ខិតខំជាស្ពានតភ្ជាប់រវាងអ្នកបោះឆ្នោតជាមួយរដ្ឋសភា

រដ្ឋសភាគឺជាមជ្ឈមណ្ឌលធំបំផុតសម្រាប់ការទទួល និងប្រព្រឹត្តព័ត៌មានដែលឆ្លុះបញ្ចាំងពីគំនិត សេចក្តីប្រាថ្នា និងអនុសាសន៍របស់អ្នកបោះឆ្នោត និងប្រជាជនទូទាំងប្រទេស។ ព្រមទាំងជាស្ថាប័នដែលធ្វើឱ្យគ្រប់សេចក្តីប៉ងប្រាថ្នា សំណើត្រឹមត្រូវស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់នីតិបញ្ញត្តិ របស់អ្នកបោះឆ្នោត និងប្រជាជនឱ្យក្លាយទៅជាផលិតផលនៃសកម្មភាពនីតិបញ្ញត្តិ ការត្រួតពិនិត្យកំពូល និងការសម្រេចចិត្តសំខាន់ៗរបស់ប្រទេស។ ដូច្នេះ រាល់បណ្តាញព័ត៌មានដែលឆ្លុះបញ្ចាំងពីគំនិត សេចក្តីប្រាថ្នា និងអនុសាសន៍របស់អ្នកបោះឆ្នោត និងប្រជាជនសុទ្ធតែត្រូវគោរពយ៉ាងខ្លាំងចំពោះរដ្ឋសភា។ ជាមួយនឹងមុខងារនៃការបញ្ជូនព័ត៌មាន ទីភ្នាក់ងារសារព័ត៌មាននីមួយៗគឺជាស្ពានសំខាន់ណាស់ក្នុងការនាំយកសំឡេងរបស់អ្នកបោះឆ្នោត និងប្រជាជនទៅរដ្ឋសភា ហើយទន្ទឹមនឹងនោះក៏បញ្ជូនព័ត៌មានអំពីសកម្មភាពរបស់រដ្ឋសភាដល់អ្នកបោះឆ្នោត និងប្រជាជនដើម្បីត្រួតពិនិត្យផងដែរ។

ក្នុងរយៈពេល ៧១ ឆ្នាំកន្លងមក កាសែតកងទ័ពប្រជាជន-កាសែតដែលមានកិត្តិយសត្រូវបានដាក់ឈ្មោះ និងផ្តល់អនុសាសន៍អំពីវិជ្ជាជីវៈដោយលោកប្រធាន ហូជីមិញ តែងតែមានក្តីមោទនៈជានិច្ចក្នុងនាមជាស្ពានតភ្ជាប់រឹងមាំរវាងរដ្ឋសភា និងអ្នកបោះឆ្នោត និងប្រជាជន។

លោកឧត្តមសេនីយ៍ត្រី Doan Xuan Bo អគ្គនិពន្ធនាយក កាសែតកងទ័ពប្រជាជន បានមានប្រសាសន៍ថា ក្នុងអំឡុងពេលសង្គ្រាមអ្នកយកព័ត៌មានកាសែតកងទ័ពប្រជាជនតែងតែមានវត្តមាននៅគ្រប់សមរភូមិក្តៅគគុកដើម្បីបញ្ជូនសារនៃស្មារតីប្រយុទ្ធវីរភាព និងភាពក្លាហានរបស់កងទ័ព និងប្រជាជនយើង បញ្ជូនសារពីបក្ស និងរដ្ឋ ដើម្បីលើកទឹកចិត្តដល់កងទ័ព និងប្រជាជនយើងនៅជួរមុខ។ លើកស្ទួយប្រពៃណីរបស់កាសែតដែលទទួលបានងារជាវីរៈបុរសពីរដងនោះ ក្នុងសម័យសន្តិភាពបច្ចុប្បន្ននេះ គ្រប់ជំនាន់អ្នកធ្វើកាសែតកងទ័ពប្រជាជនតែងតែត្រៀមខ្លួនឈរជើងជួរមុខនៅលើផ្នែកព័ត៌មាន និងឃោសនា។ អ្នកកាសែតកងទ័ពក្លាហាន ហ៊ានសម្រុកចូលគ្រប់ទីកន្លែងដោយមិនថាទីណា មិនថាលំបាកគ្រោះថ្នាក់បំផុតដើម្បីអាចបញ្ជូនព័ត៌មានឱ្យបានលឿន ត្រឹមត្រូវ និងទាន់ពេលបំផុតដល់អ្នកអានទូទាំងប្រទេសក៏ដូចជាបម្រើបក្ស និងរដ្ឋ ក្នុងការចេញសេចក្តីសម្រេចចិត្តបានទាន់ពេល និងធ្វើឱ្យប្រជាជនពេញចិត្ត។

leftcenterrightdel
ប្រធានរដ្ឋសភា លោក Vuong Dinh Hue អានកាសែតកងទ័ពប្រជាជនចេញផ្សាយនៅថ្ងៃទី ២៨ ខែមេសា ២០២១ ដោយមានទំព័របន្ថែមចំនួន ៣២ ទំព័រដែលមានបញ្ជីឈ្មោះបេក្ខជនផ្លូវការសម្រាប់រដ្ឋសភានីតិកាលទី ១៥

