នេះជាការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់លើកដំបូងរវាងវៀតណាម និងអ៊ូហ្គង់ដា ដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេស​វៀត​ណាមរបស់លោក Yoweri Kaguta Museveni ប្រធានាធិបតីមានអត្ថន័យជាប្រវត្តិសាស្ត្រ ជារបត់សំខាន់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសក្នុងរយៈពេលប្រទេសទាំងពីរឆ្ពោះទៅខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត (ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ១៩៧៣/ ថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២៣)។

ក្នុងអំឡុងពេលនៃការតស៊ូប្រឆាំងនឹងចក្រពត្តិអាមេរិក វៀតណាមទទួលបានការគាំទ្រយ៉ាងសកម្មពីមេដឹកនាំ និងប្រជាជន​អ៊ូហ្គង់ដា។ អ៊ូហ្គង់ដា បានបង្កើតគណៈកម្មាធិការអ៊ូហ្គង់ដាសាមគ្គីជាមួយវៀតណាម ចេញសេចក្តីថ្លែងការណ៍រួមជាមួយស៊ីរីស្តីពីការគាំទ្រយ៉ាងពេញទំហឹងចំពោះជំហររបស់វៀតណាម និងទាមទារឲ្យអាមេរិកដកកងទ័ពទាំងអស់ចេញពីវៀតណាមក្នុងដំណើរទស្សនកិច្ចនៅស៊ីរីរបស់ប្រធានាធិបតីអ៊ូហ្គង់ដានៅដើមទសវត្សរ៍ឆ្នាំ ១៩៧០។ រដ្ឋមន្រ្តីក្រសួងការបរទេសអ៊ូហ្គង់ដា បានគាំទ្រ វៀត​ណាមនៅមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ២៩ នៅឆ្នាំ១៩៧៤។ ការជួយគាំទ្រពីអ៊ូហ្គង់ដា និងមិត្តភក្តិអាហ្រ្វិក បានលើកទឹកចិត្តសម្រាប់ប្រជាជនវៀតណាមក្នុងការតស៊ូដើម្បីរំដោះជាតិ។

leftcenterrightdel
លោក Yoweri Kaguta Museveni ប្រធានាធិបតីនៃសាធារណរដ្ឋអ៊ូហ្គង់ដា

នាពេលបច្ចុប្បន្ន ទំនាក់ទំនងរវាងវៀតណាម និងអ៊ូហ្គង់ដានៅតែត្រូវបានរក្សា និងអភិវឌ្ឍលើវិស័យជាច្រើន ដូចជានយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងកសិកម្ម។ ភាគីទាំងពីរគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាពហុភាគី ជាពិសេសក្នុងក្របខ័ណ្ឌនៃអង្គការសហប្រជាជាតិ។

ជាមួយនឹងសក្ដានុពល និងការខិតខំប្រឹងប្រែងនៃប្រទេសទាំងពីរ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យពាណិជ្ជកម្ម និងវិនិយោគបានរីកចម្រើន។ ទំហំពាណិជ្ជកម្មនៅឆ្នាំ ២០២១ សម្រេចបាន ១៤.៣ លានដុល្លារអាមេរិកកើនឡើង ៣៩.៨% បើធៀបនឹងឆ្នាំ ២០២០។ គិតត្រឹមខែតុលា ឆ្នាំ ២០២២ អ៊ូហ្គង់ដាមានគម្រោងវិនិយោគផ្ទាល់ចំនួន ៣ នៅវៀតណាម វៀតណាមមានគម្រោងវិនិយោគ ២ គម្រោងនៅអ៊ូហ្គង់ដា ដែលមានទុនវិនិយោគសរុប ៣៥.៥ លានដុល្លារ។ ភាគីទាំងពីរនៅតែមានសក្ដានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម កសិកម្ម ការអប់រំ-បណ្តុះបណ្តាល និងព័ត៌មាន-ផ្សព្វផ្សាយ។

ក្នុងបរិបទដែលអ៊ូហ្គង់ដា ក៏ដូចជាបណ្តាប្រទេសនៅអាហ្រ្វិក បញ្ជាក់ពីការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការបង្កើត និងអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក រួមទាំងវៀតណាម ដំណើរទស្សនកិច្ចនេះត្រូវបានគេរំពឹងថា នឹងបង្កើតឱកាសសម្រាប់ប្រទេសទាំងពីរជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាព។

ក្នុងនាមជាប្រទេសមួយនៅអាហ្រ្វិកខាងកើត អ៊ូហ្គង់ដាកំពុងលើកកម្ពស់តួនាទីរបស់ខ្លួននៅក្នុងតំបន់ដោយចូលរួមយ៉ាងសកម្មនៅក្នុងកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងការដោះស្រាយជម្លោះមួយចំនួននៅអាហ្វ្រិក។ អ៊ូហ្គង់ដាក៏ជាសមាជិកនៃអង្គការអន្តរជាតិពហុភាគីផងដែរ ដូចជាអង្គការសហប្រជាជាតិ សហភាពអាហ្រ្វិក (AU) និងជាសមាជិកនៃសហគមន៍អាហ្វ្រិកខាងកើត (EAC) ទីផ្សាររួមសម្រាប់អាហ្វ្រិកខាងកើត និងខាងត្បូង (COMESA)។ល។

វៀតណាមនិងអ៊ូហ្គង់ដាមានការយកចិត្តទុកដាក់ដូចគ្នាក្នុងការជម្រុញគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច ពង្រឹង និងពង្រីកទំនាក់ទំនងសហប្រតិបត្តិការអន្តរជាតិ លើកកម្ពស់តួនាទី និងការទទួលខុសត្រូវក្នុងបញ្ហាសកល ក្នុងបរិបទនៃស្ថានភាពនយោបាយ សន្តិសុខ សេដ្ឋកិច្ចលើពិភពលោកមានការវិវឌ្ឍន៍ដ៏ស្មុគស្មាញ។

ក្នុងបរិយាកាសអំណោយផលសម្រាប់ការអភិវឌ្ឍទំនាក់ទំនងវៀតណាម-អ៊ូហ្គង់ដា ដំណើរទស្សនកិច្ចរបស់លោក Yoweri Kaguta Museveni ប្រធានាធិបតីត្រូវបានគេជឿជាក់ថានឹងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងប្រទេសទាំងពីរ ពង្រីកកិច្ចសហប្រតិបត្តិការដែលភាគីទាំងពីរមានប្រៀបខ្លាំង ដើម្បីសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍លើពិភពលោក៕

បកប្រែដោយ Thuy Anh