ក្នុងរយៈពេលជាង ២៥ ឆ្នាំនៃការបង្កើត និងអភិវឌ្ឍ ASEM បានក្លាយជាយន្តការសន្ទនាដ៏ធំបំផុតដែលតភ្ជាប់ប្រទេសអាស៊ី និងអឺរ៉ុប ដោយមានសមាជិកចំនួន ៥៣ ដែលស្មើនឹង ៦០% នៃចំនួនប្រជាជន និងស្រូបយក ៥៥% នៃពាណិជ្ជកម្ម និងស្រូបយក ៦៥% នៃផលិតផលក្នុងស្រុកសរុប និង ៧៥% នៃទេសចរណ៍ពិភពលោក។ វិសាលភាពនៃកិច្ចសហប្រតិបត្តិការរបស់ ASEM ត្រូវបានពង្រីកកាន់តែខ្លាំងឡើង ដោយផ្តោតលើការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការឆ្លើយតបទៅនឹងបញ្ហាប្រឈមជាសកលជាពិសេសការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយធម្មជាតិ ការគ្រប់គ្រងធនធានទឹក និងការប្រែប្រួលអាកាសធាតុ សន្តិសុខថាមពល សន្តិសុខស្បៀងអាហារ… និងការគាំទ្រសហគ្រាសធុន និងតូចមធ្យមដើម្បីលើកកម្ពស់សមត្ថភាពឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្ម 4.0...

leftcenterrightdel
នាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញចូលរួមកិច្ចប្រជុំ ASEM 13 តាមប្រព័ន្ធអនឡាញពី ថ្ងៃទី ២៥ ដល់ថ្ងៃទី ២៦ ខែវិច្ឆិកា​ (រូបថត៖ vnanet.vn)

យើងអាចនិយាយបានថា ជាមួយនឹងប្រវត្តិសាស្រ្តនៃកិច្ចសហប្រតិបត្តិការដែលលាតសន្ធឹងអស់មួយភាគបួននៃសតវត្សរ៍ ASEM បានអះអាងនូវតួនាទីសំខាន់របស់ខ្លួនក្នុងការជំរុញនិន្នាការនៃកិច្ចសហប្រតិបត្តិការ ការតភ្ជាប់ពហុកម្រិតដើម្បីសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពលើទ្វីបទាំងពីររួមចំណែកជាក់ស្តែងក្នុងការបង្កើតនិន្នាការសំខាន់ៗ និងស្ថានភាពពិភពលោកក្នុងសតវត្សរ៍ទី២១។ ក្នុងបរិបទដែលពិភពលោកកំពុងឃើញការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅ និងទូលំទូលាយ ដោយសារតែការរីកចំរើនដ៏លេចធ្លោនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការវិវឌ្ឍយ៉ាងស្មុគស្មាញនៃជំងឺរាតត្បាត Covid-19 រួមទាំងបញ្ហាប្រឈមសន្តិសុខបែបប្រពៃណី និងមិនមែនប្រពៃណីជាដើម បានធ្វើឱ្យភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការអឺរ៉ាស៊ីមានសារៈសំខាន់ជាងពេលណាៗទាំងអស់ ដែលជាកត្តាសំខាន់ដល់ស្ថិរភាព និងវិបុលភាពនៃពិភពលោក។

ASEM បានកំណត់ពីតម្រូវការក្នុងការអភិវឌ្ឍចក្ខុវិស័យថ្មីសម្រាប់ថាមវន្ត និងភាពរឹងមាំថ្មី និងដើម្បីដើរតួនាទីសមស្របនៅក្នុងស្ថាបត្យកម្មតំបន់ និងសកលដែលកំពុងវិវឌ្ឍ។ ដោយប្រធានបទ “ពង្រឹងពហុភាគីនិយមដើម្បីកំណើនរួម” ASEM 13 គឺជាឱកាសមួយសម្រាប់យន្តការនៃកិច្ចសហប្រតិបត្តិការពហុភាគីទ្រង់ទ្រាយធំដូច ASEM ដើម្បីបន្តបង្ហាញពីការសម្របសម្រួលក្នុងគោលនយោបាយ និងសកម្មភាពក៏ដូចជាសម្រាប់អនាគត ដូចជាការបង្កើនភាពទាក់ទាញ ជំហរ និង សក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការ។

