មហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាមនឹងប្រព្រឹត្តទៅពីថ្ងៃទី ២៥ ខែមករា ដល់ថ្ងៃទី ២ ខែកម្ភៈនៅរដ្ឋធានីហាណូយ។ នៅក្នុងអត្ថបទមួយក្រោមចំណងជើងថា “មហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម - ព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់វៀតណាម” ដែលបានចុះផ្សាយលើទស្សនាវដ្តីនយោបាយ “ពិភពលោកពហុភាគី” របស់ប្រទេសរុស្ស៊ី នាពេលថ្មីៗនេះ អ្នកសារព័ត៌មាន Pavel Vinogradov បានបញ្ជាក់ថា“ បក្សកុម្មុយនិស្តវៀតណាមជាអ្នកដឹកនាំ និងជាអ្នកតំណាងឲ្យផលប្រយោជន៍របស់ប្រជាជនវៀតណាមទាំងមូល។ បក្សកុម្មុយនិស្តវៀតណាមដែលត្រូវបានបង្កើតឡើងដោយលោកប្រធានហូជីមិញ​ គឺជាកម្លាំងដឹកនាំប្រទេសជាតិឱ្យទទួលបានជោគជ័យក្នុងការកសាងសង្គមយុត្តិធម៌ ពង្រឹងសន្តិសុខ និងការពារមាតុភូមិ។

leftcenterrightdel
ទីប្រជុំជននៅជុំវិញខ័ណ្ឌ Cau Giay ទីក្រុងហាណូយ

នៅក្នុងអត្ថបទនេះ អ្នកកាសែត Pavel Vinogradov បានលើកច្បាស់ថា ប្រឈមមុខនឹងផលប៉ះពាលនៃជំងឺរាតត្បាត Covid-19 និងគ្រោះមហន្តរាយធម្មជាតិ រដ្ឋាភិបាលវៀតណាមបានខិតខំប្រឹងប្រែងស្តារសេដ្ឋកិច្ចឡើងវិញនិងកែលំអជីវភាពរស់នៅរបស់ប្រជាជន។ ក្នុងការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត វៀតណាមបានក្លាយជាគំរូមួយសម្រាប់ពិភពលោកទាំងមូល។ ជោគជ័យដែលវៀតណាមក្នុងការការពារនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតត្រូវបានកត់សម្គាល់ដោយសហគមន៍អន្តរជាតិ។ ក្រៅ​ពី​នេះវៀតណាមក៏ជាប្រទេសមួយដែលទាក់ទាញវិនិយោគិនបរទេសនាពេលបច្ចុប្បន្ននេះផងដែរ។ ទុនវិនិយោគដោយផ្ទាល់ពីបរទេសនៅតែចូលមកប្រទេសវៀតណាមក្នុងបរិបទនៃជំងឺរាតត្បាត Covid-19 ហើយវិនិយោគិនបរទេសមិនត្រឹមតែត្រូវបានទាក់ទាញដោយមានតម្លៃពលកម្មថោកនិងមានជំនាញខ្ពស់ប៉ុណ្ណោះទេ ថែមទាំងរដ្ឋាភិបាលវៀតណាមក៏បានបង្កលក្ខណៈងាយស្រួលសម្រាប់ការធ្វើអាជីវកម្មទៀតផង។

លោក Vinogradov បានឲ្យដឹងថា  ប្រព័ន្ធផ្សព្វផ្សាយនៅជុំវិញពិភពលោកសុទ្ធតែបានលើកឡើងនូវកិត្យានុភាពកាន់តែកើនឡើងរបស់វៀតណាម ក៏ដូចជាតួនាទីសកម្មរបស់វៀតណាមលើឆាកអន្តរជាតិ។ ជាមួយនឹងចំនួនសំឡេងគាំទ្រលើសលុប (១៩២/១៩៣ សំឡេង) វៀតណាមត្រូវបានបោះឆ្នោតជ្រើសតាំងជាសមាជិកមិនងអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១។ នេះជាការបង្ហាញនូវទំនុកទុកចិត្តខ្ពស់ពីសហគមន៍អន្តរជាតិ​ចំពោះ​វៀតណាម។ ក្នុងរយៈប៉ុន្មានឆ្នាំកន្លងមកនេះ ចាប់តាំងពីវៀតណាមចូលជាសមាជិកអង្គការសហប្រជាជាតិនៅឆ្នាំ ១៩៧៧ វៀតណាមបានបង្ហាញជាសមាជិកចូលរួមយ៉ាងសកម្ម និងមានការទទួលខុសត្រូវក្នុងការដោះស្រាយរាល់បញ្ហាពិភពលោកនិងតំបន់។ ការដែលវៀតណាមចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅប្រទេសស៊ូដង់ខាងត្បូង សាធារណរដ្ឋអាហ្វ្រិកកណ្តាលត្រូវបានលើកសរសើរដោយមិត្តភក្ដិអន្តរជាតិ។  ជាមួយគ្នានោះ គោលនយោបាយការបរទេស“ វៀតណាមជាមិត្តភក្តិ ជាដៃគូគួរឲ្យទុកចិត្ដ ហើយជាសមាជិកមានការទទួលខុសត្រូវរបស់សហគមន៍ពិភពលោក” ដែលត្រូវបានបង្ហាញយ៉ាងច្បាស់ក្នុងឆ្នាំកន្លងមកនៅពេលដែលវៀតណាមទទួលតួនាទីជាប្រធានអាស៊ាន ២០២០ ។

