ក៏ដូចជាតំបន់ជាច្រើនទៀតនៅលើពិភពលោក ការផ្ទុះឡើងនៃរោគរាតត្បាត Covid-19 បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អាយុជីវិត ជីវភាពសង្គម និងសមិទ្ធិផលសេដ្ឋកិច្ចសង្គមដែលសម្រេចបានដោយបណ្តាប្រទេសអាស៊ីអាគ្នេយ៍ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ ការលំបាកនោះកាន់តែធ្ងន់ធ្ងរជាងចំពោះប្រទេសនានានៅក្នុងតំបន់ដោយសាររងគ្រោះមហន្តរាយធម្មជាតិ និងទឹកជំនន់។ ក្នុងបរិបទបែបនេះ រដ្ឋាភិបាលនៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍បានធ្វើសកម្មភាពយ៉ាងខ្លាំងតាំងពីដំបូងមក។ ជាលទ្ធផលគឺទោះបីជាការរីករាលដាលនៅតែមានភាពស្មុគស្មាញនៅលើពិភពលោកក៏ដោយ ក៏ប្រទេសក្នុងតំបន់បានគ្រប់គ្រងស្ថានការណ៍បានយ៉ាងល្អ រួមទាំងប្រទេសដូចជាវៀតណាមដែលត្រូវបានគេចាត់ទុកថា ជាគំរូនៃការឆ្លើយតបនឹងរោគរាតត្បាត Covid-19 ផងដែរ ។ អាស្រ័យហេតុនោះ អាស៊ីអាគ្នេយ៍បានឈានចូលទៅក្នុងស្ថានភាព “ប្រក្រតីភាពថ្មី” ដែលយើងអាចមើលឃើញច្បាស់តាមរយៈការរៀបចំការបោះឆ្នោតទូទៅនៅសិង្ហបុរី ឬមីយ៉ាន់ម៉ា។ ទោះបីជាអត្រាកំណើននៃផលិតផលក្នុងស្រុកសរុបត្រូវបានគេព្យាករណ៍នៅកម្រិតទាបបើប្រៀបធៀបទៅនឹងឆ្នាំមុន - ដែលជានិន្នាការទូទៅជៀសមិនរួចនៃពិភពលោកដោយ សារតែផលប៉ះពាល់នៃការរីករាលដាលនៃ Covid-19 ប៉ុន្តែសេដ្ឋកិច្ចប្រទេសអាស៊ីអាគ្នេយ៍នៅតែត្រូវបានគេចាត់ទុកថាមានភាពលំនឹង។

leftcenterrightdel
 

នៅកម្រិតតំបន់ ក្នុងប្រវត្តិសាស្ត្រជាង ៥ ទសវត្សរ៍នៃការកកើតឡើង និងរីកធំធាត់នោះ ឱ្យតែបន្ទាប់ពីការលំបាកម្តងៗអាស៊ានកាន់តែរឹងមាំជាងមុន។ ឆ្នាំ ២០២០ នេះគឺជាពេលវេលាដែលអាស៊ានបន្តលើកកម្ពស់ប្រពៃណីដ៏មានតម្លៃនោះដោយបញ្ជាក់ពីកម្លាំងនៃសាមគ្គីភាព សមត្ថភាពឆ្លើយតបក្នុងការសម្របខ្លួនដោយភាពបត់បែនទៅនឹងបញ្ហាប្រឈម ហើយបានបង្ហាញថាបេសកកម្មរបស់ខ្លួនជាទីបង្អែកសម្រាប់ប្រទេសជាសមាជិកនានាក្នុងគ្រាលំបាកបំផុត។ ជាមួយនឹងការបញ្ជាចង្កូតយ៉ាងមាំមួននៃ “នាយនាវិក” នៃប្រទេសវៀតណាម ក្នុងនាមជាប្រធានអាស៊ាន ២០២០ “ ភាព​ស្អិតរមួត និងការឆ្លើយតប” បានក្លាយជា “យីហោ” សម្រាប់ “កប៉ាល់” អាស៊ានយកឈ្នះលើព្យុះភ្លៀង ដោយមានការជឿជាក់លើខ្លួនឯងឈានទៅមុខ។

