ការអញ្ជើញចូលរួមរបស់លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc សំដៅបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់វៀតណាម ក្នុងការបន្តរួមដំណើរជាមួយ APEC លើដំណើរការអភិវឌ្ឍនាពេលខាងមុខដោយរួមដៃគ្នាក្នុងការកសាងចក្ខុវិស័យយុទ្ធសាស្ត្រស្តីពីសហគមន៍អាស៊ី - ប៉ាស៊ីហ្វិក ប្រកបដោយសន្តិភាព ស្ថិរភាព រស់រវើក ច្នៃប្រឌិត ភាពស្អិតរមួត និងវិបុលភាព។

leftcenterrightdel
APEC 27 នឹងប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ី 

កិច្ចប្រជុំកំពូល APEC 27 ត្រូវបានប្រព្រឹត្តទៅក្នុងស្ថានការណ៍ដែលពិភពលោក និងតំបន់កំពុងឆ្លងកាត់គ្រាដ៏លំបាកដែលជីវភាពរស់នៅ និងអាយុជីវិតរបស់ប្រជាជនត្រូវបានគំរាមកំហែងដោយរោគរាតត្បាត Covid-19 ថែមទាំងធ្វើឱ្យជីវភាពរស់នៅ និងសកម្មភាពសេដ្ឋកិច្ច សង្គម រងការច្របូកច្របល់។ វឌ្ឍនភាពសង្គម និងសមិទ្ធផលសេដ្ឋកិច្ចដែលប្រមូលបានបន្ទាប់ពីរាប់ទសវត្សរ៍កន្លងមកនោះកំពុងស្ថិតក្នុងគ្រោះថ្នាក់ ហើយវាតម្រូវឱ្យត្រូវតែចំណាយពេលវេលាជាច្រើនឆ្នាំទៀតដើម្បីជំនះការខាតបង់ទាំងនេះ។ គួរឱ្យរំលឹកដែរថា កិច្ចប្រជុំកំពូល APEC លើកទី២ នៅ Bogor (ឥណ្ឌូណេស៊ី) ឆ្នាំ១៩៩៤ បានយល់ព្រមអនុម័តលើគោលដៅ Bogor ដោយកំណត់ថា APEC នឹងក្លាយជាតំបន់សេរី និងបើកចំហខាងពាណិជ្ជកម្ម និងការវិនិយោគនាពេលអនាគត រួមទាំងបានកំណត់ពេលវេលាសម្រាប់ការបញ្ចប់គោលដៅនេះនៅត្រឹមឆ្នាំ ២០១០ ចំពោះប្រទេសជាសមាជិក និងនៅត្រឹមឆ្នាំ ២០២០ ចំពោះប្រទេសមានសេដ្ឋកិច្ចអភិវឌ្ឍ។ អាស្រ័យហេតុនោះ ឆ្នាំ២០២០ គឺជាព្រឹត្តិការណ៍សំខាន់មួយសម្រាប់កិច្ចសហប្រតិបត្តិការ APEC ខណៈពេលនេះគឺជាកាលកំណត់ដើម្បីបញ្ចប់នូវរាល់ការអនុវត្តគោលដៅ Bogor អំពីសេរីភាវូបនីយកម្មពាណិជ្ជកម្ម និងការវិនិយោគ។ លើសពីនេះទៅទៀតឆ្នាំ ២០២០ ក៏ជាពេលវេលាដើម្បីអនុម័តចក្ខុវិស័យ APEC ក្រោយឆ្នាំ ២០២០ ជាមួយនឹងទិសដៅសហប្រតិបត្តិការយុទ្ធសាស្ត្ររយៈពេលវែងក្នុងរយៈពេលពីរទសវត្សរ៍ខាងមុខ។ ក្នុងបរិបទនោះ ក្រោមប្រធានបទ “ការប្រើប្រាស់សក្តានុពលមនុស្សជាអតិរបមាសម្រាប់អនាគតប្រកបដោយភាពស្វ័យប្រវត្តិ និងវិបុលភាពរួម” នោះ នៅក្នុងកិច្ចប្រជុំកំពូល APEC លើក២៧ ថ្នាក់ដឹកនាំសេដ្ឋកិច្ច APEC នឹងផ្តោតលើការពិភាក្សាលើអាទិភាពចំនួន ៣ គឺ៖ ការធ្វើឱ្យប្រសិទ្ធភាពខាងពាណិជ្ជកម្ម និងការវិនិយោគ ការធ្វើឱ្យសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្នតាមរយៈបច្ចេកវិទ្យា និងសេដ្ឋកិច្ចឌីជីថល ហើយនិងការលើកកម្ពស់និរន្តភាពប្រកបដោយភាពច្នៃប្រឌិត។

