APEC ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៨៩ ដោយមានបេសកកម្មគាំទ្រកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងវិបុលភាពក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ បន្ទាប់ពីរយៈពេល ៣២ ឆ្នាំនៃការបង្កើត និងអភិវឌ្ឍ រហូតមកដល់ពេលនេះ APEC សម្រេចបានសមិទ្ធិផលសំខាន់ៗជាច្រើនក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍក្នុងតំបន់ ដោយបន្តអះអាងខ្លួនជាយន្តការទំនាក់ទំនងសេដ្ឋកិច្ចក្នុងតំបន់ឈានមុខគេ ជាអ្នកត្រួសត្រាយផ្លូវ ផ្តួចផ្តើម និងឈានមុខគេក្នុងនិន្នាការសេរីភាវូបនីយកម្មសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគក្នុងតំបន់ និងពិភពលោក។ ចូលរួមចំណែកយ៉ាងសំខាន់ចំពោះកំណើនសេដ្ឋកិច្ច និងការថែរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

កិច្ចប្រជុំកំពូល APEC លើកទី២៨ គឺជាសកម្មភាពដ៏សំខាន់បំផុតក្នុងសប្តាហ៍នៃកិច្ចប្រជុំកំពូល ដែលប្រព្រឹត្តទៅក្នុងបរិបទនៃការវិវឌ្ឍដ៏ស្មុគស្មាញក្នុងតំបន់ និងពិភពលោក និងបញ្ហាប្រឈមថ្មីៗជាច្រើនដោយសារស្ថានភាពនៃជំងឺ Covid-19។ សេដ្ឋកិច្ចពិភពលោកបានងើបឡើងវិញជាវិជ្ជមាន ប៉ុន្តែវានៅតែមិនច្បាស់លាស់ និងមិនស្មើគ្នាទេ។

leftcenterrightdel
ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី២៨ (រូប​ថត៖ vnanet.vn)

ដោយប្រធានបទ “សម្របសម្រួលក្នុង APEC ដើម្បីជំរុញការស្តារសេដ្ឋកិច្ចឡើងវិញក្រោយ Covid-19  ឱកាស និងបញ្ហាប្រឈមសំខាន់ៗក្នុងពិភពលោកក្រោយ Covid-19 និងការធ្វើយ៉ាងណាដើម្បីធានានូវសមិទ្ធផលត្រូវបានចែករំលែកស្មើៗគ្នាក្នុងចំណោមប្រជាជនទាំងអស់នាពេលនេះ និងអនាគត” សន្និសីទនេះនឹងផ្តោតលើការពិភាក្សានៅក្នុងការងើបឡើងវិញក្រោយជំងឺរាតត្បាត។ ការប្តេជ្ញាចិត្តដែលបានធ្វើឡើងនៅក្នុងសន្និសីទនេះនឹងរួមចំណែកដល់ការបង្កើតសន្ទុះដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងបណ្តាខឿនសេដ្ឋកិច្ចជាសមាជិក ជាពិសេសក្នុងការសម្របសម្រួលដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់សេដ្ឋកិច្ចនៃជំងឺរាតត្បាត ជំរុញការងើបឡើងវិញ និងបង្កើតឱកាសថ្មីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

សន្និសីទបានទាក់ទាញការយកចិត្តទុកដាក់ក្នុងបរិបទថា ឆ្នាំ២០២១ គឺជាឆ្នាំដំបូងនៃការអនុវត្តចក្ខុវិស័យ APEC ដល់ឆ្នាំ២០៤០ ជាមួយនឹងការតម្រង់ទិសយុទ្ធសាស្ត្រលើការកសាងសហគមន៍អាស៊ី-ប៉ាស៊ីហ្វិក បើកចំហ ស្វាហាប់ និងសន្តិភាព។ល។ ដោយឈរលើមូលដ្ឋាននៃការជំរុញពាណិជ្ជកម្ម ការវិនិយោគ ការផ្លាស់ថ្មី ការបំប្លែងឌីជីថល កំណើនដ៏រឹងមាំ តុល្យភាព សុវត្ថិភាព និរន្តរភាព។ល។ និងបរិយាប័ន្ន។ នៅក្នុងកិច្ចប្រជុំនេះ មេដឹកនាំនៃខឿនសេដ្ឋកិច្ច APEC ត្រូវបានគេរំពឹងថានឹងអនុម័តសេចក្តីប្រកាសនៃសន្និសីទ និងផែនការអនុវត្តចក្ខុវិស័យ APEC សម្រាប់ពីរទសវត្សរ៍ខាងមុខ។ នេះត្រូវបានគេចាត់ទុកជាសញ្ញាសម្គាល់នៃឆ្នាំ APEC ឆ្នាំ២០២១។

សម្រាប់វៀតណាម ឆ្នាំ២០២១ គឺជាឆ្នាំដំបូងនៃការអនុវត្តផែនការអភិវឌ្ឍ សេដ្ឋកិច្ចសង្គមរយៈពេល ៥ ឆ្នាំ ២០២១-២០២៥ ការផ្លាស់ប្តូរទៅសម័យកាលនៃសមាហរណកម្មអន្តរជាតិដ៏ទូលំទូលាយ និងស៊ីជម្រៅ។ តួនាទីរបស់វៀតណាមក្នុងសកម្មភាពពហុភាគីនិយាយរួម និងជាពិសេស APEC បានកើនឡើង ដោយសារលទ្ធផលសំខាន់ៗដែលសម្រេចបានក្នុងការការពារ និងគ្រប់គ្រងជំងឺ ជំរុញការស្តារសេដ្ឋកិច្ចឡើងវិញ និងការអភិវឌ្ឍ។