ក្នុងនាមជាអង្គការមួយដើរតួយ៉ាងសំខាន់នៅក្នុងតំបន់អាស៊ានគឺជា “ដំបូលផ្ទះរួម” សម្រាប់ប្រទេសជាសមាជិករួមគ្នាដើម្បីជំនះលើព្យុះនៃរោគរាតត្បាត។ ការចែករំលែកព័ត៌មាន និងបទពិសោធន៍តាំងពីដើមនៃការផ្ទុះឡើងរោគរាតត្បាតដូចជា៖ មូលនិធិឆ្លើយតបរោគរាតត្បាត Covid-19, ឃ្លាំងបំរុងផ្គត់ផ្គង់វេជ្ជសាស្រ្តបន្ទាន់, ក្របខ័ណ្ឌយុទ្ធសាស្ត្រសម្រាប់ការឆ្លើយតបទៅនឹងភាពអាសន្នផ្នែកវេជ្ជសាស្រ្ត,  ក្របខ័ណ្ឌនៃការស្តារឡើងវិញទាំងមូល ... បានបង្ហាញពីសកម្មភាពយ៉ាងខ្លាំងក្លា រឹងមាំ វិធីសាស្រ្តគ្រប់ជ្រុងជ្រោយដែលបង្ហាញពីភាពក្លាហានដ៏រឹងមាំនៃសហគមន៍អាស៊ានមួយប្រកបដោយសាមគ្គីភាព និងការភ្ជាប់គ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងសត្រូវរួម។

ទោះបីត្រូវតែប្រមូលទាំងស្មារតី និងសម្ភារៈរបស់ខ្លួនដើម្បីឆ្លើយតបនឹងវិបត្តិរោគរាតត្បាតដែលមិនធ្លាប់មានក៏ដោយ ក៏អាស៊ានមិនព្រងើយកន្តើយនឹងដំណើរការកសាងសហគមន៍ទេ។ ផ្ទុយទៅវិញ ដំណើរការនោះត្រូវបានបន្តពន្លឿនជាមួយនឹងការបញ្ចប់នៃការត្រួតពិនិត្យពាក់កណ្ដាលនៃផែនការមេលើសសរស្តម្ភទាំង ៣ នៃចក្ខុវិស័យសហគមន៍អាស៊ាន ២០២៥, ការអនុម័តលើសេចក្តីប្រកាសហាណូយ ស្តីពីចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥,  ជំរុញការអភិវឌ្ឍអនុតំបន់ជាមួយនឹងដំណើរការអភិវឌ្ឍន៍របស់អាស៊ាន គ្រាពេលដែលជាលើកដំបូងបង្អស់ដែលខ្លឹមសារនៃកិច្ចសហប្រតិបត្តិការថ្នាក់អនុតំបន់ត្រូវបានដាក់បញ្ចូលជាផ្លូវការនៅក្នុងរបៀបវារៈអាស៊ាន ប្រការនេះបានធ្វើឱ្យប្រសើរឡើងនូវរូបភាព និងអត្តសញ្ញាណរបស់សហគមន៍អាស៊ានតាមរយៈ ការលើកទឹកចិត្តឱ្យព្យួរទង់អាស៊ាននៅក្នុងប្រទេសជាសមាជិក និងប្រើប្រាស់បទចម្រៀងអាស៊ាននៅក្នុងគ្រប់សកម្មភាពជាផ្លូវការរបស់សមាគម។

