មហាសន្និបាតបក្សឡាវលើកទី១១ បានប្រព្រឹត្តិទៅក្នុងបរិបទដែលបក្ស រដ្ឋ ប្រជាជនឡាវ ទើបតែអបអរសាទរខួបលើកទី៦៥ នៃការបង្កើតបក្សប្រជាជនបដិវត្តន៍ឡាវ (ថ្ងៃទី២២ មីនា ១៩៥៥ / ២២ មីនា ឆ្នាំ ២០២០) ខួបលើកទី៤៥ ឆ្នាំនៃបុណ្យឯករាជ្យ​ជាតិនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ (ថ្ងៃទី ២ ធ្នូ ឆ្នាំ១៩៧៥/ ២ ធ្នូ ឆ្នាំ២០២០) និងខួបលើកទី ១០០ ឆ្នាំថ្ងៃកំណើតរបស់ប្រធាន Kaysone Phomvihane (១៣ ធ្នូ ឆ្នាំ១៩២០ / ១៣ ធ្នូ ឆ្នាំ២០២០)។ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់បក្សប្រជាជនបដិវត្តន៍ឡាវ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវមានការរីកចម្រើនយ៉ាងខ្លាំងបន្ទាប់ពីបានបង្កើតឡើងអស់រយៈពេល ៤៥ ឆ្នាំ ជាពិសេសក្រោយរយៈពេល ៣៥ ឆ្នាំនៃការអនុវត្តគោលនយោបាយផ្លាស់ប្តូរថ្មីលើគ្រប់ជ្រុងជ្រោយដែលមានរយៈពេល ៥ ឆ្នាំអនុវត្តសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតលើកទី១០ របស់បក្សប្រជាជនបដិវត្តន៍ឡាវ និងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមសម្រាប់ឆ្នាំ ២០១៦-២០២០។

leftcenterrightdel
អគ្គលេខាបក្ស និងជាប្រធានរដ្ឋ​នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក Bounnhang Vorachith ថ្លែងសុន្ទរកថាបើកមហាសន្និបាត

អាស្រ័យហេតុនេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់បក្សប្រជាជនបដិវត្តន៍ឡាវ ប្រជាជនឡាវបានលើកកម្ពស់ប្រពៃណីវីរភាព និងពុះពារគ្រប់ការលំបាក បញ្ហាប្រឈម និងសម្រេចបានសមិទ្ធិផលធំៗលើគ្រប់ជ្រុងជ្រោយ និងគួរឱ្យមោទនភាពក្នុងកិច្ចការការពារ និងការអភិវឌ្ឍប្រទេសប្រកបដោយឯករាជ្យ​ជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដី មានស្ថិរភាពសង្គម និងនយោបាយ។  តួនាទី និងកិត្យានុភាពរបស់ប្រទេសកំពុងត្រូវបានលើកកម្ពស់នៅក្នុងតំបន់ និងលើឆាកអន្តរជាតិ។ ប្រជាជនឡាវរួបរួមគ្នា និងជឿជាក់លើអនាគតភ្លឺស្វាងរបស់ប្រទេសជាតិ។ ជាពិសេសនៅឆ្នាំ ២០២០ ឡាវបានគ្រប់គ្រងយ៉ាងជោគជ័យនូវរោគរាតត្បាត Covid-19  តាំងពីដំណាក់កាលដំបូងមកម៉្លេះ ហើយនិងជំនះបានការលំបាកដែលបង្កឡើងដោយគ្រោះមហន្តរាយធម្មជាតិដើម្បីរក្សាបាននូវកំណើនវិជ្ជមាន និងបន្តលើកកម្ពស់ជីវភាពរស់នៅខាងសម្ភារៈ និងស្មារតីនៃប្រជាជន។ ជ័យជំនះទាំងនោះបានបញ្ជាក់ពីម៌ាគាត្រឹមត្រូវ និងប្រកបដោយភាពច្នៃប្រឌិតរបស់បក្សប្រជាជនបដិវត្តន៍ឡាវ ដែលជាបក្សបដិវត្តន៍មួយដ៏រឹងមាំចំពោះបញ្ហាប្រឈម និងការលំបាកគ្រប់យ៉ាង ខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីគោលដៅឯករាជ្យជាតិ ភាពសម្បូររុងរឿង និងសុភមង្គលរបស់ប្រជាជន និងដើម្បីបុព្វហេតុសន្តិភាព ឯករាជ្យជាតិ ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គមនៅលើពិភពលោក។