ឆ្នាំនេះ វៀតណាមបានសម្របសម្រួលយ៉ាងសកម្មជាមួយនិងម្ចាស់ផ្ទះនូវែលសេឡង់ និងប្រទេសសមាជិក APEC ដើម្បីជំរុញអាទិភាពនៃកិច្ចសហប្រតិបត្តិការក្នុងឆ្នាំ APEC ឆ្នាំ២០២១ ដោយតាមរយៈការបង្កើត ការកសាង និងជំរុញរាល់វិធានការ ការប្តេជ្ញាចិត្តរបស់ APEC ចំពោះកិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបនឹងជំងឺរាតត្បាត និងការស្តារសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន។ វៀតណាមបានចូលរួមក្នុងការផ្តួចផ្តើមនូវដំណោះស្រាយជាច្រើនដើម្បីបញ្ចៀសការរំខាននៃសង្វាក់ផ្គត់ផ្គង់ និងធានាដល់ទីផ្សារនាំចូល និងនាំចេញនៃសេដ្ឋកិច្ចក្នុងតំបន់ លើកកម្ពស់ការចែករំលែកបទពិសោធន៍ និងការសម្របសម្រួលគោលនយោបាយក្នុងការអនុវត្តដំណោះស្រាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុដើម្បីជំនះវិបត្តិ  ពង្រឹងវិធានការគាំទ្រដល់អាជីវកម្ម និងប្រជាជនឱ្យជម្នះពេលវេលាលំបាក និងពង្រឹងសមត្ថភាពរបស់ពួកគេក្នុងការសម្របខ្លួនទៅនឹងស្ថានភាពថ្មី។

ជាពិសេស វៀតណាមបច្ចុប្បន្នជាសមាជិកនាំមុខគេមួយក្នុងការលើកកម្ពស់ការប្តេជ្ញាចិត្តរបស់ APEC ក្នុងកិច្ចសហប្រតិបត្តិការចែករំលែកវ៉ាក់សាំង Covid-19 ធានាឱ្យបានស្មើភាព ប្រសិទ្ធភាព និងចំណាយលើការចែកចាយ និងការទទួលបានវ៉ាក់សាំង។ ទន្ទឹមនឹងនោះ អំពាវនាវឱ្យរាល់ខឿនសេដ្ឋកិច្ចជាសមាជិកប្តេជ្ញាផ្ទេរដោយស្ម័គ្រចិត្តនូវបច្ចេកវិជ្ជាផលិតវ៉ាក់សាំង ដើម្បីពង្រីកទំហំផលិតកម្ម និងការផ្គត់ផ្គង់វ៉ាក់សាំង ឆ្ពោះទៅរកភាពស៊ាំនៃសហគម។

ជាង ២០ ឆ្នាំនៃការចូលរួមក្នុង APEC ប្រកបដោយភាពសកម្ម ថាមវន្ត និងច្នៃប្រឌិត វៀតណាមបានបន្សល់ទុកនូវសញ្ញាណសម្គាល់ដ៏ដិតដាមជាច្រើនក្នុងដំណើរការអភិវឌ្ឍរបស់វេទិកា។ ចាប់តាំងពីទទួលជោគជ័យក្នុងតួនាទីជាម្ចាស់ផ្ទះ APEC ២០១៧ វៀតណាមបន្តចូលរួម និងរួមចំណែកយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការ APEC; ជំរុញការអនុវត្តលទ្ធផលសំខាន់ៗរបស់ APEC ២០១៧ ជាពិសេសគំនិតផ្តួចផ្តើមកសាងចក្ខុវិស័យ APEC ដល់ឆ្នាំ ២០៤០។ ក្នុងឋានៈជាអនុប្រធានក្រុមចក្ខុវិស័យ APEC វៀតណាមបានចូលរួមយ៉ាងសកម្មក្នុងការដឹកនាំ សម្របសម្រួលការអភិវឌ្ឍ របាយការណ៍អនុសាសន៍របស់ក្រុមចក្ខុវិស័យ APEC ដែលមានចំណងជើងថា “ប្រជាជន និងវិបុលភាព៖ ចក្ខុវិស័យ APEC ដល់ឆ្នាំ ២០៤០”។ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ក៏បានអញ្ជើញចូលរួម និងរួមចំណែកយ៉ាងសកម្មក្នុងកិច្ចប្រជុំក្រៅផ្លូវការរបស់ថ្នាក់ដឹកនាំនៃខឿនសេដ្ឋកិច្ច APEC ដែលប្រព្រឹត្តទៅនៅខែកក្កដា ឆ្នាំ២០២១។

ការចូលរួមរបស់ប្រធានរដ្ឋ Nguyen Xuan Phuc និងគណៈប្រតិភូវៀតណាមក្នុងសប្តាហ៍នៃកិច្ចប្រជុំកំពូល APEC លើកទី ២៨ បានបង្ហាញជាថ្មីម្តងទៀតនូវគំនិតផ្តួចផ្តើម និងសុទិដ្ឋិនិយមរបស់វៀតណាមក្នុងការធ្វើសមាហរណកម្មអន្តរជាតិ ជំរុញ និងលើកកំពស់តួនាទីការទូតពហុភាគី តាមរយៈនេះលើកកំពស់តួនាទី និងជំហររបស់ប្រទេស៕

បកប្រែដោយ Minh Trung