឯករាជ្យ ខ្លួនទីពឹងខ្លួន ប្រកបដោយភាពច្នៃប្រឌិត មានការទទួលខុសត្រូវខ្ពស់ ទទួលជោគជ័យលើគ្រប់ភារកិច្ចដែលបានប្រគល់ឲ្យ។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Cao Dinh Kiem ថ្លែង​ក្នុង​សន្និសីទសារព័ត៌មាន

យោងតាមព័ត៍មាននៅក្នុងសន្និសីទសារព័ត៌មាននេះក៏បានឲ្យដឹងដែរថា សិក្ខាសាលាថ្នាក់ជាតិក្រោមប្រធានបទ "ផ្លូវ Truong Son - ផ្លូវហូជីមិញ - និមិត្តសញ្ញានៃឆន្ទៈបង្រួបបង្រួមប្រទេសជាតិ ដែល​គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៣ ឧសភា ឆ្នាំ២០១៩  ក្នុងឱកាសរំលឹកខួបលើកទី ៦០ នៃទិវាបើកផ្លូវហូជីមិញ - ទិវាបង្កើតកងទ័ព Truong Son ។ លើសពីនេះទៀត មានកម្មវិធីជាច្រើនត្រូវបានរៀបចំឡើងដូចជា ការតាំងពិព័រណ៍ "រឿងព្រេងនៃផ្លូវ Truong Son" នៅសារមន្ទីរផ្លូវហូជីមិញ ការសម្តែងសិល្បៈ "រឿងព្រេងនៃផ្លូវមួយ" នៅខេត្ត Nghe An ការសម្តែងសិល្បៈ និងអុជទៀនគោរពវិញ្ញាណក្ខ័ន្ធយុទ្ធជនពលីនៅទីបញ្ចុះសពជាតិ Truong Son  ការជួបប្រជុំជាមួយអតីតថ្នាក់ដឹកនាំ មេបញ្ជាការ នៃកងទ័ព Truong Son និងកងពលលេខ១២ រួមជាមួយសកម្មភាពជាច្រើនទៀត។

ចំពោះលទ្ធផលនៃការដាក់ពង្រាយកម្មវិធីដោះស្រាយផលវិបាកដោយគ្រាប់បែក គ្រប់មីនក្រោយសង្គ្រាម យោងតាមលោកវរសេនីយ៍ឯក Nguyen Hanh Phuc អគ្គនាយករង នៃមជ្ឈមណ្ឌលបោះសម្អាតមីនវៀតណាមបានឱ្យដឹងថា ការដាក់ពង្រាយសកម្មភាពនេះទទួលបានការពុតដៃពីសង្គមទាំងមូល។ នាពេលខាងមុខ នឹង​បន្ត​យក​ចិត្ត​ទុក​ដាក់​លើ​ការពង្រឹង និងអនុវត្តកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាមួយដៃគូ ជំរុញភាគីនានាឱ្យអនុវត្តអនុស្សរណៈយោគយល់គ្នាដែលបានចុះហត្ថលេខាដោយផ្តោតលើការពង្រីកទំនាក់ទំនងជាមួយដៃគូនានាដែលមានសក្តានុពល។ លើសពីនេះទៀត គម្រោងនេះនឹងបន្តបានកសាង ​ហើយ​ដាក់ជូនថ្នាក់លើដើម្បីវាយតម្លៃ និងអនុម័តលើ​គោល​​ការ​ណ៍​ស្តី​ពី​ការ​អនុ​វត្ត​គម្រោងស្វែង​រក​ដោយបច្ចេកទេស និងបោសសំអាតគ្រាប់បែក គ្រាប់មីន ដោះស្រាយផលវិបាកនៃសង្គ្រាមនៅខេត្តចំនួន ៥ គឺខេត្ត Ha Giang, Lao Cai, Cao Bang, Quang Nam និង Quang Tri ដោយប្រភពទុន ODA ៕

បកប្រែដោយ Duy Hoan