វៀតណាម និងឡាវមានទំនាក់ទំនងស្អិតរមួតជាប្រពៃណីតាំងពីយូរយាមកហើយ។ ជាពិសេសចាប់តាំងពីការចាប់កំណើត និងការដឹកនាំរបស់បក្សកុម្មុយនិស្តឥណ្ឌូចិន បន្ទាប់មកគឺបក្សកុម្មុយនិស្តវៀតណាម និងបក្សប្រជាជនបដិវត្តន៍ឡាវ ទំនាក់ទំនងនោះត្រូវបានពូនជ្រំ និង​ពង្រីកកាន់តែខ្លាំងឡើងដោយ​បង្កើតភាពរឹងមាំខាងស្មារតី និងសម្ភារៈ ហើយក្លាយជាទ្រព្យសម្បត្តិដ៏ថ្លៃថ្នូរមិនអាចកាត់ថ្លៃបានទេ ពោលគឺជាចលករដ៏មានតំលៃជួយឱ្យប្រជាជននៃប្រទេសទាំងពីរ “ស្មាគៀកស្មាគ្នា” ជំនះលើរាល់ការលំបាក ឧបសគ្គ និងជំនះលើសត្រូវទាំងអស់ធ្វើឱ្យប្រជាជាតិទាំងពីរ សម្រេចបានសមទ្ធិផលដ៏ត្រចេះត្រចង។

បក្ស រដ្ឋ និងប្រជាជនវៀតណាម តែងតែមានក្តីមោទនដោយមានមិត្តឡាវដ៏ស្មោះស្ម៍គ្រ ស្អិតរមួត និងឆ្ពោះទៅទិសដៅដូចគ្នា។ ទន្ទឹមនឹងសមិទ្ធិផលសំខាន់ៗដែលបក្សទាំងពីរ រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរសម្រេចបានក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺចំណងមិត្តភាពដ៏មហិមា សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងឡាវដែលត្រូវបានកសាងឡើងដោយលោកប្រធានហូជីមិញ និងលោកប្រធាន Kaysone Phomvihane និងប្រធាន Souphanouvong ហើយត្រូវបានថ្នាក់ដឹកនាំនៃបក្សទាំងពីរ ប្រទេស និងប្រជាជនគ្រប់ជំនាន់នៃប្រទេសទាំងពីរពង្រឹង និងពង្រីកជាបន្តបន្ទាប់។

ក្នុងនាមជាសមមិត្ត និងជាបងប្អូនជិតស្និទ្ធ បក្ស រដ្ឋ និងប្រជាជនវៀតណាម សូមប្រសិទ្ធិពរឱ្យមហាសន្និបាតទូទាំងប្រទេសលើកទី ១១ របស់បក្សប្រជាជនបដិវត្តន៍ទទួលបានជោគជ័យដ៏ធំធេង ដោយដាក់ចេញបាននូវវិធីដើម្បីបង្កើនសមត្ថភាពដឹកនាំ និងភាពក្លាហានរបស់បក្សប្រជាជនបដិវត្តន៍ឡាវបន្តដឹកនាំប្រជាជនឡាវឱ្យទទួលបានសមិទ្ធិផលថ្មីៗនិងធំធេងជាច្រើនថែមទៀតក្នុងបុព្វហេតុផ្លាស់ប្តូរថ្មីប្រកបដោយជោគជ័យ កសាងប្រទេសឡាវប្រកបដោយសន្តិភាព ប្រជាធិបតេយ្យ បង្រួបបង្រួម និងវិបុលភាពប្រកបដោយជោគជ័យ៕

បកប្រែដោយ Minh Trung