បំណងប្រាថ្នាចង់បានបង្កើនការជួបប្រាស្រ័យ

ថ្លែងមតិទៅកាន់តំណាងទីភ្នាក់ងារសារព័ត៌មានក្នុងឱកាសរំលឹកខួបលើកទី ៩៦ នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (២១ មិថុនា ១៩២៥ / ២១ ខែមិថុនា ឆ្នាំ២០២១) ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់សារព័ត៌មានគឺជា “ស្ពានព័ត៌មាន” រវាងរដ្ឋសភា និងអ្នកបោះឆ្នោត និងប្រជាជន។ លោកបានសង្កត់ធ្ងន់ថា សកម្មភាពរបស់រដ្ឋសភា គឺ “កំណប់ទ្រព្យ” នៃព័ត៌មានទាក់ទងនឹងសេដ្ឋកិច្ច សង្គម ហិរញ្ញវត្ថុ ថវិកា ការពារជាតិ សន្តិសុខ កិច្ចការបរទេសដ៏សំបូរពោរពេញទៅដោយភាពរស់រវើក និងភាពទាក់ទាញដែលជាមូលដ្ឋានដើម្បីបង្កើនអន្តរកម្មរវាងស្ថាប័នសារព័ត៌មាន និងរដ្ឋសភា។ លោកប្រធានរដ្ឋសភាសង្ឃឹមថា ទីភ្នាក់ងារសារព័ត៌មាននានានឹងបន្តផ្តោតការយកចិត្តទុកដាក់លើការផ្សព្វផ្សាយអំពីសកម្មភាពរបស់រដ្ឋសភា។ ថ្លែងមតិនៅក្នុងកិច្ចប្រជុំការងាររវាងប្រធានរដ្ឋសភា និងតំណាងទីភ្នាក់ងារសារព័ត៌មាន លោកវរសេនីយ៍ឯក Do Phu Tho អគ្គនិពន្ធនាយករងកាសែតកងទ័ពប្រជាជន បានមានប្រសាសន៍ថា សារព័ត៌មានជាទូទៅ និងកាសែតកងទ័ពប្រជាជននិយាយដោយឡែកយកចិត្តទុកដាក់ដល់សកម្មភាពរបស់រដ្ឋសភា និងស្ថាប័នចំណុះរដ្ឋសភានានាជានិច្ច។ ទោះយ៉ាងណា សមាជិករដ្ឋសភា និងស្ថាប័នខ្លះតូចនៃរដ្ឋសភានៅតែមិនសូវចង់សហការជាមួយសារព័ត៌មានទេ សូម្បីតែចៀសវាងសារព័ត៌មានថែមទៀត …ដូច្នេះដើម្បីធ្វើឱ្យបានអ្វីៗដែលប្រធានរដ្ឋសភាលើកឡើងនោះ អ្នកសារព័ត៌មានរំពឹងថា រដ្ឋសភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ការិយាល័យរដ្ឋបាលរដ្ឋសភា និងស្ថាប័នដទៃទៀតនៃរដ្ឋសភាមានរបៀបផ្តល់ព័ត៌មានសមស្របសម្រាប់ទីភ្នាក់ងារសារព័ត៌មាន។ និយាយម្យ៉ាងទៀត ទីភ្នាក់ងារសារព័ត៌មានពិតជាចង់បង្កើនការប្រាស្រ័យទាក់ទងជាមួយរដ្ឋសភា។

លោកនាយឧត្តមសេនីយ៍ Do Ba Ty អនុប្រធានរដ្ឋសភា ពេលមកបំពេញទស្សនកិច្ច និងអបអរសាទរកាសែតកងទ័ពប្រជាជនក្នុងឱកាសរំលឹកខួបលើកទី ៩៦ នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (២១ មិថុនា ១៩២៥ / ២១ មិថុនា ២០២១) បានសម្តែងក្តីសង្ឃឹមថា កាសែតកងទ័ពប្រជាជនបន្តលើកកម្ពស់តួនាទីរបស់ខ្លួនជាស្ពានរវាងអ្នកបោះឆ្នោតទូទាំងប្រទេសជាទូទៅ និងអ្នកបោះឆ្នោតនៅក្នុងកងកម្លាំងប្រដាប់អាវុធជាពិសេស និងបន្តឆ្លុះបញ្ចាំងពីមតិយោបល់ និងអនុសាសន៍របស់អ្នកបោះឆ្នោត និងប្រជាជនចំពោះរដ្ឋសភា។ ទន្ទឹមនឹងនេះពង្រឹងការបញ្ជូនព័ត៌មានអំពីសកម្មភាពរបស់រដ្ឋសភាដល់អ្នកបោះឆ្នោត និងប្រជាជន។

លេខបោះពុម្ពចេញផ្សាយដំបូងរបស់កាសែតកងទ័ពប្រជាជនមានបទវិចារណកថាមួយដែលមានចំណងជើងដ៏ខ្លីណាស់ថា "បាទ!" ដើម្បីបញ្ជាក់ថា ជាមួយតួនាទីរបស់ខ្លួន កាសែតកងទ័ពប្រជាជននឹងមានវត្តមាននៅគ្រប់ទីកន្លែងតាមតម្រូវការរបស់បក្ស រដ្ឋ កងទ័ព និងមិត្តអ្នកអាន។ ក្នុងរយៈពេល ៧១ ឆ្នាំកន្លងមក កម្មាភិបាល បុគ្គលិកនៃកាសែតកងទ័ពប្រជាជនតែងតែបំពេញបាននូវរាល់តម្រូវការ និងការប្តេជ្ញានោះ។ ដូច្នេះ កាសែតកងទ័ពប្រជាជននឹងតែងតែមានវត្តមានជានិច្ចបំពេញតួនាទីរបស់ខ្លួនជាស្ពានរវាងរដ្ឋសភា និងអ្នកបោះឆ្នោត និងប្រជាជន...៕

បកប្រែដោយ Minh Trung