សូមបញ្ជាក់ផងដែរថា នៅឆ្នាំ ២០២០ សាមគ្គីភាព ឯកភាព និងតួនាទីមជ្ឈភាពរបស់អាស៊ាន បន្តត្រូវបានលើកស្ទួយចំពេលមានសន្តិភាព ស្ថិរភាព និងសន្តិសុខពិភពលោកមិនទាន់មានភាពរឹងមាំដោយសារភាពងាយគ្រោះថ្នាក់ជាច្រើនដែលអាចចេញពីឥរិយាបថដែលមិនអាចទាយទុកជាមុនបាននៃប្រទេសមួយចំនួន ការប៉ះគ្នាជាយុទ្ធសាស្ត្រកាន់តែខ្លាំងឡើងៗ ក្នុងចំណោមមហាអំណាចៗ  ថែមទាំងពហុភាគីនិយមប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើនទៀតផង។ ការដែលប្រកាន់ជំហររបស់អាស៊ានក្នុងគោលជំហរគាំទ្រនីតិរដ្ឋ ពង្រឹងការសន្ទនាគ្នា កសាងទំនុកចិត្ត អត់ធ្មត់ មិនចាត់វិធានការណាមួយបង្កភាពស្មុគស្មាញដល់ស្ថានការណ៍ និងដោះស្រាយជំលោះដោយសន្តិវិធីដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិចំពោះរាល់បញ្ហាដែលប៉ះពាល់ដល់សន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងតំបន់។ អាស្រ័យហេតុនោះ រដ្ឋមន្រ្តីការបរទេសអាស៊ាន បានចេញសេចក្តីថ្លែងការណ៍រួមស្តីពីសារៈសំខាន់នៃការថែរក្សាសន្តិភាព និងស្ថិរភាពនៅអាស៊ីអាគ្នេយ៍ ឬកិច្ចព្រមពៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលបានចុះហត្ថលេខា គឺជាភ័ស្តុតាងច្បាស់លាស់បង្ហាញថា អាស៊ានមានការប្រុងប្រយ័ត្ន និងខិតជិតរកតុល្យភាពនិងភាពសុខដុមរមនាយ៉ាងមោះមុត មិនធ្វើឱ្យមានភាពស្មុគស្មាញច្របូកច្របល់ក្នុងភាពច្របូកច្របល់នៃសម័យកាលនោះទេ។ សេចក្តីថ្លែងការណ៍របស់ប្រទេសដៃគូជាច្រើនគាំទ្រឯកសារទស្សនទានអាស៊ាន ស្តីពី ឥណ្ឌូ - ប៉ាស៊ីហ្វិក (AOIP), ការដំឡើងនូវទំនាក់ទំនងអាស៊ាន - អឺរ៉ុប ទៅជាដៃគូយុទ្ធសាស្ត្រ ឬ ការពង្រីកសន្ធិសញ្ញាមិត្តភាព  និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ ហៅកាត់ថាស៊ីស៊ី (TAC) ក៏បានបញ្ជាក់ជាថ្មីម្តងទៀតនូវជំហរ និងកិត្យានុភាពរបស់អាស៊ាន ដែលត្រូវបានគេគោរព និងលើកស្ទួយកាន់តែខ្លាំងឡើងនៅលើឆាកអន្តរជាតិ។

ឆ្នាំ ២០២០ ពិតជាឆ្នាំដែលពាសពេញទៅដោយបញ្ហាប្រឈមសម្រាប់អាស៊ីអាគ្នេយ៍។ ទោះជាយ៉ាងណាក៏ដោយ បណ្តាប្រទេសក្នុងតំបន់បានបង្ហាញពីកម្លាំងនៃការរួបរួមគ្នា ពោលគឺភាពបត់បែនក្នុងការឆ្លើយតបយ៉ាងសកម្មទៅនឹងការផ្លាស់ប្តូរនៃសម័យកាល។ សមិទ្ធិផលដ៏សំបូរបែបនៅឆ្នាំ ២០២០ នឹងផ្តល់កម្លាំងចិត្តដល់បណ្តាប្រទេសអាស៊ីអាគ្នេយ៍ឱ្យកាន់តែរឹងមាំ ជឿជាក់លើខ្លួនឯងដើម្បីជំនះលើការលំបាក និងបញ្ហាប្រឈមនាពេលខាងមុខ ស្តារកំណើនសេដ្ឋកិច្ច និងបន្តរួមចំណែកប្រកបដោយប្រសិទ្ថភាពសម្រាប់សន្តិភាព ស្ថិរភាព សុខុមាលភាព និងការអភិវឌ្ឍរឹងមាំក្នុងតំបន់ និងនៅលើពិភពលោក៕

បកប្រែដោយ Minh Trung