leftcenterrightdel
លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc ប្រធានអាស៊ាន ២០២០ នៅពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ (រូបថត៖ vnanet.vn)

 

ប្រការនេះបានបង្ហាញច្បាស់តាមរយៈកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ នៅទីក្រុងហាណូយ កាលពីថ្ងៃទី ២៦ ខែមិថុនា កន្លងមក នៅពេលដែលវៀតណាមបានបង្ហាញតួនាទីជាសមាជិកមួយដែលមានរយៈពេល ២៥ ឆ្នាំចូលរួមក្នុងអង្គការតំបន់នេះ។ អត្ថបទនេះក៏បានលើកឡើងនូវការរួមចំណែករបស់វៀតណាមចាប់តាំងពីពេលចូលអាស៊ាន មក។

អត្ថបទបានដកស្រង់មតិយោបល់របស់មន្រ្តីការទូតវៀតណាមដោយបញ្ជាក់ថា ប្រធានអាស៊ាន ២០២០ មិនត្រឹមតែរៀបចំកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រក្នុងបរិបទដែលប្រឈមនឹងស្ថានភាពលំបាកខ្លាំងប៉ុណ្ណោះទេ ថែមទាំងការរៀបចំកិច្ចប្រជុំដោយជោគជ័យតាមប្រធានបទ  "អាស៊ានស្អិតរមួតនិងការឆ្លើយតប" ទៀតផង។  កិច្ចប្រជុំលើកនេះ បានជំរុញឱ្យបណ្តាប្រទេសអាស៊ានរួបរួមគ្នាដើម្បីសម្រេចឲ្យបាននូវផែនការស្តារសេដ្ឋកិច្ចឡើងវិញក្នុងតំបន់ក្រោយ COVID-19 ។ 

ចាប់តាំងពីពេលចូលរួមអាស៊ានកាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ១៩៩៥ មក ប្រទេសវៀតណាមបានរួមចំណែកក្នុងការរក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់ ជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់និងនាំមកនូវឱកាសជាច្រើនសម្រាប់ការវិនិយោគនិងកំណើនសេដ្ឋកិច្ច។ ក្នុងប៉ុន្មានទសវត្សថ្មីៗនេះ វៀតណាមបានលេចឡើងជាសមាជិកមួយដែលចូលរួមយ៉ាងសកម្មនិងមានទំនួលខុសត្រូវ និងនាំមកនូវផលវិជ្ជមានដល់រចនាសម្ព័ន្ធរបស់អាស៊ាន រួមចំណែករក្សាសន្តិភាពនិងសន្តិសុខក្នុងតំបន់។

អត្ថបទនេះក៏បានលើកឡើងនូវព្រឹត្ដិការណ៍ដែលរៀបចំដោយវៀតណាមចាប់តាំងពីពេលចូលរួមអាស៊ាន ដែលក្នុងនោះការរៀបចំ​ប្រកបដោយជោគជ័យនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៦ ក្នុងឆ្នាំ ១៩៩៨ ក្រោយរយៈពេល ៣ ឆ្នាំ វៀតណាមក្លាយជាសមាជិកអាស៊ាន។ កិច្ចប្រជុំក៏បានជួយរក្សាកិច្ចសហប្រតិបត្តិការនិងលើកកម្ពស់កិត្យានុភាពរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ក្នុងអំឡុងវិបត្តិហិរញ្ញវត្ថុអាស៊ីឆ្នាំ ១៩៩៧-១៩៩៨ ផងដែរ។

វៀតណាមក៏ទទួលបានសមិទ្ធិផលជាច្រើនក្នុងនាមជាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍អាស៊ានឆ្នាំ ២០០១ និងជាប្រធានអាស៊ានឆ្នាំ ២០១០។ ក្នុងតួនាទីទាំងពីរនេះ វៀតណាមបានជួយជំរុញបណ្ដាប្រទេសឈានដល់ង្កើតសហគមន៍អាស៊ាននៅឆ្នាំ ២០១៥ តាមរយៈនោះលើកកម្ពស់តួនាទីនិងកិត្យានុភាពអន្តរជាតិរបស់តំបន់។

ក្រៅពីនេះវៀតណាមក៏បានរួមចំណែកពង្រីកកិច្ចសហប្រតិបត្តិការអាស៊ានតាមរយៈយន្តការសហប្រតិបត្តិការជាន់ខ្ពស់អាស៊ីបូព៌ា ដោយមានការចូលរួមពីប្រទេសរុស្ស៊ីនិងអាមេរិក និងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន ហើយនិងការដែលអញ្ជើញអាស៊ានចូលរួមកិច្ចប្រជុំកំពូលនៃក្រុមប្រទេស G20 បន្ទាប់មកមានគំនិតផ្តួចផ្តើមជាច្រើនដូចជា“ ចក្ខុវិស័យ ២០២០ និងផែនការអនុវត្ត”“ សេចក្តីថ្លែងការអាស៊ាន ២” “ ធម្មនុញ្ញអាស៊ាន”“ ផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍សហគមន៍អាស៊ាន (២០០៩ - ២០១៥)”“ គំនិតផ្តួចផ្តើមក្នុងការធ្វើសមាហរណកម្មអាស៊ាន” និង“ ផែនការមេនិងការតភ្ជាប់អាស៊ាន” ។

អត្ថបទបានដកស្រង់សំដីអតីតឯកអគ្គរដ្ឋទូតសឹង្ហបូរីប្រចាំនៅវៀតណាម លោក Teck Hean បានវាយតំលៃថា វៀតណាមជាប្រទេសមានភាពស្វាហាប់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។ លោក Teck Hean និយាយបន្ដថា វៀតណាមមានការអភិវឌ្ឍយ៉ាងឆាប់រហ័សជាងប្រទេសជាច្រើនក្នុងតំបន់ ហើយការអភិវឌ្ឍនេះដែលបានជួយប្រទេសវៀតណាមពង្រឹងកិត្យានុភាពរបស់ខ្លួនលើឆាកអន្តរជាតិនិងក្នុងតំបន់ទៀតផង៕

បកប្រែដោយ Pham Diep