ប្រវត្តិសាស្រ្តនៃពេលវេលាជាងកន្លះសតវត្សរ៍នៃការបង្កើត និងការអភិវឌ្ឍ អាស៊ានបានជួបប្រទះនឹងបញ្ហាប្រឈមយ៉ាងសន្ធឹកសន្ធាប់ ប៉ុន្តែតាមរយៈម្តងៗនោះ អាស៊ានកាន់តែមានភាពចាស់ទុំជាងមុន។ ជាមួយនឹងការបញ្ជាចង្កូតយ៉ាងស្ទាត់ជំនាញនៃ “ប្រធានអាស៊ាន ២០២០ ពោលគឺប្រទេសវៀតណាមនោះ “នាវា”អាស៊ានបន្តបានបង្ហាញនូវភាពក្លាហាន មិនចេះចុះចាញ់នឹងភាពលំបាកដោយមានទំនុកចិត្តឆ្លងកាត់គ្រប់ការលំបាកឧបសគ្គដើម្បីឆ្ពោះទៅមុខ។

leftcenterrightdel
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ថ្លែងក្នុងពិធីបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និងកិច្ចប្រជុំជាន់ខ្ពស់ពាក់ព័ន្ធដែលបានធ្វើឡើងតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២០

បេសកកម្មទ្វេក្នុងពេលតែមួយ

អាស៊ានគឺជារបកគំហើញដំបូងបង្អស់សម្រាប់វៀតណាមអនុវត្តតាមបាវចនានៃការធ្វើពិពិធកម្ម និងពហុភាគីភាវូបនីយកម្មទំនាក់ទំនងបរទេស ជួយបំបែកការឡោមព័ទ្ធ និងបង្កើតសន្ទុះសម្រាប់វៀតណាមពង្រីក និងលើកស្ទួយដំណើរការធ្វើសមាហរណកម្មអន្តរជាតិរបស់ប្រទេសជាតិ។ ដោយមានសារៈសំខាន់ជាយុទ្ធសាស្ត្របែបនេះ អាស៊ានតែងតែជាសសរស្តម្ភដ៏សំខាន់មួយនៃគោលនយោបាយការបរទេសរបស់វៀតណាម ដូចមានចែងក្នុងឯកសារនៃមហាសន្និបាតបក្សទូទាំងប្រទេសលើកទី XII ថា៖ “ធ្វើសកម្មភាពយ៉ាងសកម្ម និងប្រកបដោយទំនួលខុសត្រូវ រួមជាមួយបណ្តាប្រទេសអាស៊ានកសាងសហគមន៍រឹងមាំ”។ គួរជម្រាបផងដែរថា ឆ្នាំ ២០២០ ជាព្រឹត្តិការណ៍សំខាន់មួយនៅពេលដែលវៀតណាមប្រារព្ធខួបលើកទី ២៥ នៃការចូលជាសមាជិកពេញសិទ្ធរបស់សមាគមអាស៊ាន  ហើយក៏ជាឆ្នាំដ៏សំខាន់ក្នុងការអនុវត្តផែនការសហគមន៍អាស៊ាន ២០២៥ ផងដែរ។

ជាមួយនឹងការយល់ឃើញបែបនេះ វៀតណាមបានរៀបចំលើគ្រប់ផ្នែកដើម្បីធានានូវជោគជ័យនៃឆ្នាំប្រធានអាស៊ាន ២០២០ ដោយរួមដៃគ្នាកសាងសហគមន៍អាស៊ាន មួយដែលមានសាមគ្គីភាពរឹងមាំ ប្រកបដោយវិបុលភាព និងមានតួនាទីលើឆាកអន្តរជាតិកាន់តែសំខាន់។ ក្នុងនាមជាប្រធានអាស៊ាន ប្រទេសវៀតណាមបានជ្រើសរើសប្រធានបទសម្រាប់ឆ្នាំជាប្រធានអាស៊ាន ២០២០ គឺ “ភាពស្អិតរមួត និងការឆ្លើយតប” ប្រធានបទនេះដោយមានអត្ថន័យសំដៅទៅលើ សហគមន៍មួយនៃការរួបរួមគ្នា និងការអភិវឌ្ឍ ដែលចាំបាច់ត្រូវការភាពស្អិតរមួត និងការឆ្លើយតបចំពោះរាល់ឥទ្ធិពលដែលមកពីខាងក្រៅ។

