ពីភាពជាក់ស្តែងនៃប្រទេសបានឱ្យឃើញថា បុព្វហេតុផ្លាស់ថ្មីដឹកនាំដោយបក្សកុម្មុយនិស្តវៀតណាមបានផ្លាស់ប្តូរទាំងស្រុងនូវជីវិតសេដ្ឋកិច្ចសង្គមរបស់ប្រទេសបានជួយបើកអនាគតកាន់តែភ្លឺស្វាងសម្រាប់ប្រទេសជាតិ។ នេះអាចត្រូវបានគេមើលឃើញនៅក្នុងទិដ្ឋភាពមូលដ្ឋានដូចខាងក្រោម:

leftcenterrightdel
រូបជាឧទាហរណ៍

ទីមួយគឺអនុវត្តបុព្វហេតុផ្លាស់ថ្មី ប្រទេសយើងបានរួចផុតពីវិបត្តិសេដ្ឋកិច្ចសង្គមដែលអូសបន្លាយតាំងពីចុងទសវត្សទី ៧០ រហូតដល់ដើមទសវត្សទី ៨០ នៃសតវត្សរ៍ទី ២០ ។ មុនពេលផ្លាស់ថ្មី (ក្នុងឆ្នាំ ១៩៨៦) ប្រទេសវៀតណាម គឺជាប្រទេសក្រីក្រមួយដែលរងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារសង្គ្រាម ហើយបានរងនូវការហ៊ុំព័ទ្ធសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិច ថែមទាំងស្ថានភាពអន្តរជាតិក៏មានភាពស្មុគស្មាញមិនអំណោយផលជាច្រើនដែលធ្វើឱ្យសេដ្ឋកិច្ចសង្គមរបស់ប្រទេសមានការលំបាកយ៉ាងខ្លាំង។ ស្បៀងអាហារ ទំនិញ និងសម្ភារៈប្រើប្រាសចាំបាច់ខ្វះខាតប្រមាណជា ៣ ភាគ ៤ នៃចំនួនប្រជាជនរស់នៅក្រោមបន្ទាត់ភាពក្រីក្រ ... ទោះយ៉ាងណា ដោយសារការអនុវត្តគោលនយោបាយផ្លាស់ថ្មីបានជាវិបត្តិសេដ្ឋកិច្ចសង្គមត្រូវបានរុញថយក្រោយជាបណ្តើរៗធ្វើឱ្យសេដ្ឋកិច្ចអភិវឌ្ឍ ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានលើកកម្ពស់ដោយឥតឈប់ឈរ។ ពីប្រទេសអត់ឃ្លានដែលត្រូវទទួលជំនួយពីបណ្តាប្រទេសសង្គមនិយម រហូតមកដល់បច្ចុប្បន្ននេះ យើងមិនត្រឹមតែធានាសន្តិសុខស្បៀងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្លាយជាប្រទេសនាំមុខគេមួយលើពិភពលោកក្នុងការផលិត និងនាំចេញអង្ករ និងកសិផលមួយចំនួនទៀតដូចជា គ្រាប់ស្វាយចន្ទី កាហ្វេ ... ។ ទំហំនៃសេដ្ឋកិច្ច និងគុណភាពនៃកំណើនមានការរីកចម្រើនឥតឈប់ឈរ។ នៅឆ្នាំ ២០២០ ដោយសារផលប៉ះពាល់នៃការរីករាលដាលជំងឺ Covid-19 ស្របពេលដែលសេដ្ឋកិច្ចពិភពលោកភាគច្រើនមានកំណើនអវិជ្ជមាននោះ វៀតណាមនៅតែមានកំណើនវិជ្ជមាន ២.៩១% ជាមួយទំហំសេដ្ឋកិច្ចជាង ៣៤២ ពាន់លានដុល្លារអាមេរិក លើសប្រទេសសិង្ហបុរី ក្លាយជាប្រទេសមានទំហំសេដ្ឋកិច្ចធំទី ៤ នៅអាស៊ាន។ ជាពិសេស បន្ទាប់ពីការផ្លាស់ថ្មីក្នុងរយៈពេល ៣៥ ឆ្នាំកន្លងមក ចំណូលរបស់មនុស្សម្នាក់ៗនៅក្នុងប្រទេសរបស់យើងបានកើនឡើង ១៧ ដង ដល់ ៣,៥១២ ដុល្លារ។ លើសពីនេះទៀត រហូតមកដល់ពេលនេះ មានឃុំចំនួនជាង ៦០%  ឆ្លើយតបបានបទដ្ឋានជនបទថ្មី ឃុំភាគច្រើននៅតាមជនបទមានផ្លូវ សម្រាប់រថយន្តទៅដល់ទីកណ្ដាលឃុំ មានបណ្តាញអគ្គិសនីថ្នាក់ជាតិ សាលាបឋមសិក្សា និងអនុវិទ្យាល័យ មណ្ឌលសុខភាព។ កំរិតបញ្ញារបស់ប្រជាជនត្រូវបានកែលំអជាបន្តបន្ទាប់ នៅឆ្នាំ ២០១០ ការអប់រំមធ្យមសិក្សាត្រូវបានធ្វើឧត្តានកម្ម។ ចំនួននិស្សិតសាកលវិទ្យាល័យ និងអនុមហាវិទ្យាល័យបានកើនឡើងជិត ១៧ ដងបើប្រៀបធៀបនឹងការចាប់ផ្តើមនៃរយៈពេលផ្លាស់ថ្មី អាយុកាលមធ្យមរបស់មនុស្សម្នាក់បានកើនឡើងពីអាយុ ៦២ ឆ្នាំក្នុងឆ្នាំ ១៩៩០ ដល់អាយុ ៧៣.៧ ឆ្នាំនៅឆ្នាំ ២០២០ ។ អង្គការសហប្រជាជាតិបានទទួលស្គាល់ប្រទេសរបស់យើងជាប្រទេ មួយក្នុងចំណោមប្រទេសឈានមុខគេក្នុងការសម្រេចគោលដៅសហស្សវត្សរ៍។ ក្នុងឆ្នាំ ២០១៩ សន្ទស្សន៍អភិវឌ្ឍន៍មនុស្សរបស់វៀតណាមស្ថិតក្នុងលំដាប់ខ្ពស់ជាងគេនៅលើពិភពលោក។

