កាលពី ៩១ និទាឃរដូវមុននោះ កំណើតនៃបក្សកុម្មុយនិស្តវៀតណាមបានកត់សម្គាល់នូវរបត់ដ៏អស្ចារ្យមួយនៃបដិវត្តន៍​វៀត​ណាមគឺជាការចាប់ផ្តើមមានលក្ខណៈសំខាន់បំផុតក្នុងដំណើរការតស៊ូបដិវត្តន៍ ដណ្តើមបានឯករាជ្យភាព និងសេរីភាពសម្រាប់ប្រទេសជាតិ ដោយរួមចំណែកជាវិជ្ជមានដល់បុព្វហេតុសន្តិភាព  ឯករាជ្យជាតិ និងវឌ្ឍនភាពមនុស្សជាតិ។

leftcenterrightdel
រូបភាពជាឧទាហរណ៍

កំណើតរបស់បក្សកុម្មុយនិស្តវៀតណាមគឺជាលទ្ធផលនៃការរួមបញ្ចូលគ្នានៃម៉ាក្សនិយម-លេនីននិយម ជាមួយចលនាកម្មករ  និងចលករស្នេហាជាតិវៀតណាម និងចលនាស្នេហាជាតិវៀតណាម។ បក្សនេះត្រូវបានបង្កើតឡើង ដឹកនាំ និងបណ្តុះបណ្តាលដោយអគ្គមគ្គុទ្ទេស Nguyen Ai Quoc – Ho Chi Minh បក្សបានខិតខំយ៉ាងពេញទំហឹងដើម្បីជាប្រយោជន៍ដល់វណ្ណៈ ជាតិ និងការអភិវឌ្ឍមិនឈប់ឈរនៃប្រទេសជាតិដែលសក្តិសមជាកម្លាំងឈានមុខគេរបស់វណ្ណៈកម្មករ ពលករ និងប្រទេស​វៀត​ណាមជានិច្ចកាល។ ក្រោមការដឹកនាំរបស់បក្ស ប្រជាជនយើងបានបោះជំហានយ៉ាងរឹងមាំនិងខ្ជាប់ខ្ជួនលើមាគ៌ានៃឯករាជ្យភាព និងសង្គមនិយមរបស់ប្រទេស ដោយសរសេរនូវប្រវត្តិសាស្ត្រដ៏អស្ចារ្យជាវីរភាពប្រវត្តិសាស្រ្តរបស់ប្រជាជនវៀតណាម។

ជាមួយម៌ាគានយោបាយដ៏ត្រឹមត្រូវ ឈ្លាសវៃ  និងខ្ជាប់ខ្ជួន បក្សតែងតែយកម៉ាក្សនិយម - លេនីននិយម និងសតិអារម្មណ៍ របស់លោកប្រធានហូជីមិញជាមូលដ្ឋានគ្រឹះនៃមនោគមវិជ្ជា និងជាគោលការណ៍ណែនាំសម្រាប់គ្រប់សកម្មភាព។ ធ្វើការពង្រឹងសាមគ្គីភាព ឯកភាពជាតិ ផ្សាភ្ជាប់សាច់ឈាមជាប់នឹងប្រជាជន ដោយយកប្រជាជនជាឫសគល់... បុព្វហេតុបដិវត្តន៍ទាំងមូលរបស់ប្រទេសយើងត្រូវបានផ្តួចផ្តើមឡើងដោយបក្ស ហើយការដឹកនាំរបស់បក្សសុទ្ធតែទទួលបានការគាំទ្រ និងឯកភាពដោយប្រជាជនទាំងមូល។

បក្សរបស់យើងគឺជាមនុស្សដែលប្រមូលផ្តុំកម្លាំងរបស់ប្រទេសជាតិ។ គោលដៅតស៊ូរបស់បក្ស គឺឯករាជ្យជាតិ និងសង្គមនិយម“ ប្រជាជនសប្បូរធូធារ ប្រទេសជាតិខ្លាំងក្លា ប្រជាធិបតេយ្យ យុត្តិធម៌ អរិយធម៌”។ បក្សរបស់យើងតែងតែយកឈ្នះលើការលំបាក និងឧបសគ្គ ដឹកនាំទូកបដិវត្តន៍យ៉ាងមុតមាំពីជ័យជំនះមួយទៅជ័យជំនះមួយ និងសម្រេចបានសមិទ្ធិផលជាច្រើនដ៏អស្ចារ្យ ជាពិសេសក្នុងពេលវេលាមានលក្ខណៈជារបត់ដែលកំណត់ជោគវាសនារបស់ប្រទេសជាតិ។ ក្រោមការដឹកនាំរបស់បក្ស ប្រទេសទទួលបានសមិទ្ធិផលដ៏ធំធេង មានសារៈសំខាន់ជាប្រវត្តិសាស្ត្រ អភិវឌ្ឍរឹងមាំយ៉ាងទូលំទូលាយ។ ផ្តើមចេញពីនោះ កាន់តែធ្វើឱ្យស៊ីជម្រៅនូវទស្សនៈ៖ ការដឹកនាំរបស់បក្សគឺជាកត្តាដែលមិនអាចខ្វះបានដែលជាកត្តាឈានមុខគេកំណត់រាល់ជោគជ័យនៃបដិវត្តន៍។