សហគមន៍អាស៊ានសូមស្វាគមន៍ឆ្នាំថ្មីឆ្នាំ ២០២០ ក្នុងរដូវផ្ការីកប្រកបដោយភាពរីកចំរើន ដែលជាការចាប់ផ្តើមនៃការរំពឹងទុកថ្មីនៅពេលដែលអាស៊ានឈានចូលទសវត្សរ៍ទី ៦។ ក៏ប៉ុន្តែគ្មាននរណាម្នាក់អាចនឹកស្មានដល់បានទេ រួមជាមួយពិភពលោក ត្រឹមតែជាងមួយខែក្រោយមក “នាវា” អាស៊ាន ២០២០ ត្រូវតែឆ្លងកាត់ព្យុះផ្គររន្ទះយ៉ាងខ្លាំងដែលបណ្តាលមកពីជំងឺរាតត្បាត Covid-19។ ប្រទេសវៀតណាមក្នុងនាមជាប្រធានអាស៊ាន បានរួមដៃជាមួយបណ្តាប្រទេសសមាជិកអាស៊ានដទៃទៀតដើម្បីអនុវត្ត “បេសកកម្មទ្វេក្នុងពេលតែមួយ” ជាក់ស្តែងគឺផ្តោតលើការការពារ និងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃ Covid-19 ផង និងបន្តខិតខំកសាងសហគមន៍ដោយផ្តោតលើការអនុវត្តនូវអាទិភាពសហប្រតិបត្តិការដែលបានដាក់ចេញក្នុងឆ្នាំ ២០២០ ផង។

បង្កើត "ម៉ាកយីហោ"

អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក Nguyen Quoc Dung បានលើកឡើងថា ប្រទេសទាំងអស់បានវាយតម្លៃថា ក្រោមការដឹកនាំ របស់វៀតណាមពាក្យថា “ភាពស្អិតរមួត និងការឆ្លើយតប” មិនមែនគ្រាន់តែជាប្រធានបទនៃឆ្នាំអាស៊ាន ២០២០ ប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយជា “ម៉ាកយីហោ” របស់អាស៊ានទៀតផង។ អាស្រ័យហេតុនោះ រាល់គំនិតផ្តួចផ្តើមដែលបានលើកឡើងដោយប្រទេសវៀតណាមដូចជាមូលនិធិអាស៊ានដើម្បីឆ្លើយតបនឹង Covid-19 ឃ្លាំងបំរុងសម្ភារៈវេជ្ជសាស្ត្របន្ទាន់របស់អាស៊ាន ... សុទ្ធតែទទួលបានការគាំទ្រយ៉ាងខ្លាំង។

ទោះបីស្ថិតក្នុងស្ថានភាពដែលគ្រប់ប្រទេស ត្រូវតែប្រមូលផ្តុំធនធានដើម្បីឆ្លើយតបទៅនឹងវិបត្តិដែលមិនធ្លាប់មាន ដែលបណ្តាលមកពីជំងឺរាតត្បាតនោះ បានរំលេចបញ្ហាចោទថា គួរតែផ្អាកដំណើរការកសាងសហគមន៍ឬ? ក៏ប៉ុន្តែ ទោះបីជួបការលំបាកក៏អាស៊ានមិនរាថយឡើយ រោគរាតត្បាត Covid-19 មិនអាចរារាំងដំណើរការនោះបានទេ។

