លោកអគ្គលេខាបក្ស Nguyen Phu Trong បានមានប្រសាសន៍ថា ការឆ្ពោះទៅរកសង្គមនិយមគឺជាសច្ចៈធម៌ដ៏ភ្លឺចិញ្ចាច ជាក្រិត្យក្រមដែលបានកកើតឡើង អភិវឌ្ឍ និងដណ្តើមបានជ័យជំនះនៃបដិវត្តន៍វៀតណាម!

leftcenterrightdel
ទិដ្ឋភាពនៃមហាសន្និបាតបក្សទូទាំងប្រទេសលើកទី ១៣ (រូបថត៖ vnanet.vn)

ជាការពិតណាស់ គ្រាពេលមិនទាន់មិនបក្សទេ និន្នាការបដិវត្តន៍ និងចលនាស្នេហាជាតិទាំងនោះទោះបីរស់រវើក និងរីករាលដាលខ្លាំងក្តី ទោះបីលះបង់គ្រប់យ៉ាង និងរងការខាតបង់យ៉ាងច្រើនក៏ក្តី ទីបំផុតក៏មិនបាននាំមកនូវជោគជ័យទេ។ រហូតដល់ពេលលោកប្រធាន ហូជីមិញ បានរកឃើញមាគ៌ាមួយដើម្បីជួយសង្គ្រោះប្រទេសដោយដាក់ចេញនូវគោលដៅ និងឧត្តមគតិឯករាជ្យជាតិផ្សាភ្ជាប់ជាមួយនឹងសង្គមនិយម ទើបនាំឱ្យពន្លឺបដិវត្តន៍ត្រូវបានបំភ្លឺគ្រប់ទីកន្លែង។

ដើរតាមមាគ៌ាឆ្ពោះទៅរកសង្គមនិយមដោយឆ្លងកាត់គ្រប់សម័យកាលនៃបដិវត្តន៍នោះ បក្សកុម្មុយនិស្តវៀតណាមតែងតែប្រកាន់ខ្ជាប់និងមាគ៌ាគឺ៖ “សង្គមនិយមគឺជាគោលដៅ និងឧត្តមគតិរបស់បក្សកុម្មុយនីស្ត និងប្រជាជនវៀតណាម,  ការឆ្ពោះទៅរកសង្គមនិយមគឺជាផ្លូវដែលជៀសមិនរួចនៃបដិវត្តន៍វៀតណាម”។

ក្រោមការដឹកនាំរបស់បក្ស មាគ៌ាឆ្ពោះទៅរកសង្គមនិយមរបស់វៀតណាមបានឆ្លងកាត់ការលំបាក ឧបសគ្គដែលបណ្តាលមកពីរាល់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រទាំងអស់នៃសម័យកាល។ លើសពីនេះទៅទៀត នៅក្នុងដំណើរការនៃបដិវត្តន៍នោះ ពួកសត្រូវបានព្យាយាមបំផ្លិចបំផ្លាញដោយឥតឈប់ឈរ ហើយមិនដែលបោះបង់ចោលមហិច្ឆតារបស់ខ្លួនដើម្បីបំផ្លាញបុព្វហេតុបដិវត្តន៍របស់បក្ស និងប្រជាជនយើងឡើយ។ ទោះយ៉ាងណាដោយ ប៉ុន្តែដោយសារមានជំហរខ្ជាប់ខ្ជួនចំពោះមាគ៌ាដែលបានជ្រើសរើសនោះ គ្មានកម្លាំងណាមួយអាចផ្លាស់ប្តូរ ឬប្លែងបានឧត្តមគតិបដិវត្តន៍ដ៏រុងរឿងរបស់បក្ស និងប្រជាជនវៀតណាមយើងជាដាច់ខាត។

ក្រោមរបបសាធារណរដ្ឋសង្គមនិយម រហូតមកដល់ពេលនេះ វៀតណាមបានបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចំនួន ១៨៩ ក្នុងចំណោម ១៩៣ ប្រទេសជាសមាជិករបស់អង្គការសហប្រជាជាតិ។ បង្កើតបានក្របខ័ណ្ឌទំនាក់ទំនងមានស្ថិរភាព និងយូរអង្វែងជាមួយដៃគូយុទ្ធសាស្ត្រ និងដៃគូចំនួន ៣០។ ទន្ទឹមនឹងនោះ វៀតណាមជាសមាជិកនៃអង្គការអន្តរជាតិចំនួន ៦៣ ដែលមានទំនាក់ទំនងជាមួយអង្គការក្រៅរដ្ឋាភិបាលជាង ៥០០ នៅជុំវិញពិភពលោក។ ប្រទេសវៀតណាមកំពុងមានសកម្មភាពជាច្រើនដោយមានតួនាទីកាន់តែខ្លាំងឡើងក្នុងអង្គការសហប្រជាជាតិ (សមាជិកនៃ ECOSOC សមាជិកក្រុមប្រឹក្សាប្រតិបត្តិនៃ UNDP, UNFPA និង UPU ... ) វៀតណាមក៏បានលើកកម្ពស់តួនាទីក្នុងនាមជាសមាជិកសកម្មរបស់ ចលនាមិនចូលបក្សសម្ព័ន្ធ សហគមន៍នៃបណ្តាប្រទេសនិយាយភាសាបារាំង អាស៊ានជាដើម។