ក្នុងនាមជាសមាជិកស្ថាបនិក វៀតណាមបានកត់សម្គាល់នូវព្រឹត្តិការណ៍សំខាន់ក្នុងរយៈពេលពីរទសវត្សរ៍នៃ ASEM។ វៀតណាមត្រូវបានចាត់ទុកថាជាសមាជិកឈានមុខគេដ៏សកម្ម និងមានការទទួលខុសត្រូវក្នុងការចូលរួម និងជំរុញកិច្ចសហប្រតិបត្តិការ ASEM ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរួមនៃតំបន់។ មកដល់បច្ចុប្បន្ន វៀតណាមបានផ្តួចផ្តើមឡើងគំនិតចំនួន ២៩ និងសហការឧបត្ថម្ភគំនិតផ្តួចផ្តើមចំនួន ៣១ លើវិស័យជាក់ស្តែងសម្រាប់ធុរកិច្ច និងប្រជាជនដូចជា វប្បធម៌ សុខភាព ការដឹកជញ្ជូន សន្តិសុខថាមពល និងសន្តិសុខស្បៀងអាហារ ការប្រែប្រួលអាកាសធាតុ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា ទេសចរណ៍ សេដ្ឋកិច្ច សន្តិសុខសង្គម ការអភិវឌ្ឍរួម សេដ្ឋកិច្ចឌីជីថល ... ក្នុងឆ្នាំ ២០២១ វៀតណាមបានលើកឡើង និងរៀបចំដោយជោគជ័យនូវកិច្ចសន្ទនាគោលនយោបាយកម្រិតខ្ពស់ ASEM ដើម្បីអបអរសាទរខួបលើកទី ២៥ នៃការបង្កើតយន្តការសហប្រតិបត្តិការនេះ។ នេះគឺជាសកម្មភាពនៃកិច្ចសហប្រតិបត្តិការ ASEM ដែលមានទ្រង់ទ្រាយធំបំផុតចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាត Covid-19 ដោយមានការចូលរួមយ៉ាងសកម្ម និងការរួមចំណែកពីតំណាងជាន់ខ្ពស់មកពីប្រទេសជាច្រើន និងអង្គការអន្តរជាតិនានា។

ដោយឈរលើមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការ ASEM ទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និងសមាជិក ASEM ក៏ត្រូវបានលើកកម្ពស់ផងដែរ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី (EAEU) និងសហភាពអឺរ៉ុប (EU) កត់សម្គាល់នូវដំណាក់កាលអភិវឌ្ឍថ្មីក្នុងទំនាក់ទំនងរវាងវៀតណាម និងដៃគូអឺរ៉ុប ព្រមទាំងនេះគឺជាភស្តុតាងដ៏រស់រវើកបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់បណ្តាប្រទេសអឺរ៉ាស៊ីក្នុងការលើកកម្ពស់ការតភ្ជាប់តំបន់ និងការតភ្ជាប់សេដ្ឋកិច្ចសកល និងទំនាក់ទំនង។ ទន្ទឹមនឹងការរួមវិភាគទានដ៏មានអត្ថន័យ ជំហររបស់វៀតណាមក្នុងកិច្ចសហប្រតិបត្តិការ ASEM ត្រូវបានពង្រឹងកាន់តែខ្លាំងឡើងដោយសារសមិទ្ធិផលអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក៏ដូចជាការដោះស្រាយប្រកបដោយជោគជ័យនូវទំនួលខុសត្រូវពហុភាគីក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

នាយករដ្ឋមន្ត្រី Pham Minh Chinh បានចូលរួមកិច្ចប្រជុំ ASEM 13 ដើម្បីបញ្ជាក់បន្ថែមអំពីសារៈសំខាន់របស់វៀតណាមចំពោះ ASEM ក៏ដូចជាការប្តេជ្ញាចិត្តក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយសមាជិក ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការ ASEM។ វៀតណាមនឹងបន្តរួមដៃជាមួយសមាជិកនានា ដើម្បីកសាងទំនាក់ទំនងភាពជាដៃគូអឺរ៉ាស៊ី ឱ្យកាន់តែខ្លាំងក្លា និងរីកចម្រើន ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពនៃទ្វីបទាំងពីរក៏ដូចជាពិភពលោក។

បកប្រែដោយ Minh Trung