leftcenterrightdel
សៀវភៅសិក្សាប្រវត្ដិនៃទំនាក់ទំនងរុស្ស៊ី - វៀតណាម (រូបថត៖ vnanet.vn)

ក្នុងអត្ថបទក្រោមចំណងជើងថា “តួនាទី និងកិត្យានុភាពរបស់វៀតណាមក្នុងកិច្ចសហប្រតិបត្ដិការរុស្ស៊ី - អាស៊ាន” ដែលបានចុះផ្សាយក្នុងសៀវភៅសិក្សាប្រវត្ដិ “ទំនាក់ទំនងរុស្ស៊ី - វៀតណាម បច្ចុប្បន្ននេះ” លោកស្រីបណ្ឌិត Ekaterina Koldunova បានឲ្យដឹងថា ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងរុស្ស៊ី និងវៀតណាមមានចំណុចលេចធ្លោដូចជា ការផ្លាស់ប្ដូរទស្សនកិច្ចជាន់ខ្ពស់ និងរចនាសម្ព័ន្ធនៃកិច្ចសហប្រតិបត្តិការផ្នែកមនុស្សសាស្រ្តមានកម្រិតច្រើនជាងបើធៀបនឹងប្រទេសនានាក្នុងតំបន់អាស៊ាន។

នៅឆ្នាំ ២០១៥ កិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរី (FTA) រវាងសហភាពសេដ្ឋកិច្ចអាស៊ី - អឺរ៉ូប (EAEU) និង​វៀត​ណាម បានចុះហត្ថលេខា និងចូលជាធរមានចាប់តាំងពីឆ្នាំ ២០១៦​ មកម៉្លេះ។ នេះគឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដំបូងរវាង EAEU និងប្រទេសអាស៊ីអាគ្នេយ៍មួយចំនួន។ គួរឲ្យកត់សម្គាល់ថា នៅពេលដែលវៀតណាមធ្វើជាប្រធានអាស៊ានឆ្នាំ២០១០ រុស្ស៊ី បានអញ្ជើញវៀតណាមចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) ផងដែរ។

រុស្ស៊ី និងវៀតណាមបានចែករំលែក និងវាយតម្លៃលើបញ្ហាយុទ្ធសាស្ត្រជាច្រើនដែលទាក់ទងនឹងតំបន់អាស៊ី - ប៉ាស៊ីហ្វិក ដែលក្នុងនោះរុស្ស៊ីគាំទ្រការអនុវត្ដយ៉ាងពេញលេញនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្ដិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ដែលត្រូវបានអនុម័តនៅឆ្នាំ ២០០២ ដោយប្រទេសចិន និងបណ្តាប្រទេសអាស៊ាន ហើយនិងគាំទ្រការចុះហត្ថលេខាលើក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (COC) ឲ្យបានឆាប់ៗ។

ក្នុងឆ្នាំដែលវៀតណាមទទួលតួនាទីជាប្រធានអាស៊ាន វៀតណាមត្រូវបានដោះស្រាយការងារស្មុគស្មាញជាច្រើន រួមមានការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺរាតត្បាត COVID-19 និងការវិវឌ្ឍយ៉ាងឆាប់រហ័សនៃស្ថានភាពក្នុងតំបន់ និងសកលលោក។

នៅក្នុងសៀវភៅ “វៀតណាមឈានទៅមុខ” របស់អ្នកជំនាញអំពីកិច្ចការអន្តរជាតិ អ្នកនិពន្ធ Grigory Trofimchuk បានសរសេរនូវតួនាទីរបស់វៀតណាមក្នុងការតភ្ជាប់ និងផ្សាយរូបភាពរបស់អាស៊ានមិនត្រឹមតែនៅរុស្ស៊ីប៉ុណ្ណោះទេ ថែមទាំងនៅលើពិភពលោកទៀតផង។

លោក Grigory Trofimchuk បានបញ្ជាក់ថា “វៀតណាមគឺជាដៃគូដែលគួរឱ្យទុកចិត្តរបស់បណ្តាប្រទេសក្នុងសហគមន៍អន្តរជាតិ ក្រៅពីនេះវៀតណាមក៏ចូលរួមយ៉ាងសកម្មក្នុងអង្គការអន្តរជាតិជាច្រើនដូចជាវេទិកាសហប្រតិបត្ដិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងជាប់ឆ្នោតលើកទីពីរនៃសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិដោយទទួលបានសំឡេងគាំទ្រខ្ពស់។ អ្នកជំនាញរុស្ស៊ីបានបន្ដថា វៀតណាមមិនត្រឹមតែចូលរួមយ៉ាងសកម្មក្នុងកិច្ចការអន្តរជាតិបុណ្ណោះទេថែមទាំងចូលរួមក្នុងដំណើរការធ្វើសមាហរណកម្មលើវិស័យជាច្រើនទៀតផង៕

បកប្រែដោយ Thanh Cong