អាចនិយាយបានថា លទ្ធផលដែលទទួលបានក្នុងទំនាក់ទំនងអន្តរផលប្រយោជន៍បានពង្រឹង និងលើកស្ទួយជំហរអន្ដរជាតិរបស់ប្រទេសដោយបង្កើតបានយន្តការរស់រវើកក្នុងទំនាក់ទំនងអន្តរជាតិដែលជាគុណប្រយោជន៍ដល់ការកសាងប្រទេស កសាង និងការពារមាតុភូមិ។ អ្វីៗដែលបានលើកឡើងនេះគឺជាការបញ្ជាក់ ការទទួលស្គាល់ និងការគោរពចំពោះរបបរបស់ប្រទេសវៀតណាម។ ប្រការនេះ បានបញ្ជាក់ពីកិត្យានុភាព តួនាទីរបស់ប្រទេសសង្គមនិយមមួយលើឆាកអន្តរជាតិ។ លោក អគ្គលេខាបក្ស Nguyen Phu Trong ធ្លាប់បានបញ្ជាក់នៅក្នុងអត្ថបទថា៖“ ជាមួយនិងអាកប្បកិរិយាឧនលំទោលរាបទាប យើងនៅតែអាចនិយាយបានថា ប្រទេសយើងមិនដែលមានបុព្វហេតុ សក្តានុពល ឋានៈ និងកិត្យានុភាពអន្តរជាតិធំធេងដូចជាថ្ងៃនេះទេ”។

ក្នុងរយៈពេលពីរឆ្នាំថ្មីៗនេះ រោគរាតត្បាត Covid-19 បានសម្លាប់ជីវិតមនុស្សជាង ៣,៤ លាននាក់។ វាបានវាយប្រហារ លើគ្រប់ជ្រុង និងទិដ្ឋភាពនៃជីវិតសេដ្ឋកិច្ចសង្គម បានរុញច្រានសេដ្ឋកិច្ចពិភពលោកដែលកំពុងងើបឡើងវិញធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ចអាក្រក់បំផុត។ ក្នុងស្ថានភាពនោះ ប្រទេសវៀតណាមនៅតែត្រូវខំប្រឹងប្រែងប្រឆាំងនឹង “ព្យុះយក្យ ដែលជាគ្រោះមហន្តរាយប្រវត្តិសាស្ត្រដែលបណ្តាលឱ្យមានការបំផ្លាញខ្លាំងបំផុតនៅក្នុងទសវត្សរ៍ជាច្រើនកន្លងមក។ ទោះយ៉ាងណា ក្រោមការដឹកនាំរបស់បក្សជាមួយ “ការខិតខំប្រឹងប្រែង និងការឯកភាពគ្នា” របស់ប្រជាជនទាំងមូល ដោយប្រកាន់ខ្ជាប់នូវគោលដៅឯករាជ្យជាតិ និងសង្គមនិយម ប្រទេសជាតិមានការរីកចម្រើនជឿនលឿនជំនះរាល់ការលំបាក និងឧបសគ្គទាំងអស់។

ពិភពលោកបានសម្តែងការដឹងគុណចំពោះប្រទេសវៀតណាមមួយប្រកបដោយការច្នៃប្រឌិតក្នុងការប្រយុទ្ធឆាំង និងយកឈ្នះលើរោគរាតត្បាត Covid-19។ ពិភពលោកក៏បានសម្តែងនូវការគោរពប្រជាជាតិមួយយ៉ាងជ្រាលជ្រៅដែយបានបំពេញកាតព្វកិច្ចអន្តរជាតិរបស់ខ្លួនដើម្បីប្រជាជនខ្លួន ដើម្បីប្រទេសជាតិ និងដើម្បីមនុស្សជាតិ។

យើងពិតជាមានមោទនភាពនៅពេលដែលពិភពលោកទាំងមូលស្ថិតក្នុងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ តែកំណើនសេដ្ឋកិច្ចរបស់វៀតណាមនៅឆ្នាំ ២០២០ នៅតែឈានដល់ ២.៩១% ដែលជាអត្រាកំណើនខ្ពស់បំផុតនៅលើពិភពលោក។ អត្រាកំណើនជាមធ្យម ៦.៨% / ឆ្នាំក្នុងដំណាក់កាលឆ្នាំ ២០១៦-២០១៩ ដែលជាប់ចំណាត់ថ្នាក់ក្នុងប្រទេសទាំង ១០ ដែលមានកំណើនខ្ពស់ជាងគេនៅលើពិភពលោក។

រឹតតែមានមោទនភាពថែមទៀតនៅពេលដែលសេដ្ឋកិច្ចវៀតណាមចាប់ផ្តើមរីកចម្រើន និងអភិវឌ្ឍជាបន្តបន្ទាប់ក្នុងអត្រាខ្ពស់គួរសមក្នុងកំឡុង ៣៥ ឆ្នាំកន្លងមកជាមួយនឹងកំណើនជាមធ្យមប្រមាណ ៧% ក្នុងមួយឆ្នាំ។ ប្រាក់ចំណូលសម្រាប់មនុស្សម្នាក់កើនឡើងប្រហែល ១៧ ដង ដល់ ៣,៥១២ ដុល្លារអាមេរិក ប្រទេសវៀតណាមបានចេញពីក្រុមនៃប្រទេសដែលមានប្រាក់ចំណូលទាបចាប់តាំងពីឆ្នាំ ២០០៨។ អង្គការសហប្រជាជាតិបានទទួលស្គាល់ប្រទេសវៀតណាមជាប្រទេសឈានមុខគេមួយក្នុងការសម្រេចបានគោលដៅសហស្សវត្សរ៍។

ដូច្នេះយើងអាចបញ្ជាក់ដោយទំនុកចិត្តថា៖ ការអភិវឌ្ឍតាមមាគ៌ាឆ្ពោះទៅរកសង្គមនិយមមិនមែនត្រឹមតែជាជំរើសរបស់ប្រទេសជាតិទេ ប៉ុន្តែជាមាគ៌ាត្រឹមត្រូវតែមួយគត់សម្រាប់បដិវត្តន៍វៀតណាម។

បកប្រែដោយ Minh Trung