ទីពីរសមិទ្ធិផលដែលបានរៀបរាប់ខាងលើជាថ្មីម្តងទៀតបញ្ជាក់ពីការដឹកនាំប្រកបដោយភាពប៉ិនប្រសប់របស់បក្សកុម្មុយនិស្តវៀតណាមហើយទន្ទឹមនឹងនេះបង្ហាញពីភាពវៃឆ្លាត ការច្នៃប្រឌិត និងកម្លាំងអស្ចារ្យនៃផែនសាមគ្គីជាតិក្នុងការកសាងការពារជាតិ មាតុភូមិវៀតណាមសង្គមនិយម។ បន្ទាប់ពីជ័យជំនះនៃសង្រ្គាមតស៊ូប្រឆាំងនឹងពួកអាណានិគម ពួកចក្រពត្តិនិយម និងពួកបរិវា ប្រទេសបានបង្រួបបង្រួមតែមួយ បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល បានអនុវត្តភារកិច្ចយុទ្ធសាស្រ្តចំនួន ២ គឺការកសាងសង្គមនិយម និងការពារយ៉ាងរឹងមាំនូវមាតុភូមិវៀតណាមសង្គមនិយម។ បើប្រៀបធៀបទៅនឹងសម័យសង្គ្រាមតស៊ូនេះគឺជាដំណើរការមួយដែលមានភាពលំបាក ពិបាក និងស្មុគស្មាញដោយមានបញ្ហាថ្មីៗជាច្រើនកើតឡើងប៉ុន្តែដោយសារការដឹកនាំដ៏ឈ្លាសវៃរបស់បក្ស ជាពិសេសការអនុវត្តការផ្លាស់ថ្មី បានជាប្រទេសយើងបានបោះជំហានទៅមុខយ៉ាងរឹងមាំ។ ជាពិសេសលទ្ធផលវិជ្ជមានក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការពារសុខភាពប្រជាជនក្នុងបរិបទនៃការវិវឌ្ឍដ៏ស្មុគស្មាញនៃជំងឺរាតត្បាត Covid-19 ក្នុងរយៈពេលកន្លងមកដែលត្រូវបានមិត្តភក្តិអន្តរជាតិទទួលស្គាល់ និងកោតសរសើរ  ប្រការនេះបានបង្កើនទំនុកចិត្តរបស់ប្រជាជនលើការដឹកនាំរបស់ បក្ស និងការគ្រប់គ្រងរបស់រដ្ឋ។

ពីបញ្ហាខាងលើយើងជឿជាក់យ៉ាងមុតមាំលើអនាគតភ្លឺស្វាងរបស់ប្រទេសជាតិ។ ទោះយ៉ាងណា អនាគតល្អមិនកើតឡើងដោយធម្មជាតិទេ ដើម្បីអាចទទួលបានសមិទ្ធិផលធំធេងជាងនេះទៅទៀត ដើម្បីប្រទេសជាតិមានការអភិវឌ្ឍ និងដើម្បីជីវភាពរស់នៅខាងសម្ភារៈ និងខាងវិញ្ញាណរបស់ប្រជាជនត្រូវបានលើកស្ទួយថែមទៀតត្រូវតែមានការដឹកនាំប្រកបដោយភាពវាងវៃ និងឈ្លាសវៃ របស់កុម្មុយនិស្ត វៀតណាម និងត្រូវតែប្រកាន់ខ្ជាប់នូវមាគ៌ាឆ្ពោះទៅរកសង្គមនិយម និងមានឯកភាព សាមគ្គីភាព និងការខិតខំរបស់ប្រជាជនទាំងមូល៕

បកប្រែដោយ Minh Trung