ចាប់តាំងពីចូលរួមជាមួយ APEC ក្នុងឆ្នាំ ១៩៩៨ វៀតណាម បានចូលរួមយ៉ាងសកម្មក្នុងរាល់សកម្មភាពសហប្រតិបត្តិការ APEC ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ កិច្ចខិតខំប្រឹងប្រែងទាំងនេះត្រូវបានបង្ហាញឱ្យឃើញច្បាស់បំផុតដោយហេតុថា ប្រទេសវៀតណាមគឺជាសមាជិកម្នាក់ក្នុងចំណោមសមាជិកតិចតួចដែលបានទទួលជោគជ័យក្នុងតួនាទីជាម្ចាស់ផ្ទះ APEC ពីរដងពោលគឺក្នុងឆ្នាំ ២០០៦ និង ២០១៧។ មិនត្រឹមតែក្នុងឆ្នាំ ២០០៦ និង ២០១៧ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពេញមួយដំណើរការក្នុងនាមជាសមាជិក APEC ដោយមានបាវចនាថា “ស្គាល់ខ្លួនឯង ស្គាល់គេ” នោះ វៀតណាមបានចូលរួមយ៉ាងសកម្មក្នុងវិស័យដែលខ្លួនឯងមានឧត្តមភាពដើម្បីលើកកម្ពស់តួនាទីរបស់ខ្លួននៅក្នុងវេទិកាសេដ្ឋកិច្ចចម្រុះទាក់ទងនឹងកម្រិតអភិវឌ្ឍន៍ និងខ្លឹមសារនៃកិច្ចសហប្រតិបត្តិការសម្បូរបែបដូចជា APEC ។ ប្រទេសវៀតណាមត្រូវបានគេចាត់ទុកថា ជាសមាជិកមួយសកម្មបំផុតក្នុងការស្នើគំនិតផ្តួចផ្តើម និងគម្រោងសហប្រតិបត្តិការ APEC។ នៅឆ្នាំ ២០២០ ប្រទេសវៀតណាមនឹងចូលរួម និងរួមចំណែកដល់សកម្មភាពពហុភាគីជាទូទៅ និង APEC និយាយដោយឡែកជាមួយនឹងកិត្យានុភាព ត្រូវបានពង្រឹងក្នុងតួនាទីជាប្រធានអាស៊ាន ២០២០ និងសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ វៀតណាមបានគាំទ្រ និងសម្របសម្រួលយ៉ាងសកម្មជាមួយម្ចាស់ផ្ទះម៉ាឡេស៊ី និងសមាជិកនានាដើម្បីរក្សាសន្ទុះនៃកិច្ចសហប្រតិបត្តិការ APEC ក្នុងបរិបទនៃកិច្ចសហប្រតិបត្តិការ APEC ដែលរងផលប៉ះពាល់ និងរំខានពីការរាលដាលនៃជំងឺ។ 

ក្នុងរយៈពេលជាង ៣០ ឆ្នាំនៃការបង្កើត និងអភិវឌ្ឍន៍ APEC បានបញ្ជាក់ពីជំហររបស់ខ្លួនជាយន្តការនៃការតភ្ជាប់សេដ្ឋកិច្ចថ្នាក់តំបន់ឈានមុខគេ  ផ្តួចផ្តើម និងលើកកម្ពស់ការធ្វើសេរីភាវូបនីយកម្មសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងតំបន់ និងនៅលើពិភពលោក ដោយរួមវិភាគទានយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ច ការថែរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍នៅអាស៊ីប៉ាស៊ីហ្វិក។ តួលេខដ៏រស់រវើកដែលបញ្ជាក់ពីជោគជ័យ និងតួនាទីសំខាន់របស់ APEC ក្នុងរយៈពេល៣ទសវត្សរ៍កន្លងមកនេះអាចត្រូវបានគេមើលឃើញយ៉ាងច្បាស់ក្នុងអំឡុងពេលនៃការអនុវត្តគោលដៅ Bogor (១៩៩៤-២០១៩) ខណៈដែលទំហំពាណិជ្ជកម្មទំនិញ និងសេវាកម្មសរុបរបស់ APEC ស្ទើរតែកើនឡើង ៤ ដងជាមួយនឹងអត្រាកំណើនជាមធ្យម ៦,៩% / ឆ្នាំ ចំនួនទឹកប្រាក់នៃការវិនិយោគផ្ទាល់ពីបរទេស (FDI) ចេញចូលនៃបណ្តាខឿនសេដ្ឋកិច្ចជាសមាជិក APEC ទាំងអស់បានកើនឡើងជាមធ្យមជាង ១០% / ឆ្នាំ ឬកំណើន GDP ពិតប្រាកដក្នុង APEC គិតជាមធ្យមគឺ ៣,៩% / ឆ្នាំ។ ដូច្នេះយើងមានមូលដ្ឋានរឹងមាំក្នុងការជឿជាក់ថា កិច្ចប្រជុំកំពូល APEC 27 នឹងទទួលបានជោគជ័យដ៏ធំធេងរួមចំណែករក្សាសន្ទុះនៃកិច្ចសហប្រតិបត្តិការនៅក្នុង APEC ដោយបញ្ជាក់ជាថ្មីនូវតួនាទីរបស់វេទិកាដែលជាប្រភពដើមនៃគំនិតដើម្បីណែនាំនិន្នាការរីកចម្រើន និងការផ្សាភ្ជាប់សេដ្ឋកិច្ចនៅក្នុងតំបន់ និងពិភពលោក។

បកប្រែដោយ Minh Trung