លទ្ធផលដែលទទួលបានក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះបានបង្ហាញយ៉ាងច្បាស់នូវភាពត្រឹមត្រូវនៃមាគ៌ានិងយុទ្ធសាស្ត្ររបស់បក្សកុម្មុយនិស្តវៀតណាម។ អ្នកកាសែត Vinogradov បានសង្កត់ធ្ងន់ថា ក្នុងរយៈពេល ៩០ ឆ្នាំកន្លងមក ចាប់តាំងពីបង្កើតបក្សកុម្មុយនិស្តវៀតណាមរហូតមកដល់ពេលនេះ មហាសន្និបាតរបស់បក្សកុម្មុយនិស្តវៀតណាមតែងតែជាព្រឹត្តិការណ៍ដែលមានអត្ថន័យជាប្រវត្តិសាស្ត្រដ៏ធំធេង និងបង្ហាញដំណាក់កាលថ្មីក្នុងជីវិតសង្គមវៀតណាម។ មហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាមនឹងដាក់ទិសដៅការងារសម្រាប់ឆ្នាំ ២០២១-២០២៦ ក៏ដូចជារយៈពេលដល់ឆ្នាំ ២០៣០ ដែរ។

លោក Vinogradov បានបន្ដថា ការសម្រេចចិត្ត សេចក្ដីសម្រេចិត្ដនិងដំណោះស្រាយដែលត្រូវបានដាក់ចេញនៅមហាសន្និបាតលើកទី ១៣ នឹងមានអត្ថន័យយ៉ាងខ្លាំងសម្រាប់ប្រទេសកំពុងមានការអភិវឌ្ឍយ៉ាងស្វាហាប់ ក្នុងចំនួនប្រជាជនជិត ១០០ លាននាក់។ មហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាមត្រូវបានរំពឹងថានឹងបង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍរបស់ប្រទេសលើគ្រប់វិស័យ។

យោងតាមគេហទំព័រ infox.ru បានឲ្យដឹងថា  ប្រធានក្រុមប្រឹក្សាអ្នកឯកទេសនៃមូលនិធិទ្រទ្រង់ការស្រាវជ្រាវវិទ្យាសាស្ត្រ "គំនិតអាស៊ី - អឺរ៉ុប " និងជាអ្នកឯកទេសទទួលបន្ទុកវិស័យគោលនយោបាយ ការបរទេស ការពារជាតិនិងសន្តិសុខ លោក Grigory Trofimchuk បានសង្កត់ធ្ងន់ថា ក្នុងប៉ុន្មានទសវត្សរ៍កន្លងមកនេះ វៀតណាមសម្រេចបានសមិទ្ធិផលលេចធ្លោជាច្រើនក្នុងវិស័យនយោបាយ សេដ្ឋកិច្ច - សង្គម ... ជាពិសេសក្នុងបរិបទនៃជំងឺរីករាលដាល  Covid-19 ដែលបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សកលលោក ក៏ប៉ុន្តែសេដ្ឋកិច្ចវៀតណាមនៅតែមានកំណើនវិជ្ជមាន។ នេះបានបង្ហាញពីលទ្ធភាពធន់ទ្រាំរបស់វៀតណាម ក៏ដូចជាគោលការណ៍ត្រឹមត្រូវរបស់បក្សនិងរដ្ឋ។

លោក Trofimchuk បានសន្និដ្ឋានថា វៀតណាមទទួលបានសមិទ្ធផលទាំងនេះ ដែលមកពីការដាក់ចេញគោលនយោបាយនិងយុទ្ធសាស្ត្ររបស់បក្សកុម្មុយនិស្តវៀតណាម។ នៅពេលដាក់ចេញគោលនយោបាយនោះ បក្សកុម្មុយនិស្តវៀតណាមបានគិតគូរដល់រាល់ការវិវឌ្ឍន៍នៅលើពិភពលោកតំបន់និងក្នុងប្រទេសដើម្បីធ្វើការកែសម្រួលចាំបាច់សម្រាប់ផែនការរយៈពេលវែង។ លោក Trofimchuk បានបញ្ជាក់ថា គោលដៅជាក់ស្តែងនិងសំខាន់បំផុតរបស់បក្សកុម្មុយនិស្តវៀតណាមគឺនាំមកនូវជីវភាពរស់នៅរបស់ប្រជាជនទាំងមូលកាន់តែល្អប្រសើរ និងសុភមង្គល។

លោក Trofimchuk បានបញ្ជាក់ថា មិនត្រឹមតែប្រជាជនវៀតណាមប៉ុណ្ណោះទេ ថែមទាំងប្រទេសផ្សេងទៀត ជាពិសេសដៃគូយុទ្ធសាស្ត្ររបស់វៀតណាមកំពុងយកចិត្ដទុកដាក់យ៉ាងខ្លាំងលើមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម។ ក្នុងអត្ថបទក្រោមចំណងជើងថា “វៀតណាមមុនពេលព្រឹត្តិការណ៍ដ៏សំខាន់ - មហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម” ទស្សនាវដ្តីនយោបាយ “ ពិភពលោកពហុភាគី” បានសន្និដ្ឋានថា ប្រព័ន្ធផ្សព្វផ្សាយនៅលើពិភពលោកកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះព្រឹត្តិការណ៍នយោបាយនេះរបស់វៀតណាម។ ពីព្រោះបច្ចុប្បន្ន វៀតណាមមានតួនាទីនិងកិត្យានុភាពកាន់តែខ្ពស់ មិនត្រឹមតែនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ប៉ុណ្ណោះទេ ថែមទាំងនៅលើពិភពលោកទៀតផង។

ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាមក្នុងយៈពេលកន្លងមក វៀតណាមសម្រេចបានសមិទ្ធិផលជាច្រើនលើគ្រប់វិស័យ ធានាជីវភាពរស់នៅរបស់ប្រជាជនកាន់តែល្អប្រសើរ និងសុភមង្គល ៕

បកប្រែដោយ Pham Diep