ភាពរឹងមាំប្រកបដោយនិរន្តរភាព

អតីតឧបនាយករដ្ឋមន្រ្តីលោក Vu Khoan ដែលជាអ្នកធ្លាប់ចូលរួមដោយផ្ទាល់នៅក្នុងដំណើរការនៃការចូលរួមរបស់វៀតណាមនៅអាស៊ានចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ ១៩៩០ មកម៉្លេះ ដោយបានមើលឃើញនូវជំហានដំបូងៗរបស់វៀតណាមនៅក្នុង “ទីលានលេង” ថ្មី បានសង្កត់ធ្ងន់ថា ឆ្នាំ ២០២០ គឺជាឆ្នាំនៃការបង្ហាញពី “ភាពធន់និងការលំបាក” សម្រាប់ “ប្រធាននាវាអាស៊ាន ២០២០” ប្រទេសវៀតណាម។ លោក Vu Khoan បានមានប្រសាសន៍ទៀតថា ក្រោមការដឹកនាំរបស់វៀតណាម អាស៊ានបានបង្ហាញពីភាពរឹងមាំប្រកបដោយនិរន្តរភាព។ នោះត្រូវបានឆ្លុះបញ្ចាំងនៅក្នុងសមិទ្ធិផលលេចធ្លោទាំងង ៥ គឺ៖

ទី ១ ទោះបីត្រូវតែរក្សាឱ្យមានគម្លាតសង្គមដោយសារតែការរីករាលដាលរោគរាតត្បាតក៏ដោយ ក៏អាស៊ាននៅតែមានភាពជិតស្និទ្ធនឹងគ្នាណាស់ដោយសារវេទិកាឌីជីថលទំនើប។

ទី ២ ទោះបីរងផលប៉ះពាល់នៃការរីករាលដាលនៃ Covid-19 ក៏ដោយ ក៏អាស៊ាននៅតែដោះស្រាយបន្ទុកការងារបានច្រើនជាងធម្មតា។

ទី ៣ អាស៊ានបានបង្ហាញយ៉ាងច្បាស់នូវស្មារតីនៃប្រធានបទ “ភាពស្អិតរមួត និងការឆ្លើយតប”។ នេះត្រូវបានឆ្លុះបញ្ចាំងនៅក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់របស់អាស៊ាន និងជាមួយបណ្តាប្រទេសជាដៃគូក្នុងការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺ Covid-19 ដោយឆ្ពោះទៅរកការងើបឡើងវិញនៃសេដ្ឋកិច្ច។

ទី ៤ អាស៊ានបានប្រកាន់យកវិធីសាស្រ្តសមស្របមួយចំពោះការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ចនៅឆ្នាំ ២០២០។ អាស៊ានមិនបានជ្រើសរើសភាគីទេ ហើយក៏មិនជ្រើសរើសមុខសញ្ញាទេ តែបានជ្រើសរើសគោលដៅទៅវិញ។ គោលដៅគឺធ្វើយ៉ាងណាដើម្បីថែរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងរក្សាសន្ទុះនៃកិច្ចសហប្រតិបត្តិការក្នុងអាស៊ាន និងជាមួយដៃគូខាងក្រៅ។

ទី ៥ អាស៊ានមិនត្រឹមតែដោះស្រាយបញ្ហាភ្លាមៗប៉ុណ្ណោះទេ ថែមទាំងឆ្ពោះទៅរកអនាគតទៀតផង។ ការអនុម័តលើសេចក្តីប្រកាសហាណូយស្តីពីចក្ខុវិស័យសហគមន៍អាស៊ាន បន្ទាប់ពីឆ្នាំ ២០២៥ គឺជាការបង្ហាញយ៉ាងជាក់ស្តែង។

ទោះបីពេលវេលាបានកន្លងផុតទៅហើយ ជារៀងរាល់ឆ្នាំអាស៊ាននឹងមានប្រធានបទរៀងៗខ្លួនប៉ុន្តែស្មារតីនៃ “ភាពស្អិតរមួត និងការឆ្លើយតប” នឹងនៅតែស្ថិតស្ថិរនៅដដែល។ ដោយផ្អែកលើសមិទ្ធិផលឆ្នាំ ២០២០ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា អាស៊ាន “មហាស្រួសារ” នឹងរក្សាបាននូវកិត្យានុភាព និងកេរ្តិ៍ឈ្មោះរបស់ខ្លួនក្នុងនាមជាអង្គការសហប្រតិបត្តិការក្នុងតំបន់មួយដែលទទួលបានជោគជ័យបំផុតនៅលើពិភពលោក លោក Vu Khoan សង្កត់ធ្ងន់៕

បកប្រែដោយ Minh Trung