នៅឆ្នាំ ២០២១ ការព្យាករណ៍អំពីស្ថានភាពពិភពលោក និងស្ថានភាពក្នុងតំបន់នឹងមានភាពស្មុគស្មាញ  ជំងឺរាតត្បាត Covid-19 និងផលប៉ះពាល់នៃបញ្ហាប្រឈមសន្តិសុខមិនមែនប្រពៃណីជះឥទ្ធិពលអវិជ្ជមានដល់ស្ថានភាពសង្គម - នយោបាយនៃពិភពលោក រួមទាំងប្រទេសវៀតណាមផងដែរ។ ជាឆ្នាំដំបូងដែលបក្សទាំងមូល ប្រជាជន និងកងទ័ពទាំងមូលរបស់យើងអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី XIII របស់បក្ស,  បោះឆ្នោតជ្រើសរើសតំណាងរដ្ឋសភានីតិកាលទី ១៥ និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ ២០២១-២០២៦។ កម្លាំងអរិភាពបានបន្តប្រឆាំងនឹងបដិវត្តន៍នៃប្រទេសរបស់យើងជាមួយនឹងឧបាយកល និងល្បិចកលកាន់តែខ្លាំងឡើងៗ កាន់តែទំនើបជាង...។

ប្រឈមមុខនឹងស្ថានការណ៍បែបនេះ តំរូវឱ្យបក្សត្រូវតែបន្តផ្លាស់ប្តូរការគិតថ្មី មានការប្តេជ្ញាចិត្តនយោបាយខ្ពស់ មានការទស្សទាយយ៉ាងត្រឹមត្រូវ និងឆាប់រហ័សនូវការវិវឌ្ឍន៍នៃស្ថានភាពនេះ ឆ្លើយតបយ៉ាងសកម្មទៅនឹងស្ថានភាព និងការខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីបន្តជំរុញការច្នៃប្រឌិត។ បងើ្កតការកសាង និងកែតំរូវរបស់បក្ស ការកសាងនីតិរដ្ឋសង្គមនិយម រដ្ឋ និងប្រព័ន្ធនយោបាយស្អាតស្អំ និងរឹងមាំ។ បន្តបង្កើនការប្រយុទ្ធប្រឆាំងនឹងអំពើការិយាធិបតេយ្យ អំពើពុករលួយ ខ្ជះខ្ជាយ ការខ្ជិលច្រអូស និងការប្រែធាតុដោយខ្លួនឯង  និងការផ្លាស់ប្តូរខ្លួនឯងនៅផ្ទៃក្នុង។ បក្សតំរូវឱ្យយើងត្រូវតែកសាងកម្មាភិបាលគ្រប់លំដាប់ថ្នាក់ ជាពិសេសថ្នាក់យុទ្ធសាស្ត្រដែលមានគុណសម្បតិ្ត សមត្ថភាពពេញលេញ កិត្យានុភាព និងកំរិតបេសកកម្ម។ ពង្រឹងទំនុកចិត្ត និងការផ្សាភ្ជាប់របស់ប្រជាជនទៅនឹងរបបបក្ស រដ្ឋ និងសង្គមនិយម។ បង្កើនសក្តានុពលជាតិជាប្រចាំលើគ្រប់វិស័យ ការពារយ៉ាងរឹងមាំនូវឯករាជ្យជាតិ អធិបតេយ្យភាព ឯកភាពបូរណភាពទឹកដីនៃមាតុភូមិ និងសមិទ្ធិផលនៃការអភិវឌ្ឍត្រូវបានសម្រេច។ “ ត្រូវតែរក្សាបក្សរបស់យើងឲ្យស្អាតស្អំ និងមានភាពសក្ដិសមក្នុងនាមជាអ្នកដឹកនាំ និងជាអ្នកបម្រើស្មោះត្រង់របស់ប្រជាជន” ដូចនឹងការប្រៀនប្រដៅរបស់លោកប្រធានហូជីមិញ។

កងទ័ពប្រជាជនវៀតណាម បានបង្កើតចេញពីប្រជាជន ហើយបានប្រយុទ្ធដើម្បីប្រជាជន។ ក្នុងរយៈពេល ៧៦ ឆ្នាំកន្លងមក កងទ័ពប្រជាជនវៀតណាមតែងតែស្ថិតនៅក្រោមការដឹកនាំដាច់ខាត និងស្មោះត្រង់លើគ្រប់វិស័យរបស់បក្ស ស្មោះត្រង់ដាច់ខាតចំពោះបក្ស រដ្ឋ និងប្រជាជន រីកចម្រើនឥតឈប់ឈរ និងមានភាពចាស់ទុំសម្រេចបានភារកិច្ចទាំងអស់ប្រកបដោយជោគជ័យ។ អបអរសាទរខួបលើកទី ៩១ ឆ្នាំនៃការបង្កើតបក្ស កងទ័ពទាំងមូលបានស្ម័គ្រចិត្តតស៊ូជំនះរាល់ការលំបាកបំពេញរាល់កិច្ចការប្រកបដោយជោគជ័យ ការពារមាតុភូមិយ៉ាងរឹងមាំ រួមចំណែកថែរក្សាបរិយាកាសសន្តិភាព និងស្ថិរភាពសម្រាប់ការកសាង និងការអភិវឌ្ឍប្រទេសជាតិ  សក្ដិសមនឹងការស្រឡាញ់ ការជឿទុកចិត្តរបស់បក្ស រដ្ឋ និងប្រជាជន៕

បកប្រែដោយ Minh Trung